រួមភេទសុខៗ ស្រាប់តែរ ហែកស្រោម ពាក់កណ្តាលផ្លូវ គួរធ្វើម៉េចទៅ?

វាគឺជារឿងមួយ កើតឡើងញឹកញាប់ដែរ នៅក្នុងការរហែកស្រោម ខណៈពេលកំពុងតែរួមភេទ ឬធ្វើសកម្មភាពផ្លូវភេទខ្លាំងក្លាពេក។ មូលហេតុចំបងបំផុតនោះ គឺការពាក់ស្រោម មិនបានត្រឹមត្រូវ ឬស្រោមនោះ ហួសកាលបរិច្ឆេទតែម្តង។ នៅពេលរឿងនេះកើតឡើងមែន អ្នកប្រហែលជា មិនចង់ធ្វើអ្វីទៀតឡើយ ហើយក៏មិនចង់ បាញ់ទឹកកាមឲ្យចេញដែរ។ មានរឿងច្រើនណាស់ ដែលគូសង្សាររួមភេទជាមួយគ្នា មិនបានដឹងថា ស្រោមនោះ កំពុងតែរហែកឡើយ រហូតដល់រួមភេទរួច។ ចូរចាំថា ការរហែកស្រោមអនាម័យ មិនត្រឹមតែធ្វើឲ្យស្ត្រី ប្រឈមនឹងការមានផ្ទៃពោះ ដោយចៃដន្យទេ តែបុរស ក៏អាចនឹងឆ្លង ជំងឺកាមរោគច្រើនប្រភេទដែរ។ បើសិនជាស្រោមអនាម័យ រហែកពាក់កណ្តាលផ្លូវមែន អ្នកគួរតែធ្វើរឿង ដូចខាងក្រោមនេះទៅ ៖

    ចូរគ្រប់គ្រងស្ថានភាពឲ្យបានល្អ និងបញ្ឈប់ការចេញទឹកកាម។
    សម្រាប់ស្ត្រី យកល្អ គួរតែនោមចេញភ្លាមៗ ក្រោយពីការរួមភេទ ត្រូវបានបញ្ចប់ ដើម្បីកុំឲ្យមេជីវិតឈ្មោល មានឱកាសទៅដល់បង្ហួរនោមទាន់។ បន្ទាប់មកទៀត ចូរលាងសម្អាតធម្មតា ដើម្បីកំចាត់ចោល រាល់មេជីវិតឈ្មោល ដែលអាចនៅមាន។
    យកល្អ គួរតែប្រើថ្នាំគ្រាប់ពន្យារកំណើតបន្ទាន់ ក្រោយពីរួមភេទរួច។
    សម្រាប់បុរស យកល្អ គួរតែទៅជួបគ្រូពេទ្យ និងពិគ្រោះអំពី ការឆ្លងជំងឺកាមរោគ ជាពិសេស បើសិនជាអ្នក មិនមានទំនាក់ទំនង ស្នេហាភេទដូចគ្នានោះទេ។ ស្ត្រី ក៏គួរតែធ្វើដូចគ្នាដែរ។
    ស្ត្រី ក៏គួរតែធ្វើតេស្ត រកការមានផ្ទៃពោះដោយខ្លួនឯង នៅមួយសប្តាហ៍ក្រោយ ឬឃើញថាអត់មានមករដូវ។
    ចូរព្យាយាម និងវិភាគទៅលើមូលហេតុ ដែលរហែកស្រោមនេះ ដូច្នេះ លើកក្រោយ អ្នកនឹងលែងមានកំហុសនេះទៀតហើយ៕

រួមភេទសុខៗ  ស្រាប់តែរ ហែកស្រោម ពាក់កណ្តាលផ្លូវ គួរធ្វើម៉េចទៅ?

ប្រភពពី៖http://www.health.com.kh/