វាយ​ខ្នោះ​បុរស​២​នាក់​ផ្អើល​ទាំង​ថ្ងៃ មហាជន​ងឿងឆ្ងល់ !

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​២​នាក់​ត្រូវ​បាន​អាវុធហត្ថ​ស្នាក់​ការ​ សន្តិសុខ​៥៦៨ និង​កងរាជអាវុធហត្ថ​ ក្រុង​ប៉ោយ​ប៉ែ​ត ដេញចាប់​បាន​នៅ​ក្បែរ​របង​ម្នាក់ និង​ក្នុង​បរិវេណ​អនុ​វិទ្យាល័យ​ប៉ោយ​ប៉ែ​ត ក្នុងភូមិ​មិត្តភាព សង្កាត់​នឹង​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ម្នាក់​ទៀត ដោយ​មិនដឹង​ពី​មូលហេតុ​។ ហេតុការណ៍​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៤៥​នាទី​ល្ងាច ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០១៦​។ នៅ​នឹង​កន្លែង​កើតហេតុ គេ​ឃើញ​មាន​មនុស្ស​ម្នា​ ជា​ច្រើន​បាន​ចោមរោម​ មើល​ហេតុការណ៍​នោះ​។

ជនសង្ស័យ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ចូល​រថយន្ត​ភ្លាម​ៗ និង​ម្នាក់​ទៀត​ចាប់​ បាន​នៅ​ជាន់​ទី​០១ សាលា​អនុ​វិទ្យាល័យ​ប៉ោយ​ប៉ែ​ត​។ ទោះជា​យ៉ាងណា​ក៏​ដោយ សមត្ថកិច្ច​មិន​ទាន់​បញ្ជាក់​ពី​អត្តសញ្ញាណ​ជនសង្ស័យ ឬ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​អ្វី​នោះ​ទេ ដោយ​គ្រាន់តែ​ប្រាប់​ថា ទុក​ឱ្យ​សមត្ថកិច្ច​ធ្វើ​ការងារ​សិន​៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត