ប្រុសៗ​គួរ​អាន! ចំណុច​ខ្លះៗ​ដែល​នារី​ចង់​បាន​ធ្វើ​ជា​ស្វាមី

“យក​ប្ដី​ប្រពន្ធ ត្រូវ​មើល​ពូជ​ពង្ស ចេះ​គោរព​ចាស់ទុំ ចេះ​រក​ស៊ី​​ទុកដាក់” នេះ​ជា​ពាក្យ​ដែល​ចាស់ៗ​ពី​​ដើម តែង​ប្រាប់ និង​ដាស់តឿន​ដល់​​​កូន​ប្រុស​ស្រី​ ព្រោះ​ចង់​ឱ្យ​ពួកគេ​បាន​ល្អ។ ទាក់ទងនឹង​​ចំណុច​នេះ​ដែរ យុវតី​មួយ​ក្រុម​បាន​​ប្រាប់​​ចំណុច​មួយ​ចំនួន នៃ​មនុស្ស​ដែលនារីៗ​ចង់​បាន​ធ្វើ​ជា​គូ​​​អនាគត។

យុវតី ស្រី​លីន និស្សិត​ឆ្នាំ​ទី៣ ផ្នែក​គណនេយ្យ នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង បង្ហើប​ថា បុរសៗ​គួរ​មាន​៤​ចំណុច​នេះ៖

-មាន​ការងារ​ច្បាស់​លាស់

-ចេះ​ច្រឡឺម​បន្តិច
-ចេះ​កំប្លែង
-ចេះ​រក​ស៊ី
-មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់ លើ​ការងារ គ្រួសារ
-ចេះ​ថ្នាក់ថ្នម និង​យល់​ចិត្ត​
-ចេះ​យក​អាសា​គ្នា
-មាន​ចំណេះ​ដឹង​ពី​សង្គម
-មិន​អំនួត​ពេក

កញ្ញា ឃីន ស្រីនាថ និស្សិតឆ្នាំ​ទី៣ ផ្នែក​ទំនាក់ទំនង​អន្តរជាតិ នៃ​សាកល​វិទ្យាល័យ​កម្ពុជា បាន​លើក​ឡើង​ថា បុរស​​ដែល​នារី​​ភាគច្រើន​ ចង់​បាន​ធ្វើ​ជា​ស្វាមី​ត្រូវ​មាន​ចំណុច​ទាំង​នេះ​៖

-ចេះ​អត់​អោន​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក
-ចេះ​ស្ដាប់​ហេតុផល
-មិន​ចិត្ត​ចង្អៀត​ពេក
-ស្មោះត្រង់ ចេះ​ជួយ​អ្នក​ដទៃ
-មិន​ប្រកាន់​ច្រើន
-ចេះ​ទទួល​កំហុស និង​ចេះ​កែប្រែ​កំហុស
-ចេះ​បែងចែក​ពេល​វេលា​គ្រួសារ មិត្តភ័ក្ដិ និង​មនុស្ស​ដែល​ខ្លួន​ស្រលាញ់
-មិន​ចូល​ចិត្ត​មនុស្ស​ស្រប​តាម​អ្នក​ដទៃ​ទាំងស្រុង
-មិន​ចូល​ចិត្ត​មនុស្ស​ផ្អែម​ពេក និង​សោះកក្រោះ​ពេក
-ចេះ​ស្រលាញ់​ញាតិ​ទាំងសងខាង
-មិន​និយាយ​ស្ដី ឬ​ប្រើ​កាយវិការ​គំរោះគំរើយ

ចំណែក ជា ស៊ីវវួច និស្សិត​ឆ្នាំ​ទី ១ ផ្នែក​សិក្សា​អន្តរជាតិ នៅ​វិទ្យាស្ថាន IFL បាន​ប្រាប់​ដែរ​ថា ចំណុច​ទាំង​នេះ​បុរសៗត្រូវ​​តែ​មាន​​៖

-មនុស្ស​ចូលចិត្ត​គិត​អ្វី​ក្នុង​ផ្លូវ​ល្អ
-មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់ លើ​ខ្លួន​ឯង គ្រួសារ និង​ការងារ
-រួសរាយ​រាក់ទាក់ ចេះ​និយាយ​លេង​សើច​
-មាន​ចំណង់ចំណូលចិត្ត​ដូច​គ្នា​កាន់​តែ​ល្អ (ចេះ​លេង​បាល់ លេង​ហ្គេម…)
-ជា​មនុស្ស​ចូល​​ចុះ​ក្នុង​សង្គម
-រូបរាង​សមរម្យ
-ចេះ​សម្រប​តាម​កាលៈទេសៈ
-មាន​ការងារ​ជាក់លាក់​មួយ
-ចេះ​ទទួល​ស្គាល់​ពី​ចំណុច​ខ្សោយ​ខ្លួន​​​ឯង និង​ដឹង​ថា​ខ្លួន​ឯង​ជា​នរណា ខ្លួន​ឯង​មក​ពី​ណា

ទាំង​នេះ​គ្រាន់​ជា​ចំណុច​មួយ​ចំនួន​ប៉ុណ្ណោះ ដែល​យុវតី​មួយ​ក្រុម​នេះ​បាន​លើក​ឡើង (នៅ​មាន​ច្រើន​ទៀត)។ ចុះ​មិត្ត​​នារី​ផ្សេង​ទៀត​វិញ ចង់​បាន​បុរស​បែប​ណា​ដែរ?

ប្រភព៖ sabay

  • ប្រុសៗ​គួរ​អាន! ចំណុច​ខ្លះៗ​ដែល​នារី​ចង់​បាន​ធ្វើ​ជា​ស្វាមី已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/03/26  Category:ចំនេះដឹង
Tags: