សម្ដេច​ Pope Francis ​មេដឹកនាំ​សាសនា​គ្រិស្ត​ លាង​ និង​ថើប​ជើង​​ជន​ភៀស​ខ្លួន​

សម្ដេច​Pope Francis​បាន​លាង​ និង​ថើប​ជើង​​ជន​ភៀស​ខ្លួន​អ៊ីស្លាម​ គ្រិស្ត​​ និង​ហិណ្ឌូ​ចំនួន​​​១២​នាក់​ ក្នុង​​ឱកាស​ពិធី​ជួបជុំ​ថ្ងៃសីល​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ នៅ​ឯ​មជ្ឈមណ្ឌល​ជំរំ​ភៀសខ្លួន​ Castelnuovo di Porto ដែល​ស្ថិត​នៅ​ចម្ងាយ​៨​miles ពី​ទីក្រុង​រ៉ូម។

បើ​តាម​បុរី​វ៉ាទីកង់​ មជ្ឈមណ្ឌល​នេះ​បាន​ផ្ដល់​កន្លែង​ស្នាក់នៅ​បណ្ដោះ​អាសន្ន​ និង​សេវា​ដល់​ជន​អន្តោប្រវេសន៍​ និង​ជន​ភៀស​ខ្លួន​ជិត​​៩០០​នាក់​មក​ពី​២៥​ប្រទេស​។ ចំណែក​ពិធី​លាង​ជើង​នេះ​ ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​ក្នុង​ពិធី​ជួបជុំ​នា​ថ្ងៃ​សីល​ថ្ងៃ​ព្រហស្បតិ៍​ ដើម្បី​ជា​ការ​រំលឹក​ឡើង​វិញ​នូវ​ការ​ដែល​ព្រះ​យេស៊ូ​គ្រិស្ត​លាង​ជើង​ឲ្យ​សាវក​ទាំង​១២​នាក់​របស់​ព្រះអង្គ​​នៅ​យប់​​នៃ​អាហារ​ពេល​យប់​ចុង​ក្រោយ​។

នៅ​ក្នុង​ពិធី​លាង​ជើង​នោះ​ សម្ដេច​Pope បាន​លាន​និង​ថើប​ជើង​ ​របស់​ស្ត្រី​៤​នាក់​ និង​បុរស​៨​នាក់​មក​ពី​និន្នាការ​សាសនា​ខុស​គ្នា​ ហើយ​ពួក​គេ​បាន​សម្រក់​ទឹក​ភ្នែក​ ខណៈ​ដែល​សម្រេច​Pope លាង​និង​ថើប​ជើង​របស់​ពួកគេ​។

នៅ ក្នុង​​ពិធី​នោះ​ដែរ​ សម្ដេច​បាន​ថ្លែង​នូវ​សារ​សំខាន់ៗ​ដូចជា​៖

សម្ដេច​ប្រកាស​បរិហារ​ជា​ឱឡារិក​ចំពោះ​ការ​វាយ​ប្រហារ​នៅ​ទីក្រុង​ប្រ៊ុចសែល​ ដោយ​ចាត់​ទុក​ថា​ នោះ​ជា​សកម្មភាព​សង្គ្រាម​ ការ​បំផ្លិច​បំផ្លាញ​ របស់​ក្រុម​ជន​ដែល​មិន​ចង់​រស់​នៅ​ក្នុង​សន្តិភាព​ ព្រម​ទាំង​រិះ​គន់​ចំពោះ​អ្នក​ដែល​នៅ​ពី​ក្រោយ​ក្រុម​ជន​ទាំង​នោះ​ផង​ដែរ​។

សម្ដេច​លើកឡើង​ថា​ ការ​រស់នៅ​ចម្រុះ​វប្បធម៌​ និង​ជំនឿ​សាសនា​នៅ​ក្នុង​មជ្ឈមណ្ឌល​ខាង​លើ​​ គឺ​ជា​សញ្ញា​បង្ហាញ​ពី​ក្ដី​សង្ឃឹម​ក្នុង​ការ​រស់នៅ​​ដោយ​​សន្តិភាព​ និង​ភាព​ជា​បង​ប្អូន​។

សម្ដេច​អំពាវនាវ​ឲ្យ​មនុស្ស​ទាំង​អស់​ធ្វើ​ការ​បួងសួង​ក្នុង​ភាសា​សាសនា​របស់​ខ្លួន​ ដើម្បី​សុំ​ការ​រស់នៅ​ប្រកប​ដោយ​ភាព​ជា​បង​ប្អូន​នៅ​ក្នុង​ពិភពលោក​។

សម្ដេច​ក៏​បាន​ថ្លែង​ទៅ​កាន់​អ្នក​ចូលរួម​ថា​ ពួក​យើង​ខុស​គ្នា​ ពួក​យើង​មាន​វប្បធម៌​ និង​​សាសនា​ខុស​គ្នា​ ប៉ុន្តែ​ពួក​យើង​ជា​បងប្អូន​នឹង​គ្នា​ ហើយ​ពួក​យើង​ចង់​រស់​នៅ​ក្នុង​សន្តិភាព​។

ប្រែ​សម្រួល៖ Sophany
ប្រភព​៖

  • សម្ដេច​ Pope Francis ​មេដឹកនាំ​សាសនា​គ្រិស្ត​ លាង​ និង​ថើប​ជើង​​ជន​ភៀស​ខ្លួន​已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/03/26  Category:ជីវិតនិងសង្គម
Tags: