អាវុធហត្ថ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​២​នាក់ រួម​អាវុធ​វែង​-​ខ្លី​គ្រាប់​ប្រើ​ហ្គាស​ចំនួន​២២​ដើម

អាវុធហត្ថ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​២​នាក់ រួម​អាវុធ​វែង​-​ខ្លី​គ្រាប់​ប្រើ​ហ្គាស​ចំនួន​២២​ដើម

បន្ទាយមានជ័យ: កម្លាំង​អាវុធហត្ថ ខេត្ត​បានធ្វើ​ការបង្ក្រាប និង​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ចំនួន​២​នាក់ និង​ដកហូត​អាវុធ​វែង​-​ខ្លី​គ្រាប់​ប្រើ​ហ្គាស​ចំនួន​២២​ដើម ។ ការឃាត់ខ្លួន​នេះ​បានធ្វើ​ឡើង កាលពី​វេលា​ម៉ោង​០៦ និង​៣០​នាទី​ល្ងាច​ថ្ងៃទី​២៥ មីនា ២០១៦ បន្ទាប់ពី​កម្លាំង​ការិយាល័យ​គយ និង​រដ្ឋាករ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត សហការ​ជាមួយ​អាវុធហត្ថ​ក្រុង​ធ្វើការ​ឆែកឆេរ​រកឃើញ​នៅ​មាត់ច្រក​ទ្វារ​ដែល​នាំ​ចូល​ពី​ទឹកដី​ថៃ​បង្កប់​តាម​វ៉ាលិស​ជនសង្ស័យ​ទាំង​២​នាក់ ទី​១-​ឈ្មោះ​NGUYENHONG PHUC ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ និង​២-​ឈ្មោះ​BUI VAN MANH អាយុ​២៦​ឆ្នាំ ពួកគេ​មកពី​ប្រទេស​វៀតណាម ។ ចំណែក​អាវុធ​ប្រើ​ហ្គាស​ខាងលើ ប្រភេទ​ខ្លី​ចំនួន​១៦​ដើម និង​វែង​៦​ដើម ក្នុងនោះ​មាន ៧៨​គ្រាប់​ផងដែរ ។​​មន្ត្រី​អាវុធហត្ថ​បាន​និយាយថា ដំបូង​កម្លាំង​របស់លោក ដែល​ប្រចាំការ​នៅ​មាត់​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ឃើញ​វ៉ាលិស​របស់​បុរស​ទាំង​២​ខាងលើ​គួរ​ឲ្យ​សង្ស័យ ហើយ​ហៅ​យកទៅ​សួរនាំ និង​សុំ​ឆែកឆេរ​នៅ​ទីលាន​ត្រួតពិនិត្យ​ទំនិញ ដោយ​សហការ​ជាមួយ​អាវុធហត្ថ​ក្រុង​ទើប​ដឹងថា ជា​ជនជាតិ​វៀតណាម ហើយ​ពេល​ឆែកឆេរ ក៏​រកឃើញ​អាវុធខ្លី​-​វែង និង​គ្រាប់​ប្រើ​ហ្គាស​ទាំងនេះ​តែម្តង ។​ជនសង្ស័យ​និង​វត្ថុតាង ក្រោយពី​ធ្វើ​កំណត់ហេតុ​រួច បាន​បញ្ជូនទៅ​ទីបញ្ជាការ​អាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី ។ គួរ​បញ្ជាក់ថា អាវុធ​ប្រើ​ហ្គាស់​នេះ ត្រូវ​សមត្ថកិច្ច​ឲ្យ​ដឹងថា បើ​បាញ់​ឆ្ងាយ​មិន​បង្ក​គ្រោះថ្នាក់​ទេ ប៉ុន្តែ​បើ​ជិត ឬ​គៀក គឺអាច​បង្ក​គ្រោះថ្នាក់​បាន រីឯ​ជំនាញ​ថា គ្មាន​ច្បាប់​ណា​អនុញ្ញាត​ឲ្យ​នាំចូល​នោះទេ ៕​

អាវុធហត្ថ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​២​នាក់ រួម​អាវុធ​វែង​-​ខ្លី​គ្រាប់​ប្រើ​ហ្គាស​ចំនួន​២២​ដើម

ប្រភព៖ cen

  • អាវុធហត្ថ​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​២​នាក់ រួម​អាវុធ​វែង​-​ខ្លី​គ្រាប់​ប្រើ​ហ្គាស​ចំនួន​២២​ដើម已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/03/26  Category:កំសាន្ត
Tags: