កីឡាករ​រូប​នេះ​ទទួល​បាន​ការ​សរសើរ​យ៉ាង​ខ្លាំង​ពី​សំណាក់​គ្រូ​បង្វឹក​ជម្រើស​ជាតិ​បារាំង​

កាល​ពី​យប់​មិញ​ក្នុង​ការ​ប្រកួត​មិត្តភាព​ក្រុម​ជម្រើស​ជាតិ​បារាំង​បាន​យក​ឈ្នះ​៣​ទល់​នឹង​២​លើ​ជម្រើស​ជាតិ​ហូឡង់​ ។ យ៉ាង​ណា​ក្រោយ​ការ​ប្រកួត​នោះ​គ្រូ​បង្វឹក​របស់​ជម្រើស​ជាតិ​បារាំង​គឺ​លោក​ Didier Deschamps បាន​សរសើរ​ដល់​ទម្រង់​របស់​ខ្សែ​បម្រើ​មួយ​រូប​គឺ​កីឡាករ​ Dimitri Payet ។

ដោយ​លោក​ Deschamps បាន​និយាយ​ថា​ « ជា​ការ​ពិត​ក្នុង​ការ​ប្រកួត​យប់​មិញ​ Payet គេ​មិន​បាន​ស៊ុត​បញ្ចូល​ទី​ តែ​ខ្ញុំ​បាន​ឃើញ​ទម្រង់​នៃ​ការ​លេង​របស់​គេ​ពិត​ជា​ល្អ​ណាស់​ គេ​មាន​គុណ​ភាព​ល្អ​ក្នុង​ការ​គ្រប់​គ្រង​បាល់​ ការ​ចែក​បាល់​ ហើយ​ជា​ពិសេស​គឺ​សមត្ថភាព​នៃ​ការ​បង្កើត​ឱកាស​ក្នុង​ការ​រក​គ្រាប់​សម្រាប់​ក្រុម​ » ។

សូម​ទស្សនា​ការ​លេង​របស់​គេ​កាល​ពី​យប់​មិញ​ទាំង​អស់​គ្នា ៖

សូម​បញ្ជាក់​ថា​កីឡាករ​ Payet បច្ចុប្បន្ន​គឺ​ខ្សែ​បម្រើ​ដ៏​ល្អ​របស់​ក្លឹប​ West Ham ដោយ​នៅ​រដូវ​កាល​នេះ​គេ​ស៊ុត​បញ្ចូល​ទី​បាន​ចំនួន​១១​គ្រាប់​ និង​ Assist បាន​ចំនួន​១០​គ្រាប់​ ក្នុង​ការ​បង្ហាញ​ខ្លួន​២៦​ប្រកួត​ឲ្យ​ West Ham ។

ប្រភព ៖  
ប្រែសម្រួល ៖ វិចទ័រ

  • កីឡាករ​រូប​នេះ​ទទួល​បាន​ការ​សរសើរ​យ៉ាង​ខ្លាំង​ពី​សំណាក់​គ្រូ​បង្វឹក​ជម្រើស​ជាតិ​បារាំង​已关闭评论
  • 46 views
  • Hide Sidebar
    A+
Publish on:2016/03/26  Category:កីឡា
Tags: