ហុល្លង់ចាញ់ក្រោម ថ្វីជើងបារាំង ៣-២ ក្នុងការប្រកួត មិត្តភាពយប់មិញ

ម្ចាស់ផ្ទះហុល្លង់ស្ពឹកមុខ នៅចំពោះមុខ អ្នកគាំទ្រខ្លួនឯង ដោយសារតែក្រុមបារាំង បានយកឈ្នះដោយ លទ្ធផល ៣-២ ក្នុងការប្រកួតមិត្តភាព កាលពីយប់មិញនេះ។

ហុល្លង់ចាញ់ក្រោម ថ្វីជើងបារាំង ៣-២ ក្នុងការប្រកួត មិត្តភាពយប់មិញ

ខ្សែបម្រើស្លាប Antoine Griezmann ជាអ្នករកគ្រាប់បាល់ ឱ្យក្រុមបារាំងនាំមុខមុន ដោយការទាត់បាល់ហ្វ្រីឃីក ខណៈដែលគ្រាប់ទី២ ធ្វើបានដោយ ខ្សែប្រយុទ្ធ Olivier Giroud ។ ចូលដល់តង់ទី២ ខ្សែប្រយុទ្ធ Luuk de Jong របស់ក្រុមហុល្លង់ រកគ្រាប់បាល់តាម បានមួយគ្រាប់វិញ ហើយមួយគ្រាប់ ទៀតធ្វើបានសម្រេច ដោយកីឡាករ Afellay លេងនៅក្រុម Stoke City ។

លទ្ធផល ២-២ នេះ មិនគ្រប់គ្រាន់ទេ សម្រាប់ក្រុមបារាំង ដោយជិតនឹងចប់ការ ប្រកួតទៅហើយនោះ Blaise Matuidi ជាអ្នកស៊ុតបានមួយ គ្រាប់យ៉ាងស្អាតជួយឱ្យ មាន់គកបារាំង ឈ្នះដោយលទ្ធផល ៣-២ ក្នុងការប្រកួតមិត្តភាព អន្តរជាតិនេះ។

ប្រភព៖sabay