ឯកឧត្តម កឹម សុខា ប្រាប់ CPP កុំ​ប្រើ​អំណាច​រដ្ឋ ទៅ​កៀបសង្កត់​គូប្រកួត​

​ប្រធានស្តីទី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ឯកឧត្តម កឹម សុខា បានស្នើ​ឲ្យ​គណបក្សនយោបាយ​ទាំងអស់ ប្រកួតប្រជែង​គ្នា​ក្នុងការ​ឃោសនា​នយោបាយ ដោយ​សេចក្តីថ្លៃថ្នូរ និង​ចៀសវាង​ការប្រើ​អំពើ​មិន​គប្បី​ណាមួយ ដែល​នាំ​ឲ្យ​មាន​អស្ថិរភាព​ដល់​កម្ពុជា​។ ឯកឧត្តម ក៏បាន​អំពាវនាវ​ឲ្យ​គណបក្ស​គណបក្ស​ប្រជាជន​កម្ពុជា បញ្ឈប់​ការប្រើ​អំណាច​រដ្ឋ ដើម្បី​ដាក់​គំនាប​លើ​គណបក្សប្រឆាំង​។ ប៉ុន្តែ អ្នកនាំពាក្យបក្សកាន់អំណាច បានអះអាងថាគណបក្សខ្លួន មិនដែលប្រើអំណាចរដ្ឋ ដើម្បីយកឈ្នះបក្សប្រឆាំង ដូចការលើកឡើងរបស់ឯកឧត្តម កឹម សុខា នោះទេ។ ​

​ប្រធានស្តីទី​បក្សប្រឆាំង ឯកឧត្តម កឹម សុខា បានស្នើ​ដល់​គ្រប់​គណបក្សនយោបាយ ឲ្យ​ប្រកាន់យក​គោលការណ៍​អហិង្សា និង​សេចក្តីថ្លៃថ្នូរ ក្នុងការ​ដណ្តើម​អំណាច ទៅ​ដឹកនាំ​ប្រទេស​។ ជាងនេះទៀត លោក ក៏បាន​ផ្ញើ​សារ​នយោបាយ​ទៅកាន់​បក្ស​កាន់អំណាច ឲ្យ​ប្រកួតប្រជែង​ជាមួយ​ដៃគូ​នយោបាយ​ដោយ​ស្មើភាព​គ្នា ដោយ​មិន​ត្រូវយក​អំណាច​រដ្ឋ មក​ជិះជាន់​ឬ​ទប់ស្កាត់​ចលនានយោបាយ​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ ក៏ដូចជា​គណបក្ស​ដទៃ​ទៀតឡើយ​។ 

​ឯ​ឧ​ត្ត​ម បាន​អំពាវនាវ​បែបនេះ​ថា​៖«​ខ្ញុំ​សូម​ឲ្យ​ដៃគូ​ប្រកួត​នយោបាយ​ទាំងឡាយ មេត្តា​ប្រកួត​គ្នា​ដោយ​ស្មើភាព ដោយ​ថ្លៃថ្នូរ ជៀសវាង​នូវ​ការប្រើ​អំពើហិង្សា ការយក​អំណាច​រដ្ឋ ទៅ​កៀបសង្កត់​លើ​ដៃគូ​ប្រកួត​របស់ខ្លួន​»​។ ការ​ថ្លែង​របស់​ឥស្សរជន​នយោបាយ​នៃ​បក្សប្រឆាំង​រូបនេះ ធ្វើឡើង​ក្នុង​សន្និបាត​គណ​កប្ស​របស់ខ្លួន នៅ​ភូមិ​ព្រៃ​ស្វាយ សង្កាត់​ព្រែក​លាភ ខណ្ឌ​ជ្រោយចង្វា​។ នៅ​ថ្ងៃទី​២៦ ខែមីនា​នេះ គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រារព្ធ​សន្និបាត​ក្រុម​ប្រឹក្សាជាតិ​លើក​ទី​២ ដែលមាន​ការចូលរួម​ពី​តំណាង​គណបក្ស​គ្រ​ប់ម​ជ្ឍ​ដ្ឋា​ន នៅ​ទូទាំងប្រទេស​។ បើតាម​លក្ខន្តិក​នៃ​គណបក្ស​សង្គ្រោះ​ជាតិ សន្និបាត​ក្រុម​ប្រឹក្សាជាតិ​នេះ ត្រូវ​ប្រារព្ធ​ឡើង ជា​រៀងរាល់​២​ឆ្នាំ ម្តង​។

​ជុំវិញ​សារ​នយោបាយ​របស់ ឯកឧត្តម កឹម សុខា ខាងលើ លោក សុខ ឥសាន អ្នកនាំពាក្យ​បក្ស​កាន់អំណាច  មិនអាច​ទទួល​យ​បានឡើយ​។ អ្នកនាំពាក្យ​រូបនេះ អះអាងថា គណបក្ស​ប្រជាជន​កម្ពុជា​របស់លោក មិនដែល​ប្រើ​អំណាច​រដ្ឋ បង្ក្រាប​ដៃគូ​របស់ខ្លួន ក្នុងការ​ប្រកួតប្រជែង​នោះទេ​។ លើសពីនេះ លោក ក៏បាន​លើកតម្កើង​ថ្នាក់ដឹកនាំ​គណបក្ស​របស់ខ្លួន​ថា មាន​ក្រមសីលធម៌​នយោបាយ​ល្អ មិន​ដូច​អ្វីដែល​មន្ត្រី​បក្សប្រឆាំង តែង​វាយប្រហារ​ឡើយ​។ 

​ឯកឧត្តម កឹម សុខា ក៏បាន​ងាក​មក​ផ្តាំផ្ញើ​ដល់​ថ្នាក់ដឹកនាំ និង​សកម្មជន រួមទាំង​អ្នកគាំទ្រ​របស់​ទាំងអស់ ឲ្យ​ពួតដៃគ្នា ឆ្ពោះទៅរក​ការបោះឆ្នោត ដើម្បី​នាំមក​នូវ​ការផ្លាស់ប្តូរ ដោយ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​អហិង្សា ជានិច្ច​។ សារ​នយោបាយ​ដ៏​សំខាន់ ដែល​ឯកឧត្តម មិនដែល​ខកខាន​ក្នុងការ​ឃោសនា​នោះ​គឺ «​មិន​ឈ្លោះ មិន​ឆ្លើយ មិន​ឆ្លង​»​។ 

​ក្រៅពី​ថ្លែង​សារ​នយោបាយ​របស់ខ្លួន​ទាំង​អម្បាលម៉ាន ប្រធានស្តីទី​បក្ស​សង្គ្រោះ​ជាតិ​រូបនេះ ក៏បាន​ស្នើ​ឲ្យ​អង្គការ​ជាតិ និង​សហគមន៍​អន្តរជាតិ ជួយ​ជ្រោមជ្រែង​កម្ពុជា ឲ្យ​មានការ​បោះឆ្នោត ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ  អាចធ្វើ​សេចក្តីសម្រេច តាម​ឆន្ទៈ​របស់ខ្លួន​។ ឯកឧត្តម បាន​បន្ថែមថា លុះត្រាតែ​កម្ពុ​ជាមាន​ប្រព័ន្ធ​បោះឆ្នោត​ដោយ​ត្រឹមត្រូវ ដែល​ពលរដ្ឋ​អាច​សម្រេច​ជោគវាសនា​ក្នុងការ​ជ្រើសរើស​មេដឹកនាំ​របស់ខ្លួន​ជាមុនសិន  នោះ​ទើប​ជំនួយ​ផ្សេងៗ អាច​ក្លាយជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​៕

បុរស​ពិការ​ដៃ សារី សុខចិត្ត រើស​សំរាមតែ​មិន​សុំទាន​សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​