​​G.E.M ត្រូវ​គេ​បាញ់​ថា ស្លៀក​ខោ​ទឹក​នោម​ឡើង​ច្រៀង​

តារា​ចម្រៀង​ចិន​វ័យ​២៤​ឆ្នាំ​ G.E.M កាល​ពី​ថ្មី​ៗ​នេះ​បាន​ចូលរួម​កម្មវិធី​ QQ Music Awards នៅ​ទីក្រុង Shenzhen​ ប្រទេស​ចិន បាន​ទទួល​ពាន​ជា​តារា​ចម្រៀង​ល្អ​បំផុត​ក្នុង​តំបន់​ហុងកុង និង​តៃវ៉ាន់ និង​ពាន​អាល់ប៊ុម​ល្អ​បំផុត​។

 

​​G.E.M ត្រូវ​គេ​បាញ់​ថា ស្លៀក​ខោ​ទឹក​នោម​ឡើង​ច្រៀង​
 
ប៉ុន្តែ​មិន​មែន​ជោគជ័យ​​​​​​​​​​​​​​​​​​​នេះ​របស់​នាង​​​ដែល​ធ្វើ​ឱ្យ​មាន​ការ​និយាយ​ត​គ្នា​កាន់​តែ​ច្រើន​នោះ គឺ​សម្លៀកបំពាក់​មួយ​ឈុត​របស់​នាង​ទៅ​វិញ​ទេ​។ ​មួយ​ឈុត​ដែល​ធ្វើ​ឱ្យ​ G.E.M ទទួល​បាន​ពាក្យ​បាញ់​ចំ​ៗ​ពី​អ្នក​ប្រើប្រាស់​អ៊ីនធើណិត​គឺ នាង​បាន​ពាក់​អាវ​រោម​សត្វ​ពណ៌​លឿង​ភ្លឺ​ផ្លេក​ៗ និង​មាន​អាវ​ទ្រនាប់​ពណ៌​ស្វាយ​ពី​ក្នុង​ រួម​ជាមួយ​ខោ​ខ្លី​ដ៏​សិច​ស៊ី​មួយ​ផង​។ គួរ​ឱ្យ​សោកស្ដាយ​ រូបភាព​ដែល​គិត​ថា​គួរ​តែ​ទាក់ទាញ​របស់​នាង បែរ​ជា​ត្រូវ​អ្នក​លេង​អ៊ីនធើណិត​ចំអក​ថា នាង​ស្លៀក​ខោ​ទឹក​នោម​ឡើង​ឆាក​ទៅ​វិញ​។

 

​​G.E.M ត្រូវ​គេ​បាញ់​ថា ស្លៀក​ខោ​ទឹក​នោម​ឡើង​ច្រៀង​

 

​​G.E.M ត្រូវ​គេ​បាញ់​ថា ស្លៀក​ខោ​ទឹក​នោម​ឡើង​ច្រៀង​
 
អ្នក​ប្រើ​អ៊ីនធើណិត​ម្នាក់​បាន​សរសេរ​ពី​ក្រោម​រូប​របស់​ G.E.M ​ថា “​អ្នក​គិត​ថា​ខ្លួន​ឯង​ជា Taylor Swift ឬ​យ៉ាង​ម៉េច​?​” ប៉ុន្តែ​វា​មិន​មែន​ជា​លើក​មួយ​ទេ​សម្រាប់​ G.E.M ដែល​ទទួល​បាន​ពាក្យ​រិះគន់​ចំពោះ​រូបភាព​របស់​នាង​​។ នាង​តែង​ត្រូវ​គេ​បាញ់​ចំ​ៗ​ចំពោះ​ការ​ស្លៀក​ពាក់​យ៉ាប់​ៗ ប្លែក​ៗ​ពី​គេ​នោះ​ស្ទើរ​តែ​ក្លាយ​ជា​ទម្លាប់​ទៅ​ហើយ​៕
​​
 
ប្រែ​សម្រួល​៖ សុគន្ធី​
ប្រភព៖ asianpopnews​