សាន់ឆាយបង្ហាញរូបភាព មិនគួរឱ្យជឿរបស់ កូនក្នុងផ្ទៃ

តារាសម្ដែងតៃវ៉ាន់ អ្នកនាងសាន់ឆាយ បានផ្ដល់កំណើត កូនស្រីដំបូងនៅ ឆ្នាំ២០១៤ ហើយនៅឆ្នាំមុននេះ នាងក៏មានផ្ទៃពោះ កូនបន្ទាប់ ដែលនាងអះអាងថា ជាឆ្នាំសម្រាប់យក កូនប្រុសម្ដង។

សាន់ឆាយបង្ហាញរូបភាព មិនគួរឱ្យជឿរបស់ កូនក្នុងផ្ទៃ

កាលពីប៉ុន្មានថ្ងៃ មុននេះ តារាស្រីដែលមាន ឈ្មោះដើមថា Barbie Hsu បានចែករំលែក រូបភាពកូន ក្នុងផ្ទៃរបស់នាង ដោយការពិនិត្យ អេកូជាមួយ អ្នកគាំទ្រ ដោយបង្ហាញចំណុច អស្ចារ្យនៃសកម្មភាព គភ៌របស់នាង។ ក្នុងរូបភាពនោះ មើលតាមរង្វង់ ក្រហមដែលបានគូស គេឃើញគភ៌ក្នុងផ្ទៃនាង ដូចជាកំពុងលើក មេដៃឡើងលើ។

សាន់ឆាយបង្ហាញរូបភាព មិនគួរឱ្យជឿរបស់ កូនក្នុងផ្ទៃ

Barbie និងស្វាមីបានចាប់ផ្ដើម ចំណងស្នេហា តាំងពីឆ្នាំ២០១០ និងបានចូលរោងការ នៅមួយឆ្នាំបន្ទាប់នោះ។ ក្នុងឆ្នាំ២០១៤ ស្វាមីភរិយាមួយគូនេះ ក៏មានកូនស្រីច្បង ហើយបច្ចុប្បន្ន នាងកំពុង ពរពោះកូនបន្ទាប់៧ខែ។ អតីតតួឯកស្រីក្នុងរឿង F4 បានសរសេរនៅ លើរូបភាពដែលនាងផុសថា “ពួក យើងបានរៀបការ រយៈពេលឆ្នាំហើយ! វាមិនមែនងាយស្រួលទេ ហើយពេលនេះកូនប្រុស ខ្ញុំកំពុងលើកទឹកចិត្តខ្ញុំ ឱ្យមេដៃខ្ញុំមួយ!” ៕ ប្រភព៖sabay