៥ រឿង​ដែល​បុរស​សុំ​រអ៊ូ​

១ – «​អ្វីៗ​ក៏​យើង​»
​មិនដឹង​ដូចគ្នា​ថា​ហេតុ​អី​ស្ត្រី​ត្រូវយក​ភាពរឹងមាំ​ដែល​ធម្មជាតិ​បង្កើត​មក​មិន​ស្មើ​បុរស​លើកយកមក​ធ្វើជា​ហេតុផល​ដើម្បី​បញ្ចៀស​ការងារ​ហើយ​ទម្លាក់​កិច្ចការ​ផ្សេងៗ​មកឱ្យ​បុរស​ធ្វើបើ​ទោះជា​យើង​ម្នាក់ៗ​មាន​ខួរក្បាល​មួយ​ដូចគ្នា​មាន​ដៃ​ពីរ​ជើង​ពីរ​ដូចគ្នា​ក៏ដោយ​ប្រុសៗ​ក៏​ហត់នឿយនិង​ចង់​សប្បាយ​ដូចគ្នា​ដែរ ។​

២ – Lady First
​អំឡុងពេល​ចូលឆ្នាំថ្មី​កន្លងមក​ខ្ញុំ​ឈរ​តម្រង់​ជួរ​ទិញ​សំបុត្រ​រថយន្តក្រុង​ដើម្បី​ត្រឡប់ទៅផ្ទះ​នៅឯ​ខេត្ត ។ ជួរ​ក៏​វែង​មនុ​ស្សមក​ទិញ​សំបុត្រ​ក៏​ច្រើន​យើង​ក៏​ប្រញាប់ពេលនោះ​ស្រាប់​តែមាន ស្ត្រី​ម្នាក់​ដើរ​ចូលមក​ប្រជ្រៀត​ជួរ​ខាងមុខ​ខ្ញុំ ។ នាង​ញញឹម​ដាក់​ខ្ញុំ​មុននឹង​ប្រជ្រៀត​ចូលមក​មុខខ្ញុំ​ដែល​ទង្វើ​នេះ​ធ្វើឱ្យ​ខ្ញុំ​ក្តៅ​ឆេវ​តែម្តង ប៉ុន្តែ​ដោយ​ស្ថានការណ៍​និង​ភាពជា​សុភាពបុរស​ផងនោះ​ខ្ញុំ​ក៏​បណ្តោយឱ្យ​នាង​ប្រជ្រៀត​ទៅដោយ​មិន​ខ្ចី​រករឿង​អ្វី​ទាំងអស់ ។​

៣ – ថ្ងៃ​នៃ​វដ្ត​រដូវ​
​ធ្វើការ​ហត់នឿយ​យូរៗ​បាន​ជួបគ្នា​ម្តង​ខ្ញុំ​ទ្រាំ​អត់​ជូរ​មាត់​មក​ច្រើន​ថ្ងៃ​ប៉ុន្តែ​រាល់​លើក​ពេលដែលសួរ​នាង​ម្តងៗ នាង​ប្រាប់ថា​អត់​បានទេ​ពេលនេះ​ព្រោះ​នាង​កំពុងតែ​មក​រដូវ ។ មិនដឹងថា​អ្វីដែលនាង​ប្រាប់​នេះ​ជា​ហេតុផល​មួយ​ដែល​ចង់​គេចវេះ​តម្រូវការ​របស់​យើង​ឬ​យ៉ាងណា ? ចេះតែ​ប​ដិសេធ​រហូត​បែបនេះ​ថ្ងៃ​ណាមួយ​ប្រាកដជា​បំពាន​ភ្លើង​ក្រហម​ម្តង​ជាពុំខាន ។​

៤ – ពួកនាង​ហ្នឹងហើយ​ដែល​រញ៉េរញ៉ៃ​
​គូស្នេហ៍​ខ្ញុំ​ច្រើនតែ​ថាឱ្យ​ខ្ញុំ​ជា​មេ​បញ្ហា​ដែល​ចាំតែ​នាំយក​រឿង​ស្មុគស្មាញ​មិនចេះចប់​មិនចេះហើយ​មកឱ្យ​នាង ប៉ុន្តែ​នាង​មិនបាន​ពិនិត្យមើល​ខ្លួនឯង​សោះ​ថា​ខ្លួនឯង​ហ្នឹង​ដែល​ធ្វើឱ្យ​ជីវិតខ្ញុំ​ដែល​កំពុងតែ​ស្មុគស្មាញ​លំបាកលំបិន​ស្រាប់​កាន់តែ​ស្មុគស្មាញ​លំបាកលំបិន​ខ្លាំង​ឡើងព្រោះ​ចាំតែ​បញ្ជា​ឱ្យ​ខ្ញុំ​ធ្វើ​នេះ​ធ្វើ​នោះ​បើ​ទោះណាជា​ខ្ញុំ​មិន​ពេញចិត្ត​ធ្វើ​ក៏ដោយ ។​

៥ – មានរឿង​ជជែក​គ្នា​មិនចេះចប់​
​ថ្ងៃមួយ​ខ្ញុំ​ត្រឡប់​មកពី​ធ្វើការ​ដោយ​ភាព​នឿយហត់​អស់កម្លាំង​ជាខ្លាំង​ខ្ញុំ​ក៏​ឱ្យ​នាង​ជួយម៉ាស្សា​បំបាត់​ភាព​ហត់នឿយ ប៉ុន្តែ​ថ្ងៃនោះ​មិត្តភក្តិ​របស់​នាង​ទូរស័ព្ទ​មក​នាង​ឱ្យ​ខ្ញុំ​គេង​រង់ចាំ ហើយ​នាង​សុំ​និយាយ​ទូរស័ព្ទ​ជាមួយ​មិត្តភក្តិ​មួយ​ភ្លែត ។ និយាយ​ចប់​មួយ​ម៉ោង​ហើយ​ថែម មួយ​ម៉ោង​ទៀត​មិនចេះចប់​រឿង​រហូត​ទាល់តែ​ខ្ញុំ​ងងុយគេង​ខ្លាំងពេក​ក៏​លង់លក់​បាត់ទៅ ។ ភ្ញាក់​ព្រឹក​ឡើង​ខ្ញុំ​ក៏បាន​សួរ​នាង​ថា​ជជែក​គ្នា​ចប់​ម៉ោង​ប៉ុន្មាន​នាង​ក៏​ឆ្លើយថា​អត់​ដឹង​ដែរ ជជែក​គ្នា​មិនទាន់​ចប់​មិនទាន់​អស់​សេចក្តី​ផង​ក៏​ស្រាប់តែ​អស់​ថ្ម​ទៅ ៕

ប្រភព៖ pmhotnews

  • ៥ រឿង​ដែល​បុរស​សុំ​រអ៊ូ​已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/03/26  Category:ចំនេះដឹង
Tags: