ប្រើថ្នាំបំបាត់ ការឈឺចាប់ អាចបន្ថយសមត្ថភាព មានកូនលើកក្រោយ

ការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ក្នុងពេលមានផ្ទៃពោះប្រហែលជាកាត់បន្ថយ លទ្ធភាពមានកូននៅពេលក្រោយបាន។ ការធ្វើតេស្ តជាច្រើនដែលធ្វើទៅលើសត្វ កណ្តុរបានរកឃើញថា នៅពេលមេកណ្តុរផឹកថ្នាំបំបាត់ការឈឺចាប់ក្នុងពេលមានកូន មេជីវិតញីរបស់វាបែរជាតិចជាង ក្រពេញអូវ៉ែតូចជាង និងទម្ងន់កូនតូចជាងមេកណ្តុរដែឡមិនបានផឹកថ្នាំនេះ។ ការរកឃើញនេះដែរត្រូវបានផ្តល់លទ្ធផលស្រដៀងគ្នានឹងប្រដាប់បន្តពូជរបស់មនុស្សដែរ។

បន្ថែមពីលើឥទ្ធិពលមេជីវិតញីរបស់ម្តាយភ្លាមៗបែបនេះ ការសិក្សាក៏បង្ហាញទៀតថា នេះដោយសារតែថ្នាំមានផលប៉ះពាល់ដល់ការមានកូនជំនាន់ក្រោយតែម្តង។ អ្នកស្រាវជ្រាវនិយាយថា ស្ត្រីដែលជាចៅរបស់ស្ត្រីដែលប្រើថ្នាំបំបាត់ការឈឺចាប់ក្នុងពេលមានផ្តៃពោះ ក៏មានទំហំក្រពេញអូវ៉ែតូចជាងមុន និងផ្លាស់ប្តូរមុខងារប្រដាប់បន្តពូជដែរ។ ចំពោះបុរសវិញក៏គេរកឃើញថា មេជីវិតឈ្មោលពួកគេមានកោសិកាតិចមុនដែរនៅពេលក្រោយ។

យ៉ាងណាមិញ មុខងារប្រដាប់បន្តពូជរបស់ពួកគេនឹងវិលមកធម្មតាវិញនៅពេលពួកគែដល់អាយុពេញវ័យ។ ស្ត្រីមានផ្ទៃពោះគួរតែធ្វើយ៉ាងណាកាត់បន្ថយការប្រើថ្នាំបំបាត់ការឈឺចាប់បាន ច្រើនបំផុតតាម និងរយៈពេលខ្លីបំផុត៕

ប្រើថ្នាំបំបាត់ ការឈឺចាប់ អាចបន្ថយសមត្ថភាព មានកូនលើកក្រោយ

ប្រភពពី៖http://www.health.com.kh/