ផ្ទុះអាវុធ​លើ​ស្ពាន​នាគ​វត្ដ​ភ្នំ បណ្ដាល​ឲ្យ​ មនុស្ស​២​នាក់​របួសធ្ងន់

រាជធានី​ភ្នំពេញ ៖ នៅ​មុន​នេះ​បន្ដិច យប់​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០១៦ នៅ​ចំណុច​ស្ពាន​នាគ​វត្ដ​ភ្នំ សង្កាត់​វត្ដ​ភ្នំ ខណ្ឌដូនពេញ មាន​ករណី​ផ្ទុះអាវុធ​ក្នុង​ការ​តតាំង​គ្នា បណ្ដាល​ឱ្យ​មេ​ប៉ុស្ដិ៍​ម្នាក់ និង​នគរបាល​ព្រហ្មទណ្ឌ​ កម្រិត​ធ្ងន់​ម្នាក់​រង​របួសធ្ងន់​ដូច​គ្នា​។

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​បញ្ជាក់​ថា គូភាគី​ទំនាស់​ទាំង​ពីរ បាន​ខ្វែងគំនិត​ គ្នា​ក្នុង​វង់​ផឹកស៊ី បន្ទាប់​មក​ក៏​ បាន​ផ្ទុះអាវុធ​ឡើង​បណ្ដាល​ ឲ្យ​មេ​ប៉ុស្ដិ៍​ម្នាក់​រង​របួស​ដោយ​ត្រូវ​គ្រាប់កាំភ្លើង​១​គ្រាប់ ដែល​គេ​ស្គាក់​ថា ជា​មេ​ប៉ុស្ដិ៍​វត្ដ​ភ្នំ ឈ្មោះ អ៊ុ​ន សំអាត រង​របួសធ្ងន់ ក្រោយមក​ទើប​បុរស​ម្នាក់​ដែល​ជា​ ជន​បង្ក​បាន​ជិះ​ដេញ​ពីក្រោយ ហើយ​ស្ទាក់​រថយន្ដ Rav 4 មួយ​គ្រឿង​ឱ្យ​ឈប់ ដើម្បី​ដឹក​ខ្លួន​រក​កន្លែង​សុវត្ថិភាព​។ ពេល​នោះ​ដែល​សមត្ថកិច្ច​បាន​ ដេញ​តាម​ពីក្រោយ ក្នុង​ការ​ជួយ​អន្ដរាគមន៍​ ដល់​ជន​រង​គ្រោះ ស្រាប់តែ​ជនសង្ស័យ​បាន​ដក​ កាំភ្លើង​បាញ់​មក​សមត្ថកិច្ច ហើយ​សមត្ថកិច្ច​បាន​ដក​កាំភ្លើង​បាញ់​តបត​ទៅ​វិញ ធ្វើ​គ្រាប់កាំភ្លើង​រាយ​ ពេញ​ស្ទើរ​ពេញ​មេឃ​។ ក្នុង​នោះ​ដែរ​គ្រាប់កាំភ្លើង​បាន​ប្រហារ​ចំ​ ជន​រង​គ្រោះ​ម្នាក់ ដែល​ជា​ជន​ដៃដល់ ។ ក្រោយ​កើតហេតុ​ទើប​ស្គាល់​ថា ជាម​ន្ដ្រី​នគរបាល​ ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ក៏​ត្រូវ​របួសធ្ងន់​ដូច​គ្នា​ដែរ​។ បច្ចុប្បន្ន​សមត្ថកិច្ច​បាន​ឡោម​ព័ទ្ធ​កន្លែង​កើតហេតុ និង​បញ្ជូន​ជន​ដៃដល់ និង​ជន​រង​គ្រោះ​ ដែល​របួសធ្ងន់ ទៅ​កាន់​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ដើម្បី​ធ្វើការ​ព្យាបាល​ ជាមួយ​គ្នា​ផង​ដែរ​៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត