​នៅពេល​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​ខឹង តើ​នឹង​មាន​អ្វី​កើតឡើង​?

​នៅពេល​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​ខឹង តើ​នឹង​មាន​អ្វី​កើតឡើង​?

​នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ អ្នក​មិន​ត្រូវ​ខឹង​ច្រើន​នោះទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​គ្រប់ផ្នែក ជាពិសេស​គឺ​ទារក​ក្នុង​ផ្ទៃ​។ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​ផលវិបាក​ដែល​អ្នកនឹង​អាច​ជួបប្រទះ​។​

ស្បែក​
នៅពេល​ដែល​អ្នក​ខឹង​ម្តងៗ វា​នឹង​ធ្វើឲ្យ​រន្ធ​ញើស​អ្នករីក​ធំ ដែល​អាច​ធ្វើឲ្យ​ស្បែក​អ្នក​មាន​ស្នាម​អ៊ុច​ខ្មៅ​យ៉ាង​ងាយ​។​

ស្បូន​
ស្បូន​ពិត​ជា​សំខាន់​ណាស់​នៅពេល​ដែល​អ្នកមាន​ផ្ទៃពោះ ដូចនេះ​អ្នក​ត្រូវតែ​ថែរក្សា​វា​ឲ្យបាន​ល្អ ដោយ​មិន​ត្រូវ​ឆាប់​ខឹង​នោះទេ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ស្បូន​អ្នក​ជា​ខ្លាំង​។​

ខួរក្បាល​
នៅពេល​ដែល​អ្នក​ខឹង វា​នឹង​ធ្វើឲ្យ​ឈាម​ជាច្រើនរ​ត់​ទៅ​ខួរក្បាល​អ្នក ជា​ហេតុ​ដែល​ធ្វើឲ្យ​វា​មាន​សម្ពាធ នោះ​វា​នឹង​ធ្វើឲ្យ​ឈាម​ទាំងនោះ​មាន​ជាតិពុល​ច្រើន ជា​ហេតុ​ដែល​អាច​ធ្វើឲ្យ​ខួរក្បាល​អ្នក​ឆាប់​ចុះខ្សោយ​ខ្លាំងណាស់​។​

សួត​
នៅពេល​ដែល​អ្នក​ខឹង អ្នក​នឹង​អាច​ដក​ដង្ហើមញាប់ នោះ​វា​នឹង​អាច​ធ្វើឲ្យ​សួត​អ្នកដំណើរ​ការមិនល្អ ជា​ហេតុ​ដែល​អាច​ធ្វើឲ្យប៉ះពាល់​ដល់​សួត​ជាខ្លាំង​។​

ក្រពះ​
នៅពេល​ដែល​អ្នកមាន​អារម្មណ៍​ខឹងច្រលោត វា​នឹង​ធ្វើឲ្យ​ឈាម​ក្នុង​ពោះវៀន និង​ក្រពះ​អ្នក​តិច ដែល​ធ្វើឲ្យ​វា​ដំណើរការយឺត​ខុស​ពី​ធម្មតា​។​

បេះដូង​
នៅពេល​ដែល​អ្នក​ខឹង​ម្តងៗ ឈាម​ទាំងអស់​នឹង​ហូរ​ទៅក្នុង​ខួរក្បាល និង​មុខ​ច្រើន ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​បេះ​ដូង​គ្មាន​ឈាម​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់ នោះ​វា​នឹង​ធ្វើ​ឲ្យ​បេះ​ដូង​ដើរ​ខុស​ពី​ធម្មតា​។​

ទារក​
កូន​ដែល​នៅក្នុង​ផ្ទៃ​អ្នក​គឺអាច​ដឹង​ពី​អារម្មណ៍​របស់​អ្នក​គ្រប់ពេល ដូចនេះ​ប្រសិនជា​អ្នក​តែងតែ​ខឹង​អ្នកដទៃ នោះ​កូន​កើត​មក​នឹង​មាន​មុខ​មិន​រីក​ឡើយ ថែមទាំង​មិន​គួរ​ឲ្យ​ស្រឡាញ់​ទៀតផង ម្យ៉ាងទៀត​វា​ក៏​អាច​ប៉ះពាល់​ដល់​សុខភាព​កូន​ដែរ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី26 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។