ចាញ់ល្បិច​ជនខិលខូចអស់​ម៉ូតូ ១ គ្រឿង​ ទ្រហោយំ​ដូចកូនក្មេង

6 Videos


​ភ្នំពេញ : មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​កើតឡើង​កាលពី​វេលា​ម៉ោង ៤ និង ៥០ នាទី​ល្ងាច ថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០១៦ នៅក្នុង​បុរី​ញូ​ថោ​ន ស្ថិត​ក្នុងភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ បន្ទាប់ពី​មាន​បុរស​ម្នាក់​បាន​ស្រែក​ទ្រ​ហ៊ោ​យំ​រហូត​លែង​ខ្មាសអៀន​គេឯង ព្រោះតែ​ចាញ់ល្បិច​បោកប្រាស់​របស់​ជនខិលខូច​ម្នាក់ រហូត​អស់​ម៉ូតូ​ស៊េរី​ទំនើប ១ គ្រឿង ហើយដោយ​ខ្លាច​ប្រព​ន្ឌ​ស្ដីបន្ទោស​ផង និង ឈឺចិត្ត​ដ្បិត​ចាញ់​ល្បិចកល​ជនកំហូច​ផង ក៏បាន​ស្រែកយំ​តែម្ដងទៅ ។​

​ជនរងគ្រោះ​ខាងលើ​នោះ ឈ្មោះ ឡឹង វាសនា អាយុ ២៨ ឆ្នាំ​មុខរបរ​ជាងសំណង់ ស្នាក់​នៅក្នុង​សង្កាត់ ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ និង មាន​ស្រុកកំណើត​នៅ​ភូមិ​ព្រៃ​ល្វា ស្រុក​គង​ពីសី ខេត្តកំពង់ស្ពឺ ។ រីឯ​ម៉ូតូ​ដែល​បាត់បង់​នោះ​ម៉ាក​ហុងដា​ឌ្រី​ម សេ​-១២៥ ស៊េរី​ឆ្នាំ ២០១៥ ព័ណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1FG-0665 ។​

M88


​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ ១ គ្រឿង​ទៅ​ទទួល​ប្រពន្ធ​ដែល​ចេញពី​ធ្វើការ​នៅ​រោងចក្រ​កាត់ដេរ​មួយកន្លែង ។ លុះ​ពេល​ដល់​ពាក់​កណ្ដាលផ្លូវ បាន​ជួបនឹង​ជនសង្ស័យ​ម្នាក់​នោះ កំពុងស្ថិត​នៅក្បែរ​រថ​យន្ត ១ គ្រឿង ហើយ​ជន​នោះបាន​ស្ទាក់​ឲ្យ​ជនរងគ្រោះ​ឈប់ និង បាន​ប្រើល្បិច​ថា រថយន្ត​របស់ខ្លួន​ខូច ។ បន្ទាប់មក​បាន​ពឹងពាក់​ឲ្យ​បុរសរងគ្រោះ​ជូនទៅ​ផ្ទះ​របស់ខ្លួន ដោយ​ប្រាប់ថា​ផ្ទះ​ស្ថិតនៅក្នុង​បុរី​ញូ​ថោ​ន ដែល​ស្ថិតនៅ​មិន​ឆ្ងាយ​ពី​កន្លែង​ជួបគ្នា​នោះឡើយ ។ លុះ​ពេលទៅដល់​ជនសង្ស័យ បាន​ចង្អុល​ផ្ទះមួយ​កន្លែង​ថា​ជា​ផ្ទះ​របស់ខ្លួន ហើយ​បាន​ឲ្យ​ជនរងគ្រោះ​ចាំ​នៅ​ទីនោះ រួច​បាន​ខ្ចី​ម៉ូតូ​ជិះ ហើយក៏​យកទៅ​បាត់​តែម្ដង ។

ចាញ់ល្បិច​ជនខិលខូចអស់​ម៉ូតូ ១ គ្រឿង​ ទ្រហោយំ​ដូចកូនក្មេង

​ក្រោយពេល​ដឹងថា​ចាញ់បោក​គេ បុរសរងគ្រោះ​បាន​ស្រែកយំ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល បន្ទាប់មក​បាន​ទៅប្ដឹង​ប៉ូលិស​ប៉ុស្ដិ៍​ចោមចៅ​ជួយ​អន្តរាគមន៍ ប៉ុន្តែ​ជន​នោះ​មិនដឹងថា​គេចខ្លួន​ដល់​ណា​ឡើយ ៕

                                             ពោធិ៍​សែន​ជ័យ​