ក្រុមវ័យចាស់ស.ស.យ.ក ខេត្តព្រៃវែងប៉ះក្រុមវ័យចាស់ 7NG នៅវគ្គផ្តាច់ព្រ័ត្រ នៃSCP Sport Complex

ភ្នំពេញ៖ ក្រុមបាល់ទាត់វ័យចាស់ សហភាពសហព័ន្ធ យុវជនកម្ពុជា ខេត្តព្រៃវែងប៉ះក្រុមបាល់ទាត់ វ័យចាស់ 7NG នៅវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់ SCP Sport Complex ២០១៦ លើកទី១ នារសៀល ថ្ងៃទី២៦ ខែមីនា ឆ្នាំ ២០១៦ ដើម្បីអបអរសាទរ នាឳកាសបុណ្យចូល ឆ្នាំប្រពៃណីខ្មែរ ក្រោមការ ឧបត្ថម្ភធំដោយ ក្រុមហ៊ុន 7NG Group Co,;LTD។

ចំពោះក្រុមបាល់ទាត់វ័យចាស់ ទួលគោក ប្រកួតជាមួយក្រុមបាល់ទាត់ វ័យចាស់ ហ្វូណនដើម្បីដណ្តើម យកលេខ ៣ និង៤ ។ដោយឡែកក្រុម ដែលមានលេខ១ក្នុងពូល ត្រូវប៉ះជាមួយក្រុម លេខ១ក្នុងពូលដូចគ្នា ឈានចូលទៅដណ្តើម ពានរង្វាន់ SCP Sport Complex។

សម្រាប់ក្រុមចំណាត់ថ្នាក់ លេខ១ទទួលបានប្រាក់ រង្វាន់៤០ម៉ឺនរៀល, ក្រុមចំណាត់ថ្នាក់លេខ២ ទទួលបានប្រាក់ រង្វាន់៣០ម៉ឺនរៀល, ក្រុមចំណាត់ ថ្នាក់លេខ៣ ទទួលបានប្រាក់ រង្វាន់២០ម៉ឺនរៀល, អ្នកលេងបានល្អជាងគេ ទទួលបានប្រាក់ រង្វាន់១០ ម៉ឺនរៀល,ក្រុមលេង Fair Play ទទួលបាន ប្រាក់រង្វាន់១០ ម៉ឺនរៀល និងអ្នកទាត់ចូលច្រើនជាងគេ ទទួលបានប្រាក់ រង្វាន់១០ម៉ឺនរៀល៕