ស្គាល់​កំពូល​ចោរ​៤​នាក់​នេះ​ទេ ជាប់ទ្រុង​ហើយ

រាជធានីភ្នំពេញ ៖ នៅ​ព្រឹកថ្ងៃទី​២៦ មីនា ២០១៦ ​នេះ កម្លាំង​អធិការដ្ឋាន​​នគរបាល​ខណ្ឌសែន​សុខ បាន​​បង្ហាញមុខ​ជនសង្ស័យ​៤​នាក់ ដែល​ពាក់ព័ន្ធ​នឹង​ក​រណី​ឆក់​កាបូប​តាម​ដងផ្លូវ (​ក្នុង​​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​សុខ​) និង​​ប្រើប្រាស់ដាវ​សាមូរ៉ៃ​​កាប់​​​ប្លន់​​ម៉ូតូ (​នៅ​សង្កាត់​​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​) និង​​គាស់​តូបយក​ទូរស័ព្ទ (​នៅ​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​សុខ​) ដែលក្រុមទាំងនោះ​ ជា​មុខ​សញ្ញា​យ៉ាងសកម្មបំផុត ​។

ជនសង្ស័យទាំង៤នាក់ ១-ឈ្មោះ​មាស សុ​ភ័ក្ត្រ ហៅ​ភ័ក្ត្រ ​អាយុ​២២​ឆ្នាំ ២​-ឈ្មោះ​អ៊ុ​ក ដា​រ៉ា ហៅ​ង៉ោ​ល ​អាយុ​២១​ឆ្នាំ ៣-​ឈ្មោះ​ឡុ​ង វិសាល ហៅ​គោ អាយុ​២៣​ឆ្នាំ និង៤-​ឈ្មោះ​ជិន យ៉​ន់ ហៅ​ជេ​ម ​អាយុ​២៤​ឆ្នាំ ហើយ​មុន​ឈាន​ដល់​ការ​ចាប់ខ្លួន​ជន​ទាំង​៤​នាក់​​ខាងលើ ត្រូវ​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ បាន​ប្រើប្រាស់​កម្លាំង ល្បាត​​ពួនស្ទាក់ និង​កម្លាំង​ជំនាញ​សម្ងាត់ ដើម្បី​បង្ក្រាប​ក្រុម​ ទាំងនេះ​​ឱ្យ​​ចំ​គោលដៅ​ ​។ បច្ចុប្បន្ន ​កម្លាំង​​បានក​​សាង​សំណុំរឿង​ ដើម្បី​បញ្ជូន​ជនសង្ស័យ​ទាំង​ ៤​នាក់ខាងលើ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​​ចាត់​ការ​តាម​នីតិ​វិធី ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត