វិនិយោគិន​ចិន​មួយក្រុម ចង់​បង្កើត​រោងចក្រ​ផលិត​ឱសថ​បុរាណ​នៅ​កម្ពុជា​

​ក្រុមហ៊ុន​ផលិត​ឱសថ​ដែលមាន​មូលដ្ឋាន​នៅ​សៀង ហៃ និង​ចិន គ្រោង​បោះទុន​វិនិយោគ​បង្កើត​រោងចក្រ​ផលិត​ឱសថ​បែប​បុរាណ​ខ្មែរ នៅ​កម្ពុជា​។ ក្រៅពី​បំណង​បង្កើត​រោងចក្រ វិនិយោគិន​ចិន​មួយក្រុម ក៏​ចង់​បង្កើត​ក្រុមហ៊ុន​សម្រាប់​នាំចេញ​-​នាំចូល​ឱសថ​នៅ​កម្ពុជា​ដែរ​។

​ក្រុមហ៊ុន​ផលិត​ឱសថ​ធំ​មួយ​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​សៀង​ហៃ គ្រោង​បោះទុន​វិនិយោគ​ជាច្រើន​លាន​ដុល្លារ ដើម្បី​បង្កើត​រោងចក្រ​ផលិត​ឱសថ​បែប​បុរាណ ផ្សំ​ពី​រុក្ខជាតិ​សុទ្ធ​នៅ​កម្ពុជា​។ នេះ​ជាការ​បញ្ជាក់​របស់ លោក ឆាវ អ៊ី​ន​ទ័​រ ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ខ្មែរ​ហ្វឺ​ស​អ៊ី​ន​វេស​មិន ហូល​ឌី​ង គ្រុប នៅក្នុង​ជំនួប​រវាង អ្នកវិនិយោគ​ចិន​មួយក្រុម និង​លោក យឹម ឆៃលី​ប្រធាន​ក្រុមប្រឹក្សា​ស្តារ និង​អភិវឌ្ឍន៍​វិស័យ​កសិកម្ម កាលពី​ថ្ងៃទី​២៤​ខែមីនា​កន្លងទៅ​។

​លោក ឆាវ អ៊ី​ន​ទ័​រ បាន​ពន្យល់​បន្ថែមថា ក្រុម​ប្រតិភូ​លោក​មក​កម្ពុជា​ពេលនេះ ក៏​ដើម្បី​ស្វែងយល់ និង​បង្កើត​ក្រុមហ៊ុន​សម្រាប់​នាំចេញ​-​នាំចូល​ឱសថ​នៅ​កម្ពុជា ព្រមទាំង​ស្វែងយល់​បន្ថែម​ពី​ទីផ្សារ​នៅ​ប្រទេស​ខ្មែរ ដោយ​ចុះទៅពិនិត្យ​តាម​មន្ទីរ និង​រោងចក្រ​ផលិត​ឱសថ​នានា​ផងដែរ​។

​ក្រុមហ៊ុន​សៀង​ហៃ យ៉ាណា​ន់ ហ្វា​ម​គ្រុប ដែលជា​ក្រុមហ៊ុន​រដ្ឋ​ចម្រុះ​ឯកជន​ដ៏​ធំ​មួយ​នៅក្នុង​ប្រទេស​ចិន ក៏បាន​បញ្ជាក់​ពី​បំណង​បង្កើត​រោងចក្រ​ផលិត​ឱសថ​បុរាណ​នៅ​កម្ពុជា​នេះដែរ​។ លោក វ៉ាង ស៊ូ​លាន ប្រធាន​ក្រុមហ៊ុន​សៀង​ហៃ យ៉ាណា​ន់ ហ្វា​ម​គ្រុប បានបញ្ជាក់​ថា​ការ​មក​វិនិយោគ​នៅ​កម្ពុជា​ពេលនេះ គឺ​តាមរយៈ​យុទ្ធសាស្ត្រ​ខ្សែក្រវ៉ាត់​មួយ ផ្លូវ​មួយ​របស់​ចិន​។  ជា​ក្រុមហ៊ុន​សៀង​ហៃ យ៉ាណា​ន់ ហ្វា​ម​គ្រុប ជា​ក្រុមហ៊ុន​ផលិត​ឱសថ​ជាង​១៩២​ឆ្នាំ​មកហើយ ដោយ​ប្រើ​វត្ថុធាតុដើម​ជា​រុក្ខជាតិ​សុទ្ធ​ជាង​មួយ​ពាន់​មុខ ហើយ​ឱសថ​ដែល​ផលិតឡើង​គឺមាន​គុណភាព​ខ្ពស់ និង​តម្លៃ​សមរម្យ​សម្រាប់​ប្រជាជន​ដែលមាន​ចំណូល​ទាប​។

​លោក យឹម ឆៃលី បាន​ថ្លែង​ស្វាគមន៍​ដល់​ក្រុមហ៊ុន​ចិន​ទាំងអស់​ដែល​បោះទុន​វិនិយោគ លើ​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​។ លោក​ថា  ការវិនិយោគ​របស់​ក្រុមហ៊ុន​ទាំងពីរ គឺ​ស្របទៅនឹង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​លើកកម្ពស់ សុខុមាលភាព របស់​ប្រជាពលរដ្ឋ និង​ការនាំចេញ​ផលិតផល​នានា​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ​។ ការវិនិយោគ​របស់​ក្រុមហ៊ុន​ចិន​នៅ​កម្ពុជា ក៏​ជា​ការបើក​ច្រក​មួយ​នៃ​ការអនុវត្ត យុទ្ធសាស្ត្រ​ខ្សែ​មួយ ផ្លូវ​១ នោះ​ផងដែរ​។ នេះ​ជាការ​បន្ថែម​របស់ លោក យឹម ឆៃលី​៕

​ប្រភព​៖ AKP

បុរស​ពិការ​ដៃ សារី សុខចិត្ត រើស​សំរាមតែ​មិន​សុំទាន​សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​