មានទំនាស់ជាមួយប្រពន្ធ ក្បាលព្រលប់ ដល់ពាក់កណ្តាលអាធ្រាត្រ តូចចិត្តចងក ធ្វើអត្តឃាត

កំពត៖ បុរសម្នាក់សម្រេចចិត្ត ចងកធ្វើអត្តឃាត នៅម៉ោង១២កណ្តាលអាធ្រាត្រ ថ្ងៃទី២៥ ឈានចូល ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៦ ចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិអណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ដោយសារមានវិបត្តិ ឈ្លោះជាមួយប្រពន្ធ។

នគរបាលមូលដ្ឋាន បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលថា ជនរងគ្រោះ ឈ្មោះរ័ត្ន រ៉ូដូ អាយុ៦៦ឆ្នាំ មានប្រពន្ធឈ្មោះ ហ៊ុល គឹមហេង អាយុ៥២ឆ្នាំ រស់នៅភូមិ សង្កាត់ខាងលើ។ នគរបាលដដែលបន្តថា ជនរងគ្រោះរស់នៅ តែ២នាក់ ប្តីប្រពន្ធទេ ហើយនៅក្បាលព្រលប់ មុនកើតហេតុជនរងគ្រោះ មានកើតទំនាស់ពាក្យសំដី ជាមួយប្រពន្ធ រហូតតូចចិត្ត ក៏សម្រេចចិត្តចងក សម្លាប់ខ្លួនឯង បែបនេះតែម្តងទៅ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត