បណ្ឌិត​ហ៊ុន​ម៉ា​ណែ​ត​៖​ភារកិច្ច​របស់​យុវជន​ក្រោយ​ត្រូវ​ចេះ​ថែរក្សា នូវ​សមិទ្ធិផល​ទាំងឡាយ​ដែលជា​ស្នាដៃ​យុវជន​ជំនាន់​មុន​ ​បាន​បន្សល់ទុក

បណ្ឌិត​ហ៊ុន​ម៉ា​ណែ​ត​៖​ភារកិច្ច​របស់​យុវជន​ក្រោយ​ត្រូវ​ចេះ​ថែរក្សា នូវ​សមិទ្ធិផល​ទាំងឡាយ​ដែលជា​ស្នាដៃ​យុវជន​ជំនាន់​មុន​ ​បាន​បន្សល់ទុក

បាត់ដំបង: ឯកឧត្តម​ច័ន្ទ​សុផល​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​និងជា​ប្រធាន​គណៈកម្មាធិការ​ខេត្តបាត់ដំបង​បាន​មាន​​ប្រសាសន៍ថា  គណបក្សប្រជាជន​កម្ពុជា បានចាត់ទុក​យុវជន​ជា​ធនធាន​ដ៏​សំខាន់ និង​ការចូលរួម​ជាកម្លាំង​បន្តវេន​សម្រាប់​គណបក្ស និង​បន្តវេន​សម្រាប់​អភិវឌ្ឍ​ប្រទេសជាតិ នាពេលអនាគត​។ ការយកចិត្តទុកដាក់​ចំពោះ​ការអប់រំ​ចំណេះដឹង ចំណេះធ្វើ សិ​ល​ធម៌អត្ថ​ចរិត​​ល្អ​ប្រពៃ មាន​កាយសម្បទា​រឹងមាំ​និង​មាន​ស្មារតី​ទទួលខុសត្រូវ​ក្នុង​ការងារដើម្បី​ដើម្បី​លើកកម្ពស់​តួនាទី​សិទ្ធិ​របស់​យុវជន​អោយក្លាយ​ជា​កម្លាំង​ស្នូលសសរទ្រូង​របស់​គណ​បក្ស​។​

ទន្ទឹមនេះ​គណបក្ស​ខេត្ត​បាន​នឹង​កំពុង​ប្រគល់​តួនាទី​ដឹកនាំ អង្គភាព​មួយចំនួន​ដល់យុវជន​គណបក្ស​ដែលមាន​ស្នាដៃ បទពិសោធន៍​ការងារ និង​សម្ថ​ភាព​គ្រប់គ្រាន់ដើម្បី​បន្ត​និរន្តរភាព​របស់​គណបក្ស​។នៅក្នុង​ពិធី​ប្រកាស​ទទួលស្គាល់​សកម្មជន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ក្រុងបាត់ដំបង ខេត្តបាត់ដំបង នា​ព្រឹក​ថ្ងៃទី​២៦ ខែមីនា​​ឆ្នាំ​២០១៦​នេះ​ឯកឧត្តម​បណ្ឌិតហ៊ុន ម៉ា​ណែ​ត​បាន​មានប្រសាសន៍ថា​អរគុណ​និង​អបអរសាទរ​បងប្អូន​ដែលជ្រើសរើស​គណបក្ស​ប្រជាជន​​ជា​ម្រើ​ស​របស់​បងប្អូន នេះ​គឺ​សម័យនេះ​គឺជា​សង្គមប្រជាធិបតេយ្យ យុវជន​មាន​ជម្រើស គឺ​មិនមាន​អ្នកណា​ទៅ​បង្ខំ​បងប្អូន​ទេ​។

ដូច្នេះ ការដែល​យុវជន​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន គឺជា​ជ្រើសរើស​ដោយខ្លួនឯង ការស្រឡាញ់ និង​ឆន្ទៈ​ចូលរួម​ជា​សកម្មជន​គណបក្ស​។ ឯកឧត្តម​បណ្ឌិត​លើកឡើង​ទៀតថា​នេះ​ជា​កិត្តិយស​របស់​យុវជន​ដែលជា​ចូលរួមជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែលជា​គណបក្ស​​ធំជាងគេ ចាស់ទុំ​ជាងគេមាន​ស្នាដៃ​ច្រើនជាងគេ​។​លើសពីនេះ​យុវជន​មានឱកាស​ជួយ​ដល់​បក្ស​ដឹកនាំប្រទេស ជួយ​ដល់​សង្គម​និង​ខ្លួន​ឯង​។ យើងទាំងអស់គ្នា​ជួយ​អោយ​បក្ស​ឈ្នះបក្ស​មានលទ្ធភាព ដឹកនាំ​រដ្ឋាភិបាល និង​អភិវឌ្ឍ​ប្រទេសជាតិ​អោយមានការរីកចម្រើន​ដើម្បី​បាន​ផលប្រយោជន៍​សម្រាប់​យើងទាំងអស់គ្នា​និងបង្កលក្ខណៈ​ឱ្យ​យុវជន​ទាំងអស់​មានឱកាស​មិន​គិតថា​យុវជន​គណបក្ស​ណា​​ទេ​គឺបាន​ផល​ប្រ​យោ​ជ​ន័ពី​ការរីកចម្រើន​នេះ​។​

ដូច្នេះ​យុវជន​យើង​អាច​ចូលរួម​គ្រប់​សកម្មភាព​ដើម្បី​ជួយ​ដល់​គណបក្ស​ដើម្បី​បង្ក​ល​ក្ខិណៈ​ឱ្យ​គណបក្ស​ប្រជាជន​មានឱកាស​បន្ត​បម្រើ​ប្រជាន​តទៅទៀត​។ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​បាន​បន្តថា យុវជន​ជំនាន់​មុន ដែល​បច្ចុប្បន្ន​ជាថ្នាក់ដឹកនាំ ជាតិ រាជរដ្ឋាភិបាល​និង​ថ្នាក់ដឹកនាំ​ស្ថាប័ន​​ផ្សេងៗ​មាន​ភាពក្លាហាន​និងពោ​ពេញ​ដោយ​ក្តីសង្ឃឹម​ដែល​បាន​តស៊ូ​រំដោះជាតិ​នៅក្នុង​តំណាក់​ដ៍​លំបាក​បំផុត​បក្នុង​របប​ប៉ុលពត​បានធ្វើ​​អោយ​យើង​រស់រានមានជីវិត​ឡើងវិញ​និង​កសាង​ប្រទេសអោយ​រីកចម្រើន​តាំងពី​បាតដៃ​ទទេ​។

​នេះហើយ​គឺជា​អ្វីដែល​យុវជន​មានមោទនៈ​​ភាព​ដែល​យុវជន​ជំនាន់​មុន​បានផ្តល់​ឱកាស​ដល់​យើង​សព្វថ្ងៃនេះ​។​ដូច្នេះ​ភារកិច្ច​របស់​យុវជន​ក្រោយ​គឺត្រូវធ្វើ​យ៉ាងណា​ថែរក្សា​អោយបាន​នូវ​សមិទ្ធិផលទាំងឡាយ​ដែលជា​ស្នាដៃ​យុវជន​ជំនាន់​មុន​បាន​បន្សល់ទុក ជាពិសេសសុខសន្តិភាព​និង​ការអភិវឌ្ឍ​ជាតិ​និង​បន្ត​ចូលរួម​កសាង​សមិទ្ធិផលបន្ថែមទៀត​សម្រាប់​ជាតិ​របស់​យើង​ទៅ​ថ្ងៃ​អនាគត​៕

បណ្ឌិត​ហ៊ុន​ម៉ា​ណែ​ត​៖​ភារកិច្ច​របស់​យុវជន​ក្រោយ​ត្រូវ​ចេះ​ថែរក្សា នូវ​សមិទ្ធិផល​ទាំងឡាយ​ដែលជា​ស្នាដៃ​យុវជន​ជំនាន់​មុន​ ​បាន​បន្សល់ទុក បណ្ឌិត​ហ៊ុន​ម៉ា​ណែ​ត​៖​ភារកិច្ច​របស់​យុវជន​ក្រោយ​ត្រូវ​ចេះ​ថែរក្សា នូវ​សមិទ្ធិផល​ទាំងឡាយ​ដែលជា​ស្នាដៃ​យុវជន​ជំនាន់​មុន​ ​បាន​បន្សល់ទុក បណ្ឌិត​ហ៊ុន​ម៉ា​ណែ​ត​៖​ភារកិច្ច​របស់​យុវជន​ក្រោយ​ត្រូវ​ចេះ​ថែរក្សា នូវ​សមិទ្ធិផល​ទាំងឡាយ​ដែលជា​ស្នាដៃ​យុវជន​ជំនាន់​មុន​ ​បាន​បន្សល់ទុក បណ្ឌិត​ហ៊ុន​ម៉ា​ណែ​ត​៖​ភារកិច្ច​របស់​យុវជន​ក្រោយ​ត្រូវ​ចេះ​ថែរក្សា នូវ​សមិទ្ធិផល​ទាំងឡាយ​ដែលជា​ស្នាដៃ​យុវជន​ជំនាន់​មុន​ ​បាន​បន្សល់ទុក បណ្ឌិត​ហ៊ុន​ម៉ា​ណែ​ត​៖​ភារកិច្ច​របស់​យុវជន​ក្រោយ​ត្រូវ​ចេះ​ថែរក្សា នូវ​សមិទ្ធិផល​ទាំងឡាយ​ដែលជា​ស្នាដៃ​យុវជន​ជំនាន់​មុន​ ​បាន​បន្សល់ទុក

ប្រភព៖ cen

  • បណ្ឌិត​ហ៊ុន​ម៉ា​ណែ​ត​៖​ភារកិច្ច​របស់​យុវជន​ក្រោយ​ត្រូវ​ចេះ​ថែរក្សា នូវ​សមិទ្ធិផល​ទាំងឡាយ​ដែលជា​ស្នាដៃ​យុវជន​ជំនាន់​មុន​ ​បាន​បន្សល់ទុក已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/03/26  Category:កំសាន្ត
Tags: