ក្តៅ! ក្តៅ! ក្តៅ!​ ធ្លាក់​មួយមេបំផ្លាញខ្ទេច​

ខេត្ត​ប៉ៃលិន ៖ ​អាកាសធាតុ​ក្តៅ​ខ្លាំង​​ ស្ទើរ​​រលាក​​ស្បែក​​មនុស្ស ​​​រយៈ​ពេ​ល​ជា​​ច្រើនថ្ងៃ​មក​ហើយ​​​​ លុះ​​​នៅ​​វេលាម៉ោង​ ២​រសៀល​ថ្ងៃ​ទី​២៥ ​មីនា​ ស្រាប់តែ​មាន​​ភ្លៀងធ្លាក់​​លាយឡំ​​​ដោយ​ខ្យល់​ កន្ត្រាក់​​បក់​បោក​ មក​ពី​ទិស​ខាងលិច បណ្តាលឱ្យ​​ប៉ើង​ដំបូលផ្ទះ​ប្រជាពលរដ្ឋក្រុង​ ប៉ៃ​លិន​អស់​២៥​ខ្នង, រលំ​ទាំងស្រុង​អស់​​​២​ខ្នង, ក្នុង​នោះ​ផ្ទះ​អ្នក​យក​ព័ត៌មាន​កម្ពុជា​ថ្មី​១​ខ្នង, ប៉ើង​ដំបូល​អនុ​វិ​ទ្យា​ល័យ​ប​យ៉ា​ខា របើក​ដំបូល​សាលា​​​សង្កាត់​ប​យ៉ា​ខា, ប៉ើង​ដំបូល​វិទ្យាល័យ​ហ៊ុន​ សែន​ ក្រុង​ទេពនិម្មិត អស់​ប្រហែល​ ៤០%​នៃ​អគារ​២​ខ្នង និង​រលំ​ដើម​ឈើ​​អស់​ជា​​ច្រើន​​ដើម ។​

ហេតុការណ៍នេះកើតឡើង​​​​​ក្នុង​​ភូមិ​​រោងចក្រ, ភូមិ​​អូរ​​ច្រា​​លិច, សង្កាត់​ប​​យ៉ា​ខា, ភូមិ​អូរ​តា​ពុក​ក្រោម, ភូមិ​អូរ​ច្រាក​ណ្តា​ល, អូរ​ច្រា​កើត សង្កាត់​​ទួល​ល្វា, ក្រុង​ប៉ៃលិន ​​សំណាងល្អ​ មិ​ន​មាន​គ្រោះថ្នាក់ដល់​មនុស្ស ឬ​សត្វ​នោះ​ឡើយ ។ ​តែ​សិស្ស​ដែល​កំពុង​រៀន នាំ​គ្នា​រត់​ចែក​ជើ​ង​ព្រាត ​គេច​ពី​អំបែង​ក្បឿង ដែល​ត្រូវ​ខ្យល់​បុក​ប៉ើង​ធ្លាក់​ចូល​ក្នុង​ថ្នាក់​ ​។​

​ប្រភព​ព័ត៌មាន​ពី​លោក​កើត សុធា អភិបាលខេត្ត​ប៉ៃលិន​ ឱ្យ​ដឹង​ថា បន្ទាប់ពី​​ភ្លៀង​លា​យ​ឡំដោយ​ខ្យល់​កន្ត្រាក់​​រួច​មក ​បាន​​ដឹកនាំ​ក្រុម​ការងារ​ចុះ​ ត្រួតពិនិត្យ​ផ្ទាល់​នៅ​ ថ្ងៃ​ដដែលផងដែរ​ ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត