ប្រយ័ត្ន​! ករណី​ដែល​ហាម​មិន​ឲ្យ​ប្រើ​ទឹកឃ្មុំ​

ទឹកឃ្មុំ​មាន​ផ្ទុក​ប្រភេទ​អាស៊ីដ​អាមីន ១៨ ប្រភេទ រួមជាមួយ​សារធាតុ​អ័​រ​ហ្គា​និក និង​អ​អ័​រ​ហ្គា​និក (Organic & Inorganic) ដែល​សរីរាង្គ​ត្រូវការ​ជា​ចាំបាច់ ។ ប៉ុន្តែ មាន​មនុស្ស​ស្ថិតនៅ​ក្នុងករណី​៣​ខាងក្រោម ពុំគប្បី​ប្រើប្រាស់​វា​ទេ ។ នោះ​គឺៈ​

– ក្មេង​អាយុ​ក្រោម ១ ឆ្នាំៈ​
​អាស្រ័យ​ដោយ​ទឹកឃ្មុំ​សម្បូរ​ដោយសារ​ធាតុ​រ៉ែ ហេតុនេះ មាតា​ទាំងឡាយ​ច្រើន​យក​វា​បន្តិច​លាយ​ចូល​ចំណី​របស់​ក្មេង បំណង​បង្កើន​សារធាតុ​បំប៉ន ។

​ប៉ុន្តែ អ្នកជំនាញការ​បាន​ព្រមាន​ថា ពុំគប្បី​ឲ្យ​ក្មេង​អាយុ​ក្រោម​១​ឆ្នាំ បរិភោគ​វា​ទេ ។ ព្រោះថា ក្នុងអំឡុងពេល​វា​ត្រូវបាន “​ផ្អាប់​” និង​ការបញ្ជូន​សារធាតុ​នៅក្នុង​ទឹកឃ្មុំ នោះ​ក្មេង​ទាំងនេះ​ងាយ​រង​ការឆ្លង Botox ។ នៅក្នុង​ដំណាក់កាល​ដំបូង ឃ្មុំ​អាច​នាំ​លំអងផ្កា និង​ទឹកដម​ឃ្មុំ ដែល​ឆ្លង Botox មក​សំបុក​វា ។ លទ្ធភាព​នៃ​ការ​មានជីវិត​របស់ Botox ខ្លាំងក្លា​ណាស់ ។ វា​អាចមាន​ជីវិត ក្រោយពី​រម្ងាស់​ក្នុង​ទឹក​កម្តៅ ១០០ អង្សារ​សេ ។​

​យើង​ដឹង​ហើយ​ថា ក្នុង​វ័យ​នេះ មុខងារ​របស់​ក្រពះ​ក្មេង វា​ពុំទាន់​ខ្លាំង​ទេ ពិសេស​ក្រពះ​, ពោះវៀន និង​សមត្ថភាព​រំលាយ​ជាតិពុល​របស់​ថ្លើម ពិសេស ពេលដែល​ក្មេង​ស្ថិតក្រោម​វ័យ ៦ ខែ ធ្វើ​ឲ្យ Botox ងាយ​កកើត រួច​បង្ក​ជា​សារធាតុពុល​ក្នុង​ពោះវៀន ជាហេតុ​នាំ​ឲ្យ​ក្មេង​ងាយ​រង​ជាតិពុល ។ ថ្វីត្បិតតែ​អត្រា​ឆ្លង Botox ទាប តែ​អ្នកជំនាញ​ការព្រមាន​ថា យក​ល្អ គឺ​កុំ​ប្រើ​ចំពោះ​ក្មេង​អាយុ​ក្រោម ១ ឆ្នាំ ឲ្យ​សោះ ។​

– មនុស្ស​កើត​ជំងឺ​ទឹកនោមផ្អែមៈ​
​នៅក្នុង ១០០ ក្រាម carbohydrate នៃ​ទឹកឃ្មុំ​មាន glucose ប្រមាណ ៣៥ ក្រាម​, fructose ៤០ ក្រាម​, sucrose ២ ក្រាម និង dextrin ១ ក្រាម ។ Glucose និង fructose ជា​ស្ករ​ចោល ហេតុនេះ ពេល​ចូលដល់​ពោះវៀន វា​ពុំ​តម្រូវ​ឲ្យ​រំលាយ​ទេ ដោយ​វា​ជ្រៀបចូល​ក្នុង​ឈាម​តែម្តង ជាហេតុ​នាំ​ឲ្យ​ស្ករ​ក្នុង​ឈាម​កើន​ខ្ពស់ ។​

– អ្នក​កំពុង​ប្រើ​ថ្នាំ​ផ្តាសាយ​
​ទឹកឃ្មុំ​មាន​ប្រសិទ្ធភាព​ជួយ​ដល់​សួត ព្យាបាល​ការ​ក្អក ។ ពេលដែល​ក្អកមាន​ស្លេះ ឬ ក្អក​ស្ងួត អ្នក​អាច​ពិសារ​ទឹកឃ្មុំ​បាន ។​

​ប៉ុន្តែ ប្រសិនបើ​កំពុង​ប្រើប្រាស់​ឱសថ​បន្ថយកម្តៅ ឬ ថ្នាំ​ផ្តាសាយ​ផ្សេងៗ​ទៀត ដែលមាន​ផ្ទុក​សារធាតុ​បន្ថយកម្តៅ​នោះ ពុំ​អាច​ផឹក​វា​នឹង​ទឹកឃ្មុំ​បានទេ ។ ព្រោះថា សារធាតុ acetaminophen ក្នុង​ឱសថ​បន្ថយកម្តៅ ពេល​គួបផ្សំ​នឹង​ទឹកឃ្មុំ វា​នឹង​កាត់បន្ថយ​ប្រសិទ្ធភាព​នៃ​ឱសថ​នេះ​យ៉ាងខ្លាំង ៕ ដោយ​៖ កណិការ​

ប្រយ័ត្ន​! ករណី​ដែល​ហាម​មិន​ឲ្យ​ប្រើ​ទឹកឃ្មុំ​

ប្រភពៈ CEN