ទាប​តែ​ឈ្មោះ​ទេ​កុំ​ច្រឡំ!តែ​មាន​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព​ដែល​អ្នក​ស្មាន​មិន​ដល់!!!

ក្រសាំង​ទាប ​ជា​រុក្ខជាតិ​ម្យ៉ាង​ដែល​ងាយ​ដុះ​និង​ងាយ​រស់​នៅ​កន្លែង​ដែល​ត្រជាក់​និង​មាន​សំណើម​ជា​និច្ច​ ។ដែល​ដើម​វា​មាន​កម្ពស់​ពី​10​ទៅ​20​សង់​ទី​ម៉ែត្រ​និង​អាច​មាន​កម្ពស់​ទាប​ឬ​ខ្ពស់​អាស្រ័យ​ទៅ​តាម​ទី​តាំង​ដែល​វា​ដុះ​ហើយ​វា​មាន​ស្លឹក​រាង​បេះដូង​ភ្លឺ​ថ្លា​និង​មាន​គ្រាប់​ល្អិត​តូច​ៗ​។ហើយ​យើង​តែងតែ​ឃើញ​មាន​ដុះ​នៅ​ក្បែរ​ពាង​ទឹក ​ផើង​ផ្កា​ ដុះ​ជា​មួយ​ជី និង​នៅ​តាម​ចម្ការ​ជា​ដើម។ក្រសាំង​ទាប​ត្រូវ​បាន​យក​មក​ធ្វើ​ជា​បន្លែ​ផ្សំ​ដែល​អាច​ជួយ​ក្នុង​ការ​កាត់​ក្លិន​និង​ក៏​អាច​យក​មក​ធ្វើ​ជា​មុខ​ម្ហូប​បាន​តាម​ចំណង​ចំណូល​ចិត្ត​ផង​ដែរ។ហើយ​ការ​ទទួល​ទាន​ក្រសាំង​ទាប​ក៏​ជា​ឱសថ​បែប​ធម្មជាតិ​ដែល​បាន​ផ្ដល់​អត្ថ​ប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព​ដូច​ខាង​ក្រោម​នេះ៖

-ក្រសាំង​ទាប​បាន​ជួយ​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​រំលាយ​អាហារ​ឲ្យ​ដំណើរ​ការ​ប្រក្រតី
-អាច​ជួយ​ព្យាបាល​អាការៈ​ទាស់​នោម​និង​ទល់​ខ្យល់
-ជួយ​ព្យាបាល​អាការៈ​ឈឺ​ក្បាល
-វីតាមីន​A​បាន​ជួយ​ឲ្យ​ភ្នែក​ភ្លឺ​ច្បាស់ ​ការពារ​ពី​ជំងឺ​ភ្នែក​ផ្សេងៗ
-វីតាមីន​C​ជួយ​ការពារ​ប្រឆាំង​ពី​រ៉ាឌីកាល់​សេរី​ដែល​បង្ក​ជា​កោសិកា​ជំងឺ​មហារីក
-បាន​ជួយ​ក្នុង​ការ​ព្យាបាល​ជំងឺ​គ្រុន​ក្ដៅ ផ្ដាសាយ

-ជួយ​សម្រួល​ដល់​ចង្វាក់​បេះដូង​ឲ្យ​ស្ថិត​ក្នុង​ដំណើរ​ការ​ធម្មតា
-ជួយ​ក្នុង​ការ​កាត់​បន្ថយ​នូវ​កូឡេស្តេរុល​ក្នុង​សរសៃ​ឈាម​និង​រាងកាយ
-ជួយ​ទប់​ស្កាត់​និង​កម្ចាត់​បាក់តេរី​បង្ក​ឲ្យ​កើត​មុន​ រើម​និង បូស
-បាន​ជួយ​បំប៉ន​ដល់​ស្បែក​ដែល​ខូច​ឲ្យ​ល្អ​ស្អាត​ភ្លឺ​រលោង
-ជួយ​ការពារ​ការ​ជ្រុះ​សក់​និង​ធ្វើ​ឲ្យ​សក់​មាន​សំណើម​ទន់​ភ្លឺ​រលោង​ហើយ​រឹង​មាំ
-បាន​ជួយ​ព្យាបាល​នូវ​អាការៈ​ឈឺ​សន្លាក់​ដោយ​ជាតិ​ប្រេង​នៅ​ក្នុង​ស្លឹក
-ជួយ​បំបាត់​អាការៈ​ឈឺ​ពោះ ​ហើម​ពោះ​និង​ទល់​លាមក

អត្ថបទ ៖ Mr.Samrach

  • ទាប​តែ​ឈ្មោះ​ទេ​កុំ​ច្រឡំ!តែ​មាន​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព​ដែល​អ្នក​ស្មាន​មិន​ដល់!!!已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/03/26  Category:ចំនេះដឹង
Tags: