ចាវ យូ​ធី​ង ត្រូវ​រិះគន់ថា​ប្រៀប​មិន​ដល់​ប្រពន្ធ​

6 Videos


តារា​សម្តែង​តៃវ៉ាន់​លោក ចាវ យូ​ធី​ង (Mark Chao) ចាប់តាំងពី​បាន​រៀបការ​ជាមួយ​តារា​សម្តែង ចិន នាង កៅ យន់​យន់ មក​ពួកគេ​រឹតតែ​ស្រឡាញ់គ្នា​យ៉ាង​ស្អិតល្មួត​ថែមទៀត ។​ កាលពីពេល​ថ្មីៗ​នេះ​លោក ចាវ យូ​ធី​ង ត្រូវបាន​គេ​អញ្ជើញ​ឱ្យចូល​រួម​ជា​ភ្ញៀវកិត្តិយស​នៅក្នុង​កម្មវិធី​ទូរទស្សន៍​មួយ​នៅ​ប្រទេស​ចិន ហើយ​លោក​ក៏បាន​ក្លាយជា​តារា​សម្តែង​ដែល​គេ​ចាប់អារម្មណ៍ និង ជា​គោលដៅ​ដ៏​សំខាន់​របស់​ពិធីករ ពិធី​ការិនី​ក្នុងការ​ចោទសួរ​ផងដែរ ។

ចាវ យូ​ធី​ង ត្រូវ​រិះគន់ថា​ប្រៀប​មិន​ដល់​ប្រពន្ធ​

M88


សំណួរ​មួយ​សួរថា ឮថា​ភរិយា​លោក​រកប្រាក់​បាន​ច្រើនជាង​លោក​រហូតដល់​ទៅ ៣ ដង ដូច្នេះ​តើ​លោក​គួរ​រស់នៅ​ជាមួយ​នាង​ទៀត​ទេ​? អ្វីដែល​មិន​នឹកស្មាន​ដល់ គឺ​លោក ចាវ បាន​សារភាព​ត្រង់ៗ​ថា លោក​ពិតជា​រកប្រាក់​ចំណូល​ចាញ់​ប្រពន្ធ ព្រមទាំង​និយាយថា ក្នុង​មួយជីវិត របស់​បុរស​គួរតែ​ចេះ​ថែទាំ និង ការពារ​មនុស្ស​ស្រី ហើយ​បើទោះបីជា​រកប្រាក់​ចំណូល​បាន​តិចជាង​ប្រពន្ធ​ក្តី ប៉ុន្តែ នៅតែ​ខិតខំ​ប្រឹងប្រែង​ផ្តល់នូវ​សុភមង្គល និង ជីវិត​រស់នៅ​ប្រកបដោយ​ភាពសុខដុមរមនា​សម្រាប់​នាង ។​

ចាវ យូ​ធី​ង ត្រូវ​រិះគន់ថា​ប្រៀប​មិន​ដល់​ប្រពន្ធ​ចាវ យូ​ធី​ង ត្រូវ​រិះគន់ថា​ប្រៀប​មិន​ដល់​ប្រពន្ធ​
​ ​
​បន្ទាប់មក​មាន​សំណួរ​មួយ​សួរថា នៅពេលដែល​លោក​បណ្តើរ​ភរិយា​ទៅ​ទទួលទាន​អាហារ​នៅ​ខាងក្រៅ តាម​ធម្មតា​តើ​អ្នកគាំទ្រ​ច្រើនតែ​ចាប់អារម្មណ៍​មកលើ​រូបលោក​មុន ឬក៏​ភរិយា​មុន​? លោក ចាវ យូ​ធី​ង ឆ្លើយ​ទាំង មិន​គិតគូរ​វែងឆ្ងាយ​ថា ពិតជា យន់​យន់ ហើយ ម្យ៉ាងទៀត​ពេលខ្លះ​ខ្ញុំ​ក៏​ក្លាយ​ជាជាង​ថតរូប​ម្នាក់​ដើម្បី​ជួយ​ថតរូប អ្នកគាំទ្រ​ដែល​សុំ​ថត​ជាមួយ យន់​យន់ ទៀតផង ៕ គ ឡេង

ចាវ យូ​ធី​ង ត្រូវ​រិះគន់ថា​ប្រៀប​មិន​ដល់​ប្រពន្ធ​ចាវ យូ​ធី​ង ត្រូវ​រិះគន់ថា​ប្រៀប​មិន​ដល់​ប្រពន្ធ​ចាវ យូ​ធី​ង ត្រូវ​រិះគន់ថា​ប្រៀប​មិន​ដល់​ប្រពន្ធ​