ជំហរ​រ​ចិន​លើ​សន្តិសុខ​នុយក្លេអ៊ែរ បង្ហាញ​ពី​ការទទួលខុសត្រូវ​និង​ឧ​ត្ត​ម​គតិ

​ប្រធានាធិបតី​ចិន​លោក ស៊ី ជិន​ពីង នឹង​ទៅ​ប្រជុំ​កំពូល​សន្តិសុខ​នុយក្លេអ៊ែរ​លើក​ទី​៤ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ដែល​ចាប់ផ្ដើម​នៅ​ថ្ងៃទី​៣១ ខែមីនា​ខាងមុខ​។ កិច្ចប្រជុំ​នេះ​ជា​វេទិកា​សំខាន់​ដែល​បង្ហាញ​ពី​តួនាទី​របស់​ចិន​ក្នុង​ការកសាង​ប្រព័ន្ធ​សន្តិសុខ​នុយក្លេអ៊ែរ​ពិភពលោក ក៏ដូចជា​ការគាំទ្រ​រប​ស់​ចិន​លើ​កិច្ចសហប្រតិបត្តិការ​ពិភពលោក​ផងដែរ​។​

​តប​តាម​ការអញ្ជើញ​របស់​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា  ប្រធានាធិបតី​ចិន​លោក ស៊ី ជិន​ពីង នឹងធ្វើ​ដំណើរ​ទៅ​វ៉ាស៊ីនតោន​ដើម្បី​ចូលរួម​ប្រជុំ​សន្តិសុខ​នុយក្លេអ៊ែរ (NSS) ខណៈ​ប្រធានបទ​ស្ដីពី​សន្តិសុខ​នុយក្លេអ៊ែរ ក្លាយជា​បញ្ហា​ដ៏​សំខាន់​ដែល​ត្រូវការ​ដំណោះស្រាយ​បន្ទាន់​។ គ្រោះថ្នាក់​នៃ​អាវុធ​នុយក្លេអ៊ែរ ធ្វើ​ឲ្យ​ពិភពលោក​បារម្ភ​យ៉ាងខ្លាំង ចាប់តាំងពី​បញ្ហា​នេះ​លេច​ជា​រូបរាង​ឡើង​នៅ​អំឡុងពេល​សង្គ្រាមត្រជាក់​។​

​នៅក្រោយ​ព្រឹត្តិការណ៍​ថ្ងៃទី​១១ ខែកញ្ញា​រហូតដល់​កិច្ចប្រជុំ NSS លើក​ទី​១​ក្នុង​ឆ្នាំ​២០១០ សន្តិសុខ​នុយក្លេអ៊ែរ មិនមែន​ត្រឹមតែ​ជា​របៀបវារៈ​នយោបាយ​ក្នុងប្រទេស​ទាំងអស់​នោះទេ ប៉ុន្តែ​វា​គឺជា​ការព្រួយបារម្ភ​ជា​សាធារណៈ​។ មួយវិញទៀត​នោះ វា​ជា​រឿង​មិនអាច​ខ្វះ​បាន​នៃ​សន្តិសុខ​អន្តរជាតិ​។ សន្តិសុខ​នុយក្លេអ៊ែរ ជា​ចំណុច​សំខាន់​ដែល​ធានា​ការអភិវឌ្ឍ​ដោយ​ចីរភាព​របស់​ថាមពលនុយក្លេអ៊ែរ​។

​យ៉ាងណាមិញ អ្វីដែល​គេ​ត្រូវ​ដឹង​នោះ​គឺ ថាមពល​ប្រភេទ​នេះ​ប្រៀបដូចជា​កាំបិត​មុខ​ពីរ​ដូច្នោះ​ដែរ​។ វា​មាន​ផលប្រយោជន៍ ប៉ុន្តែ​វា​ក៏មាន​ការប្រថុយប្រថាន​ដែល​អាច​បង្ក​ផលប៉ះពាល់​ដល់​អនាគត​មនុស្សលោក ដោយសារ​ការប្រើប្រាស់​វា​ផងដែរ​។ ហេតុការណ៍​កើតឡើង​នៅ Chernobyl អ៊ុយ​ក្រែ​ន និង​នៅ​Three Mile Island ព្រមទាំង​មហន្តរាយ​នៅ​Fukushima Daiichi ជប៉ុន​កន្លងមក សុទ្ធតែជា​ភស្តុតាង​បង្ហាញថា ការអភិវឌ្ឍ​ថាមពលនុយក្លេអ៊ែរ និង​សន្តិសុខ​នុយក្លេអ៊ែរ ត្រូវតែដើរ​ជាមួយគ្នា​។​

​លើសពីនោះ​ទៅទៀត សន្តិសុខ​នុយក្លេអ៊ែរ​ជា​ជញ្ជាំង​ភ្លើង​ប្រឆាំងនឹង​ភេរវកម្ម​នុយក្លេអ៊ែរ ដ្បិត​ការកាន់កាប់​នុយក្លេអ៊ែរ​ពី​សំណាក់​ក្រុម​ភេរវជន មិនមែនជា​រឿង​ល្អ​ទេ ហើយ​ពិតណាស់ថា វា​ត្រូវការ​វិធានការ​សុវត្ថិភាព​ដើម្បី​ការពារ​។ ម្យ៉ាងទៀត សន្តិសុខ​នុយក្លេអ៊ែរ​ក៏​ជា​កត្តា​បង្កើន​ការទុកចិត្ត​ក្នុង​តំបន់​ទៀតផង​។ ផលប៉ះពាល់​នុយក្លេអ៊ែរ​គឺ​មិនមាន​ព្រំដែន​នោះទេ និង​អាច​ប៉ះពាល់​ដល់​ប្រទេស​ជាច្រើន ដូច្នេះ​ប្រទេស​ទាំងអស់​ត្រូវ​ជួយ​គ្នា​លុបបំបាត់​ការព្រួយបារម្ភ​នានា និង​បង្កើន​ជំនឿ​ជាក់​រវាង​គ្នា​និង​គ្នា​។​

​ចាប់តាំងពី​ការបង្កើត​នៅ​ឆ្នាំ​២០១០ កិច្ចប្រជុំ​កំពូល​សន្តិសុខ​នុយក្លេអ៊ែរ បាន​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ការកសាង​ប្រព័ន្ធ​អន្តរជាតិ​មួយ​សម្រាប់​សន្តិសុខ​នុយក្លេអ៊ែរ​។ ទាក់ទិន​នឹង​បញ្ហា​នេះ គេ​មិនអាច​មើលរំលង​ពី​តួនាទី​របស់​ចិន​បានទេ​។ ក្នុងជំនួប​នៅ​ទីក្រុង​ឡាអេ​នៅ​ឆ្នាំ​២០១៤ ប្រធានាធិបតី ស៊ី ជិន​ពីង បានបញ្ជាក់​ពី​គោលជំហរ​របស់​ចិន​ចំពោះ​បញ្ហា​នេះ ដោយបាន​ឲ្យ​តម្លៃ​ស្មើគ្នា​លើ​ការអភិវឌ្ឍ​និង​សន្តិសុខ សិទ្ធិ​និង​កាតព្វកិច្ច ព្រមទាំង​ចំណុច​សំខាន់​ផ្សេងៗ​ទៀត​។ 

​ការប្រកាស​របស់លោក ស៊ី ជិន​ពីង បង្ហាញ​ពី​ការប្ដេជ្ញាចិត្ត​របស់​ចិន​ក្នុងនាម​ជា​មហាអំណាច​មួយ​ចំពោះ​សន្តិសុខ​នុយក្លេអ៊ែរ ប្រកបដោយ​ការទទួលខុសត្រូវ​និង​ពោរពេញ​ដោយ​សកម្មភាព​។ ជាមួយនឹង​ការមកដល់​កិច្ចប្រជុំ​ខាងមុខ​នៅ​ទីក្រុង​វ៉ាស៊ីនតោន គេ​ជឿថា សហគមន៍​អន្តរជាតិ នឹង​ប្រឹងប្រែង​បន្តទៀត​ដើម្បី​ជំរុញ​សន្តិសុខ​នុយក្លេអ៊ែរ​។ នេះ​មានន័យថា ប្រជាជន​ទូទាំង​ពិភពលោក​នឹង​កាន់តែ​ទិ​ក​ចិត្ត​លើ​ចីរភាព​នៃ​សន្តិសុខ​នុយក្លេអ៊ែរ និង​ផលប្រយោជន៍​ដែល​បានមកពី​ថាមពលនុយក្លេអ៊ែរ​៕     

បុរស​ពិការ​ដៃ សារី សុខចិត្ត រើស​សំរាមតែ​មិន​សុំទាន​សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​