អ្នកគ្រប់គ្រងផ្សារ ក្ដុកក្ដួលអារម្មណ៍ បែរជាឲ្យប្រាក់ និងឲ្យការងារធ្វើ ពេលចាប់បានចោរ!

ម៉ាឡេស៊ី៖ នេះអាចជារឿងចម្លែកបន្ដិច ដែលអ្នកគ្រប់គ្រងផ្សារមួយកន្លែង ចាប់ចោរលួចឥវ៉ាន់បាន បែរជាមិនប្ដឹងប៉ូលីស និងប្រែជាផ្ដល់ការងារឲ្យ ចោរនោះធ្វើទៅវិញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសជាចោរខាងលើ មានវ័យ ៣១ឆ្នាំ ដែលមានកូន ៣នាក់ក្នុងបន្ទុក បានលួចអាហារ​ ដែលមានតម្លៃ ៧ដុល្លារពីក្នុងផ្សារទំនើប Tesco ក្នុងម៉ាឡេស៊ី ដើម្បីយកទៅបញ្ចុកឲ្យកូនៗរបស់ខ្លួន ដែលកំពុងតែឃ្លាន។ នៅក្នុងនោះ គាត់បានថ្លែងប្រាប់ អ្នកសារព័ត៌មានក្នុងស្រុកថា គាត់បានឈប់ពីការងារជា កម្មករកិច្ចសន្យា ក្រោយពីប្រពន្ធរបស់គាត់ សន្លប់ក្នុងអំឡុងពេលសម្រាលកូន កាលពីសប្ដាហ៍មុន ដែលនាពេលនេះនាង កំពុងតែស្ថិតនៅមន្ទីរពេទ្យ Bukit Mertajam នៅឡើយ។ គាត់បានបន្ដថា នៅពេលដែលរូបគាត់ ដើរមកផ្ទះដែលស្នាក់នៅជាមួយនឹងបងប្អូន ក្រោយពីទៅមើលប្រពន្ធនៅមន្ទីរពេទ្យ ចៃដន្យដើរកាត់ផ្សារទំនើបខាងលើ និងដោយសារតែកូនប្រុសអាយុ ២ឆ្នាំឃ្លានផង គាត់ក៏សម្រេចចិត្ដដើរចូលផ្សារ ទាំងគ្មានប្រាក់ក្នុងខ្លួន។ នាពេលនោះ គាត់ក៏យក ភេសជ្ជៈ និងផ្លែឈើ ហើយដើរចេញមកក្រៅផ្សារ តែត្រូវបានបុគ្គលិកផ្សារតាមទាន់ ហើយជាចុងក្រោយក៏ត្រូវ ជួបផ្ទាល់នឹង អ្នកគ្រប់គ្រងផ្សារ នោះគឺលោក Radzuan Ma’asan ។

នេះបើតាមសម្ដីលោក Radzuan Ma’asan ដែលមានបទពិសោធន៍ការងារនេះ អស់ពេល២៣ឆ្នាំ បាននិយាយថា គាត់ពិតជាមានអារម្មណ៍ក្ដុកក្ដួលជាខ្លាំង ពីមូលហេតុ ដែលបុរសនេះដាច់ចិត្ដលួច របស់ហូបទាំងនេះ និងមិនធ្លាប់ជួបចោរឯណា ដែលសារភាពយ៉ាងលឿនបែបនេះនោះទេ។ ឃើញសភាពបែបនេះ រូបគាត់មិនសម្រេចចិត្ដប្ដឹងប៉ូលីសអ្វីនោះ ដោយបានផ្ដល់ជាការងារឲ្យបុរសនេះទៅវិញ នៅពេលដែលបុរសនេះចង់ធ្វើការ ខណៈដែលពេលនេះ គាត់ត្រូវនៅមើលថែកូនទាំង៣នាក់ ដោយសារប្រពន្ធស្ថិតនៅ ក្នុងមន្ទីរពេទ្យនៅឡើយ។ 

ទោះជាយ៉ាងណា លោក Radzuan Ma’asan បានឲ្យជាប្រាក់ភ្លាមៗទៅកាន់ បុរសនេះ ដើម្បីយកទៅចំណាយ លើការប្រើប្រាស់ផ្សេងៗ ហើយរូបលោក និងបុគ្គលិកការងារ បានទៅសួរសុខទុក្ខ ប្រពន្ធរបស់បុរសជាចោរលួចខាងលើ នៅឯមន្ទីពេទ្យផងដែរ ដែលនាងងើបពីសន្លប់ហើយ តែកូនដែលទើបនឹងកើតនោះ បានបាត់បង់ជីវិតទៅហើយ នេះជារឿងដ៏គួរឲ្យសោកស្ដាយមួយ៕

ប្រភពពី៖ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត