បុរសមានប្រពន្ធម្នាក់​ ពង្រត់កូនក្រមុំ អ្នកស្រុក​ ល្បួងយកទៅ រួមភេទ ត្រូវឃាត់ខ្លួន

កំពត៖ បុរសមានប្រពន្ធម្នាក់ ត្រូវកម្លាំងនគរបាលស្រុកទឹកឈូ ធ្វើការឃាត់ខ្លួន កាលពីម៉ោង ៤រសៀល ថ្ងៃទី២៥ ខែមីនា​ ឆ្នាំ២០១៦ ក្រោយពីល្បួង កូនស្រីក្រមុំគេ យកទៅរួមភេទ នៅឯខេត្តកណ្តាល រយៈពេល២យប់។

លោកវរៈសេនីយ៍ត្រី ណុប ចាន់ភាព អធិការរង ទទួលផែនព្រហ្មទណ្ឌ ស្រុកទឹកឈូ បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ថានារីរងគ្រោះ មានវ័យ១៧ឆ្នាំ រស់នៅស្រុកទឹកឈូ ខេត្តកំពត រីឯជនសង្ស័យឈ្មោះ ជា សុជាតិ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិអង្គ ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត។

លោក ណុប ចាន់ភាព បន្តថា ជនសង្ស័យត្រូវបានឃាត់ខ្លួន ក្រោយពីបានល្បួងកូនស្រីគេនាំយកទៅរួមភេទ នៅឯក្រុងតាខ្មៅ នៃខេត្តកណ្តាល ដែលនាំចេញពីផ្ទះ កាលពីរសៀល ថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១៦ ហើយម្តាយជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹង នៅឯអធិការដ្ឋាន នគរបាលស្រុកទឹកឈូ កាលពីរសៀល ថ្ងៃទី២៤ ខែមីនា រហូតដល់ធ្វើឲ្យកម្លាំងរបស់លោក សហការស្រាវជ្រាវ ជាមួយកម្លាំងនគរបាលខេត្តកណ្តាល ឈានទៅឃាត់ខ្លួនបាននូវ ជនសង្ស័យខាងលើ នាំមកកសាងសំណុំរឿង ដើម្បីចាត់ការតាម ផ្លូវច្បាប់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត