តោះ​! រាំលេង​ឲ្យ​អស់ដៃ ជាមួយ​តន្ត្រី​ARAK​ដ៏​មហស្ចារ្យ នៅ​ថ្ងៃទី​៩​ខែមេសា​

​នៅ​ថ្ងៃទី​៩​ខែមេសា ខាងមុខនេះ ការប្រគំ​តន្ត្រី​ដ៏​អស្ចារ្យ​មួយ​ដែលមាន​ឈ្មោះថា តន្ត្រី​អារក្ស​(ARAK) នឹង​រៀបចំឡើង​ដើម្បី​អបអរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ​។ កម្មវិធី​នេះ ចាប់ផ្តើម​ពី​៥​ល្ងាច ដល់​ម៉ោង​៨​យប់ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​កូរ៉េ (CKCC) ។​

​ជាការ​ប្រគំ​តន្ត្រី​ដែល​មិន​ធ្លាប់មាន​ពីមុនមក​នៅ​កម្ពុជា ដោយសារតែ​អ្នកចូលរួម​អាច​ចូលរួម​រាំ​កម្សាន្ត​បាន​ដោយ​សេរី ជាមួយ​ចង្វាក់រាំ​ប្រពៃណីជាតិ ជាពិសេស ការ​MIX បទ​ចម្រៀង​សំណព្វចិត្ត​របស់​អ្នក​ជាមួយ​ឧបករណ៍​តន្ត្រីបុរាណ​ខ្មែរ និង​ចម្រៀង​ទស្សវត្សរ៍​ឆ្នាំ​១៩៦០ ។

​គោលបំណង​នៃ​ការរៀបចំ​ការប្រគំ​តន្ត្រី​ARAK ដ៏​មហស្ចារ្យ​នេះ គឺ​ដើម្បី​អភិរក្ស និង​អភិវឌ្ឍន៍​តន្ត្រី​ខ្មែរ​។ នេះ​ជាការ​បញ្ជាក់​របស់លោក សេង ពិសិដ្ឋ ប្រធាន​ក្រុមហ៊ុន ANNUSA​ដែល​ផ្តួចផ្តើម​រៀបចំ​កម្មវិធី​នេះ​។  លោក បន្ត​បញ្ជាក់ថា ដើម្បី​ថែរក្សា​តន្ត្រី ទាល់តែ​ឲ្យ​យុវជន​ខ្មែរ​ជំនាន់​ក្រោយ​ចូលចិត្ត និង​ស្រឡាញ់​តន្ត្រី​ខ្មែរ​ជាមុន​តាមរយៈ​បង្កើត​កម្មវិធី​ទាក់ទង​នឹង​ឧបករណ៍​តន្ត្រី​ខ្មែរ​ឲ្យ​បាន​ច្រើន​។
តោះ​! រាំលេង​ឲ្យ​អស់ដៃ ជាមួយ​តន្ត្រី​ARAK​ដ៏​មហស្ចារ្យ នៅ​ថ្ងៃទី​៩​ខែមេសា​

​សូមបញ្ជាក់ថា ការប្រគំ​តន្ត្រី​ARAK មានការ​ចូលរួម​ពី​សិល្បករ​សិល្បការិនី​ខ្មែរ​ល្បីៗ ដូចជា លោក ហេង ពិ​ទូ DJ អេ​ដា ក្រុម​KlapYaHandz និង​DJ​ល្បីៗ​មួយចំនួនទៀត​។ ជាមួយគ្នា​នោះដែរ ក៏មាន​ការចូលរួម​ពី​ក្រុម​តន្ត្រីបុរាណ​ខ្មែរ ដូចជា ចាប៉ី ទ្រ និង​ស្គរ​ដៃ​មកពី​ខេត្តបន្ទាយមានជ័យ​ផងដែរ​។

​តន្ត្រី ARAK មានការ​ចូលរួម​សហកា​រ​ពី​ក្រុមហ៊ុន Cellcard ទឹក​Savia(Korea Aloe vera Drink) Vodka និង​ក្រុមហ៊ុន​ឱសថ​Berocca ជាដើម​។​
តោះ​! រាំលេង​ឲ្យ​អស់ដៃ ជាមួយ​តន្ត្រី​ARAK​ដ៏​មហស្ចារ្យ នៅ​ថ្ងៃទី​៩​ខែមេសា​

​សម្រាប់​តម្លៃ​សំបុត្រ​ចូលរួម​ទស្សនា និង​រាំ​កម្សាន្ត មានតម្លៃ​៥​ដុល្លារ​សម្រាប់​ខែមីនា​នេះ និង​៦​ដុល្លារ សម្រាប់​ការទិញ​នៅ​ខែមេសា​។ ព័ត៌មាន​បន្ថែម សូម​លោក លោកស្រី អ្នកនាង កញ្ញា ទាក់ទង​ទៅកាន់​លេខ​ទូរ​សព្ទ 012 230 140 / 010 911 776 ឬ​ចូល​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រុមហ៊ុន​Anussa ដែលមាន​អាសយដ្ឋាន  ។​

(​អត្ថបទ​ពាណិជ្ជកម្ម​)

បុរស​ពិការ​ដៃ សារី សុខចិត្ត រើស​សំរាមតែ​មិន​សុំទាន​សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​