យុវជន​ម្នាក់​កំពុង​ជិះ​ម៉ូតូ​ម្នា​ក់ឯក​ត្រូវ​រថយន្ត​បើ​បញ្ច្រាសទិស​បុក​បាក់ដៃ​ទាំង​២ និង​ជើង​ម្ខាង​

​ខេត្ត​ព្រះសីហនុ​៖ យុវជន​ម្នាក់​បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ​បាក់ដៃ​ទាំង​២ និង​បាក់ ជើង​ខាងឆ្វេង​ក៏​បាក់ ក្នុងខណ​:​ពេល​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក វ៉េវ​អាល់​ហ្វា ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​បើក​បុក​ក្នុងទិសដៅ​បញ្ច្រាស​គ្នា​។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​នៅ​ម៉ោង​១៩ និង​៥០​នាទី​ថ្ងៃទី​២៥ ខែ​មិនា ឆ្នាំ​២០១៦ នៅលើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​១២៣-១២៤​ស្ថិតនៅ​ភូមិ​ក្រាំង​អាត់ ឃុំ​កំពង់​សិលា ខេត្ត​ព្រះសីហនុ​។

មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​កើតហេតុ​អ្នកបើកបរ​រថយន្ត​បាន​បើក​រត់គេច​បាត់​។ ចំណែក យុវជន​រងគ្រោះ​មានឈ្មោះ វី វ៉េវ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ក្បែ​កន្លែងកើតហេតុ​។ បច្ចុប្បន្ន​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូនទៅ ព្យាបាល​នៅ​មន្ទីរពេទ្យ​នៅ​ភ្នំពេញ ចំណែក​ម៉ូតូ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​សិលា​៕ សមុទ្រ​ខៀវ​

KA-26-03-2016-01 KA-26-03-2016-03