ប្រទះឃើញសពអណ្តែត នៅដងទន្លេ បាសាក់ ក្នុងសង្កាត់ ចាក់អង្រែលើ

ភ្នំពេញ៖ ប្រជាពលរដ្ឋ បានប្រទះឃើញសព ស្រ្តីម្នាក់អណ្ដែតទឹក នៅម៉ោង ៣រសៀល ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦នេះ នៅចំណុចដងទន្លេបាសាក់ ស្ថិតនៅភូមិភូមិព្រែកតានូ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

បើតាមមន្ត្រី សមត្ថកិច្ចបានឲ្យដឹងថា សពដែលអណ្ដែតនោះ ជាមនុស្សស្រី អាយុជាង៣០ឆ្នាំ សម្បុរខ្មៅ ធាត់ ពាក់អាវយឺតដៃវែង ពណ៌ខៀវ លាយលឿង និងស្លៀកខោគគីរ ជើងវែង ពណ៌ខ្មៅ និងមានកំពស់ជាង ១,៦០ម៉ែត្រ ។

សមត្ថកិច្ចកំពុងចុះ អន្តរាគមន៍ត្រួតពិនិត្យសព និងយកឡើងលើគោក ដើម្បីត្រួតពិនិត្យអោយច្បាស់ ។ សូមបញ្ជាក់ថា សពតម្កល់នៅវត្ត ចាក់អង្រែក្រោម ដើម្បីរង់ចាំសាច់ញាតិ មកទទួល យកទៅធ្វើបុណ្យ តាមប្រពៃណី៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត