សុគន្ធ នីសា ចេញមុខការពារអ្នកគាំទ្រថា មិនបានលួចរបស់ មានតម្លៃពីនាងឡើយ

ភ្នំពេញ៖ តារាចម្រៀងដែល ទើបតែផ្លាស់ទ្រនំពីផលិតកម្មថោន ចូលជ្រកក្រោមដំបូល ផលិតកម្មហង្សមាសវិញ កញ្ញា សុគន្ធ នីសា កាលពីពេលកន្លងទៅថ្មីៗនេះ បានពើបប្រទះព័ត៌មានថា នាងជួបរឿងស៊យ ព្រោះត្រូវអ្នកគាំទ្របន្លំដោះ យកនាឡិកាតម្លៃថ្លៃរបស់នាង បាត់អស់ពីរគ្រឿង ខណៈដែលនាងឡើងខនសឺត ហើយឡូកដៃចាប់ជាមួយអ្នកគាំទ្រ ។

ពាក់ព័ន្ធព័ត៌មាននេះ ត្រូវបានម្ចាស់សាម៉ីខ្លួនរូបនេះ បានចេញមុខការពារអ្នកគាំទ្រ របស់ខ្លួនថា ពួកគាត់មិនបានលួច របស់មានតម្លៃរបស់នាងឡើយ ហើយសុំកុំមើលងាយខ្មែរដូចគ្នា វាធ្វើឲ្យប៉ះពាល់កិត្តិយស ទស្សនិកជន ដែលចូលមកទស្សនាដោយផ្ទាល់ ។

តារាចម្រៀង ដែលនិយមតុបតែងខ្លួន បែបជានារីស្រគត់ស្រគំ កញ្ញា សុគន្ធ នីសា បានបញ្ចេញប្រតិកម្មតបត និងព័ត៌មានដែលសរសេរថា នាងត្រូវបានអ្នកគាំទ្របន្លំលួច របស់មានតម្លៃថា « ហ៊ឹម ... ខ្ញុំសូមសរសើរព័ត៌មាន ហើយដែលនឹកឃើញរឿងប្លែកៗ ដើម្បីទាក់ទាញអ្នកអាន តែគាត់មិនខ្វល់ពីការប៉ះពាល់ ដល់អ្នកដទៃទ្បើយ ចុះបែបនេះលើសហើយ គឺលើសខ្លាំងតែម្តង ព្រោះបានប៉ះពាល់កិត្តិយស បងប្អូនទាំងអស់ ដែលគាត់បាន ចូលរួមក្នុងព្រឹត្តិការណ៍ ខនសឺតនីមួយៗ ព្រោះហាក់ដូចជាថា ឲ្យពួកគាត់និងគ្មានរបៀប ដោយបានលួចរបស់ មានតម្លៃពី នាងខ្ញុំចឹង សូមកុំមើលងាយខ្មែរដូចគ្នាអី ជាក់ស្តែងគឺគ្មានរឿងចឹងកើតទ្បើងទេ កុំនៅសុខៗយកផ្ទាំងខ្មៅ មកបិតលើខ្លួនខ្ញុំអី វាអាចជានាំរឿងដល់ខ្ញុំ» ។

តារាចម្រៀងរូបនេះបានរៀបរាប់ទៀតថា « ដោយការយល់ច្រទ្បំ ព្រោះរវាងខ្ញុំនិងទស្សនិកជន ក្រៅពីការចាប់ដៃដោយភាពស្និតស្នាល និងសប្បាយរីករាយទាំងអស់គ្នា ក្នុងការប្រគំតន្រ្តីហើយ គឺមិនដែលមានរឿងអាក្រក់កើតទ្បើងទេ ពួកគាត់ឲ្យតែបានជួបមុខតារា គឺសប្បាយចិត្តខ្លាំងណាស់ មិនដែលចង់បានអីពីខ្ញុំ និងសិល្បៈគ្រប់គ្នាទេ មានតែចំណាយលុយទិញកាដូឲ្យថែម ដូច្នេះសូមកុំសរសេរឲ្យប៉ះពាល់ពួកគាត់ »៕

សុគន្ធ នីសា ចេញមុខការពារអ្នកគាំទ្រថា មិនបានលួចរបស់ មានតម្លៃពីនាងឡើយ

សុគន្ធ នីសា ចេញមុខការពារអ្នកគាំទ្រថា មិនបានលួចរបស់ មានតម្លៃពីនាងឡើយ

សុគន្ធ នីសា ចេញមុខការពារអ្នកគាំទ្រថា មិនបានលួចរបស់ មានតម្លៃពីនាងឡើយ