រាជ័យ​រាប់​ភ្លេច បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ខ្ទង់​លាន​ដុល្លារ​ ​

សហគ្រិន​៖ “ភាព​បរាជ័យ​គឺ​ជា​មាតា​នៃ​ភាព​ជោគជ័យ”​ នេះ​គឺជា​ពាក្យ​ស្លោក​មួយ​ឃ្លា​ដែល​អគ្គនាយក​ក្រុមហ៊ុន​ប្រេង​​ម៉ាស៊ីន​ល្បី​ឈ្មោះ​ម្នាក់​តែង​តែ​ប្រកាន់​ភ្ជាប់​ខ្លួន​ជានិច្ច​​ បើ​ទោះ​បី​ជា​​បាន​ជួប​ការ​បរាជ័យ​រាប់​ភ្លេច​​ក្នុង​ការ​រកស៊ី​ក៏ដោយ​​ ក៏​លោក​មិន​ព្រម​លះ​បង់​ក្តី​ស្រមៃ​​ ដើម្បី​ក្លាយ​ជា​អ្នករក​ស៊ី​មួយ​រូប​ដែល​ជោគជ័យ​នោះ​ដែរ។​
​តើ​បុរស​រូប​នេះ​ជា​​នរណា​? មាន​ប្រវត្តិ​បែប​ណា​ ក៏​ដូចជា​​​​ជួប​ភាព​បរាជ័យ​លើ​ការ​រកស៊ី​អ្វីខ្លះ​​?​
មាន​សម្បុរ​ ស ​ចិញ្ចើម​ត្រង់​ដូច​តារា​សម្ដែង​រឿង​​​ចិន​បុរាណ​​​​ លោក​ ឡៅ លី​ហុក​ បាន​ផ្ដល់​បទ​សម្ភាសន៍​ជាមួយ​គេហទំព័រ ខេឃ្យូប ​ថា លោក​បាន​កើត​នៅ​ដើម​ ខែ​មេសា​ ឆ្នាំ​ ១៩៨១ ក្នុង​ក្រុង​​សួង ខេត្ត​​​ត្បូង​ឃ្មុំ​​(បច្ចុប្បន្ន) ​ប៉ុន្តែ​លោក​មិន​បាន​ធំ​ដឹង​ក្តី​នៅ​ក្នុង​ខេត្ត​នេះ​ឡើយ​​​។​ លោក​ជា​កូន​ប្រុស​ច្បង​ក្នុង​ចំណោម​បងប្អូន​៥​នាក់​​ (ស្រី​២ ប្រុស​៣) ក្នុង​ត្រកូល​អ្នក​រកស៊ី​ដែល​ជា​កូនចៅ​ជាប់​សែ​ស្រ​ឡាយ​ចិន​ជំនាន់​ទី​៣​។
​​​លោក​ឪពុក​​មាន​ឈ្មោះ​ ឡៅ ​ជុងហាវ​ មាន​ស្រុក​កំណើត​នៅ​ថ្នល់​ទទឹង​ ខេត្ត​ព្រៃវែង​ និង​អ្នកម្ដាយ​ឈ្មោះ​ ឡៅ​ ស៊ូហួរ​។ ​ក្នុង​វ័យ​កុមារភាព​រៀន​បាន​ត្រឹមតែ​ថ្នាក់​បឋម​សិក្សា​ប៉ុណ្ណោះ​ នៅ​សាលា​បឋម​សិក្សា​បាក់​ទូក​​ ប៉ុន្តែ​ជា​មួយ​គ្នា​នោះ​លោក​បាន​រៀន​ចប់​ថ្នាក់​ទី​៩​ នៅ​សាលា​លិប៉​​ ផ្សារ​ដេ​ប៉ូ (ទួន​ហ្វា​បច្ចុប្បន្ន​)​ ​ដែល​ជា​ថ្នាក់​បញ្ចប់​នៃ​ភាសា​ចិន។
ចាប់​ផ្តើម​រកស៊ី​នៅ​វ័យ​១៨​ឆ្នាំ​
​មាន​សែ​ស្រ​ឡាយ​ជា​អ្នក​រកស៊ី​​ ដែល​មាន​​ឪពុក​ម្ដាយ​ជា​អាជីវករ​លក់​ទ្រនាប់​ជើង​ (ស្បែក​ជើង​)​ និង​ចានជ័រ​​ នៅ​ផ្សារ​អូឡាំពិក​នោះ លោក​បាន​ចាប់​ផ្ដើម​ចេញ​រកស៊ី​ដំបូង​​ក្នុង​អំឡុង​ឆ្នាំ​១៩៩៨ ដែល​ឋិត​ក្នុង​វ័យ​១៨​ឆ្នាំ ដោយ​លក់​ស្បែក​ជើង​កីឡា​ជជុះ​​មក​ពី​តៃវ៉ាន់ ​ជាមួយ​នឹង​ដើមទុន​តិច​តួច​ប៉ុណ្ណោះ ដែល​​ទទួល​បាន​ពី​​ឪពុក​ម្ដាយ​​​ផ្ដល់​ឲ្យ​។
មួយ​ឆ្នាំ​ក្រោយ​មក លោក​​បាន​ជួប​​ជនជាតិ​ចិន​កូន​កាត់​ហ្វីលីពីន​ម្នាក់​ ដែល​មាន​​គោល​បំណង​​រក​ដៃ​គូរ​​​​ចែកចាយ​​និង​អ្នក​ធ្វើការ​ជាមួយ​​ ដើម្បី​លក់​​ផលិតផល​ស្បែក​ជើង​ សម្ភារៈ​កីឡា​និង​ខ្សែក្រវាត់ នាំចូល​មក​លក់​នៅ​ក្នុង​ប្រទេស​​កម្ពុជា​។​ ហើយ​ចាប់​ពី​នោះ​មក ​លោក​ក៏​ចាប់​​ប្រឡូក​ក្នុង​សង្គម​សម្រាប់​​​​​​ការ​រកស៊ី​ ប៉ុន្តែ​ការ​រកស៊ី​អស់​រយៈពេល​ជាង​២​ឆ្នាំ​លើ​មុខរបរ​នេះ​ ធ្វើ​ឲ្យ​លោក​មិន​ទទួល​ជោគជ័យ​ឡើយ។
រកស៊ី​បរាជ័យ​ស្ទើរ​តែ​រាប់​ភ្លេច​ តែ​មិន​ចុះ​ចាញ់
មកដល់​ឆ្នាំ​២០០៣ លោក​បាន​​បន្ត​រកស៊ី​លើ​ការ​ផ្ដល់​សេវាកម្ម​ ហៅ​ទៅ​ក្រៅ​ប្រទេស​តាម​ប្រព័ន្ធ​អ៊ីនធ័រណែត​ (Internet Call to Oversea) និង​​​​លក់​លេខ​កូដ (Credit-Card)  ​អាច​តេ​ទៅ​ក្រៅ​ប្រទេស​ ដែល​​ឪពុកមា​របស់​លោក​បាន​នាំ​ចូល​យក​មក​លក់​​​​​នៅ​កម្ពុជា​ ហើយ​​ពេល​នោះ​ លោក​ក៏​បាន​ដើរ​ចែកចាយ​ស្ទើរតែ​ពេញ​ប្រទេស​ផង​ដែរ​​។
ប៉ុន្តែ​រយៈពេល​៣​ឆ្នាំ​​ក្រោយ​មក​​​​​ ការ​រកស៊ី​នេះ​ក៏​ត្រូវ​បរាជ័យ​ ក្រោយ​ពេល​​រាជរដ្ឋាភិបាល​បាន​បង្កើត​ច្បាប់​គ្រប់​គ្រង​ទាក់ទិន ​Credit-Cardនោះ​ ហើយ​អ្នក​ដែល​មិន​មាន​ច្បាប់​ត្រូវ​បាន​គេ​ចោទ​ថា រកស៊ី​ខុសច្បាប់ រហូត​ដល់​ថ្ងៃមួយ​លោក​ក៏​ត្រូវ​បាន​សមត្ថកិច្ច​ហៅ​ទៅ​សួរ​នាំ​ផង​ដែរ​​​។
បន្ទាប់​ពី​បរាជ័យ​នឹង​ការ​រកស៊ី​​លក់​ស្បែង​ជើង​និង​សេវាកម្ម​តេ​ទៅ​ប្រទេស​​​នោះ​ លោក​ក៏​ទទួល​បាន​​ឱកាស​ល្អ​មួយ​​ដែរ​​​នៅ​អំឡុង​ខែ​មិថុនា ឆ្នាំ​២០០៤ ដោយ​មាន​​ការណែនាំ​ពី​មិត្តភ័ក្ត​ឲ្យ​ចូល​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​ថ្មី​មួយ​​​នាំ​ពលករ​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី​។
តែ​មក​ដល់​ឆ្នាំ ​២០១២ ក៏​បាន​ផ្អាក​ទៅ​វិញ ដោយ​លោក​បាន​បញ្ជាក់​ថា​ “​ដោយសារ​តែ​ពលករ​ដែល​បញ្ជូន​ទៅ​ ត្រូវ​ថៅកែ​​នៅ​ទីនោះ​​បាន​ធ្វើ​បាប​ ​រហូត​ដល់​មាន​ការរិះគន់​ក្រុមហ៊ុន​របស់​លោក​​យ៉ាង​ចាស់​ដៃ​ ទាំង​មិន​បាន​គិត​ថា​ លោក​ជួយ​បាន​ជួយ​ពលករ​ខ្មែរ​ឲ្យ​ជីវភាព​ធូរធារ​រាប់ពាន់​នាក់​​ គ្រាន់​មាន​បញ្ហា​ម្នាក់ ឬ​ពីរ​នាក់​វាយតម្លៃ​សរុប​យក​តែ​ម្តង”​​។ ទន្ទឹម​នឹង​ការ​ផ្អាក​នោះ​​ក៏​បាន​ឆ្លៀត​ទៅ​ធ្វើ​ការ​ជាមួយ​ក្រុមហ៊ុន​ប្រេង​រំអិល Top​ 1 Oil ដែល​បាន​នាំ​ចូល​មក​ពី​សហរដ្ឋអាមេរិក​ ខណៈ​ពេល​ដែល​លោក​បាន​គិត​​​ថា​ “នៅ​ពេល​ដែល​ធ្វើការ​ជាមួយ​មនុស្ស​ ធ្វើអ្វី​តែងតែ​​ខុស​” ដូច្នេះ​ មិន​គួរ​ធ្វើការ​រកស៊ី​ជាមួយ​​មនុស្ស​ទៀត​ទេ​។​
លុះ​មក​ដល់​ឆ្នាំ ​២០១៣​ លោក​បាន​ឈប់​ធ្វើការ​និង​លក់​ភាគហ៊ុន​ឲ្យ​ទៅ​ថៅកែ​ជនជាតិ​ចិន​-ម៉ាឡេស៊ី​វិញ​ ហើយ​ក៏​ចាប់​ផ្ដើម​មក​ធ្វើការ​នៅ​ក្រុមហ៊ុន​​ ប្រេងម៉ាស៊ីន​ Top 1 Oil រហូត​មក​ទល់​បច្ចុប្បន្ន។ ស្រប​ពេល​ធ្វើការ​នៅ​ក្រុមហ៊ុន​ប្រេង​និង​ក្រុមហ៊ុន​នាំ​ពលករ​ទៅ​ម៉ាឡេស៊ី​​​​​​ លោក​ក៏បាន​ទៅ​រកស៊ី​ផលិត​ភេសជ្ជៈ​ XL  បើក​ក្រុមហ៊ុន​ដឹក​ជញ្ជូន​​ ក្រុមហ៊ុន​ជ្រើសរើស​ពល​ការិនី​ធ្វើការ​​ក្នុង​ស្រុក​ និង​លក់​សំលៀក​បំពាក់​ម៉ូតូ​ធំ​​ផង​ដែរ​ ​​​ប៉ុន្តែ​មិន​បាន​ជោគជ័យ​ឡើយ។
បច្ចុប្បន្ន​ភាព
​​
ទោះ​បី​ជា​បរាជ័យ​ច្រើន​​យ៉ាងណាក្ដី ​លោក​ ឡៅ លីហុក​ ក៏​ទទួល​​បាន​ជោគជ័យ​ខ្លាំង​ផង​ដែរ​​  ដោយ​​​បច្ចុប្បន្ន​លោក​​មាន​ក្រុមហ៊ុន​មួយ​ដែល​ជា​​ក្រុមហ៊ុន​​នាំ​ចូល​ប្រេងម៉ាស៊ីន​ម៉ាក​ Top 1 Oil ដែល​បាន​បោះ​ទុន​​វិនិយោគ​​ក្នុង​ទំហំ​ទឹកប្រាក់​វិនិយោគ​រហូត​ដល់​ ខ្ទង់​លាន​​ដុល្លារ​អាមេរិក។
លើស​ពី​នេះ​ លោក​បាន​នាំ​ចូល​នូវ​គ្រឿង​បន្លាស់​យានយន្ត និង​ផ្ដល់​​សេវាកម្ម​កែច្នៃ​រថយន្ត​ប្រកប​ដោយ​ស្តង់ដារ​​បច្ចេកទេស​ត្រឹមត្រូវ​ ដើម្បី​បម្រើ​ជូន​អតិថិជន​ដែល​ប្រើប្រាស់​យានយន្ត​លើ​ស្ថានភាព​ផ្លូវ​លំបាក​ក៏​ដូច​ជា​ផ្លូវ​ឆ្ងាយ​ៗ​ផង​ដែរ​។ ទាក់ទិន​នឹង​គ្រួសារ​វិញ​ អគ្គនាយក​វ័យ​ ៣៥ ឆ្នាំ​រូប​នេះ​ ​បច្ចុប្បន្ន​មាន​កូន​ស្រី​ ២​នាក់ និង​មាន​ភរិយា​ ឈ្មោះ សាំង លី​គង់​  ដែល​លោក​និង​ភរិយា​រៀបការ​ជាមួយ​គ្នា​ក្នុង​អំឡុង​ឆ្នាំ​២០១២​។
កត្តា​ដែល​ធ្វើ​ឲ្យ​ជោគជ័យ
​ទី​១​. ប្រែ​ក្លាយ​បញ្ហា​ជា​ឱកាស​៖  ដោយសារ​តែ​​ លោក​គឺ​ជា​មនុស្ស​ដែល​ចូល​ចិត្ត​ប្រើប្រាស់​ម៉ូតូ​ធំ ដូច្នេះ​លោក​ក៏​តែង​តែ​ជួប​បញ្ហា​ជា​ច្រើន​ ​ដូចជា កា​ជួសជុល ការ​ប្តូរ​​គ្រឿង​បន្លាស់ និង​​កត្តា​​ប្រេង​ម៉ាស៊ីន​​​​ផង​ដែរ​ ដែល​​បាន​​ផ្ដល់​បទ​ពិសោធន៍​ដល់​លោក​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទាំងនេះ​​​។​ ​បន្ថែម​ពី​នេះ​​​គឺ​ផលិតផល​របស់​លោក​មាន​គុណភាព​ខ្ពស់​ អាច​ប្រើប្រាស់​យូរ និង​មាន​​តម្លៃ​សមរម្យ​នៅ​ក្នុង​ទីផ្សារ​កម្ពុជា។
ទី​២. ជា​អ្នកដឹកនាំ​ត្រូវ​ធ្វើ​អ្វី​ឲ្យ​លើស​ពី​បុគ្គលិក​ធម្មតា​៖​ ពេលវេលា​ក៏​ជា​ចំណុច​សំខាន់​ផង​ដែរ​ ​​ដោយ​លោក​បាន​ប្រើប្រាស់​ពេលវេលា​​ច្រើន​ស្ទើរ​តែ​រក​ពេល​សម្រាក​គ្មាន​ក្នុង​គ្រប់គ្រង​លើ​​ក្រុមហ៊ុន​មួយ​នេះ​​ ​គឺ​លោក​បាន​ចំណាយ​ពេល​ធ្វើ​ការងារ​ក្នុង​មួយ​​ថ្ងៃ​រហូត ​​១៦​ម៉ោង ឬ​លើស​ពី​នេះ​ក៏​មាន​​ ដើម្បី​ធ្វើ​ឲ្យ​ក្រុមហ៊ុន​មាន​ការវិវឌ្ឍន៍​ទៅ​មុខ​ជានិច្ច។
ទី៣. បរាជ័យ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ជោគជ័យ៖ ការ​មិន​ព្រម​លះ​បង់​និង​​ចុះចាញ់​ នូវ​ភាព​បរាជ័យ​​​ និង​​សិក្សា​ស្វែងរក​នូវ​មូលហេតុ​ដែល​បណ្ដាល​​ឲ្យ​ជួប​នូវ​ឧបសគ្គ​និង​​​ការ​ខាត​បង់​យ៉ាង​ច្រើន​នោះ​ ដូចជា កត្តា​ខ្លួន​ឯង​​ គ្មាន​ពេលវេលា​ក្នុង​ការ​គ្រប់គ្រង ឬ​គ្មាន​សមត្ថភាព​គ្រប់គ្រាន់ កត្តា​​ដៃគូ​ជា​ដើម​នោះ​ ​​​​ បាន​ធ្វើ​ឲ្យ​លោក​​ទទួល​បាន​បទពិសោធន៍​ចាស់​ទុំ​ក្នុង​ជីវិត​អាជីវកម្ម​ ហើយ​ឈាន​ដល់​​​ជោគជ័យ​លើ​ការ​រកស៊ី​ផ្នែក​ប្រេងម៉ាស៊ីន​នេះ​​៕
រាជ័យ​រាប់​ភ្លេច បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ខ្ទង់​លាន​ដុល្លារ​ ​
រាជ័យ​រាប់​ភ្លេច បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ខ្ទង់​លាន​ដុល្លារ​ ​
រាជ័យ​រាប់​ភ្លេច បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ខ្ទង់​លាន​ដុល្លារ​ ​
ប្រភព៖kqube
  • រាជ័យ​រាប់​ភ្លេច បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ខ្ទង់​លាន​ដុល្លារ​ ​已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/03/26  Category:ជីវិតនិងសង្គម
Tags: