គន្លឹះខ្លីៗ ដើម្បីទទួលបាន កូឡេស្តេរ៉ុលល្អ ច្រើនក្នុងឈាម

មនុស្សយើងកុំផ្តោតសំខាន់ តែក្នុងរឿងបញ្ចុះកូឡេស្តេរ៉ុល តែមួយមុខអី យកល្អ គួរតែគិតអំពី ការប្រែប្រួលរវាង មធ្យមភាគនៃបរិមាណកូឡេស្តេរ៉ុលល្អ (HDL) និងកូឡេស្តេរ៉ុលអាក្រក់ (LDL) ផង។

ជាទូទៅ គេនិយាយថា កាលណាកូឡេស្តេរ៉ុលល្អខ្ពស់ វានឹងធ្វើឲ្យ កូឡេស្តេរ៉ុលអាក្រក់ ចុះទាបហើយ។ តែបើសិនជា កូឡេស្តេរ៉ុលអាក្រក់ឡើងខ្ពស់វិញ អ្នកប្រហែលជាប្រឈមខ្លាំង នឹងជំងឺបេះដូងសរសៃឈាមជាមិនខាន។ យ៉ាងណាមិញ មនុស្សមួយចំនួន ដែលមានកម្រិតកូឡេស្តេរ៉ុលល្អ ក្នុងខ្លួនច្រើនស្រាប់នោះ អ្នកគួរតែអរគុណ ដល់ឪពុកម្តាយអ្នកទៅ។

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអំពីគន្លឹះខ្លីៗ និងមានប្រសិទ្ធភាពបំផុត ដើម្បីបង្កើនចំនួនកូឡេស្តេរ៉ុលល្អក្នុងឈាម ៖

មានភាពសកម្មខាងរាងកាយ
រាល់ការធ្វើលំហាត់ប្រាណទាំងអស់ សុទ្ធតែអាចជួយ បញ្ចុះកូឡេស្តេរ៉ុលអាក្រក់ និងបង្កើនកូឡេស្តេរ៉ុលល្អបានទាំងអស់។ មិនខ្វល់ថា វាជាការថែសួន ជូតសម្អាតផ្ទះ វាយសី ជិះកង់ ឬរាំទេ សុទ្ធតែមានប្រយោជន៍ទាំងអស់។ អ្នកជំនាញនិយាយថា អ្នកគួរតែហាត់ប្រាណបែបអ៊ែរ៉ូប៊ិកបន្ថែមផង។

ឈប់ជក់បារី
មនុស្សគ្រប់គ្នា ដែលមានទម្លាប់ជក់បារី ពិតជាទម្លាប់អាក្រក់មួយ ចំពោះសុខភាព។ មានហេតុផលច្រើនណាស់ ដែលគេចាត់ទុកវា ជាទម្លាប់អាក្រក់ នោះគឺធ្វើឲ្យ សរសៃឈាមអាក់ទែស្ទះ។ ប៉ុន្តែ កាលណាអ្នកជប់ជក់បារីហើយនោះ អ្នកនឹងអាចបង្កើន ចំនួនកូឡេស្តេរ៉ុលល្អ ក្នុងឈាមកាន់តែច្រើនទៅវិញ។

បន្ថយការញ៉ាំផ្អែម
ការសិក្សាបញ្ជាក់ថា អ្នកដែលញ៉ាំអាហារផ្អែមច្រើន នឹងមានចំនួន កូឡេស្តេរ៉ុលល្អៗតិចទៅវិញ។ ដូច្នេះយកល្អ គួរតែកាត់បន្ថយ ការញ៉ាំផ្អែម បើសិនជាអ្នក ចង់បញ្ចុះកូឡេស្តេរ៉ុលអាក្រក់ និងមិនចង់មានជំងឺបេះដូង។

ញ៉ាំអាហារពណ៌ស្វាយ
បន្លែ និងផ្លែឈើ ដែលមានពណ៌ស្វាយ ពោរពេញទៅដោយសារធាតុ Anthocyanins ដែលជាថ្នាំបំពាក់ពណ៌របស់ធម្មជាតិ តែវាគឺជាជីវជាតិដ៏អស្ចារ្យមួយ ដែលអាចបង្កើនចំនួនកូឡេស្តេរ៉ុលល្អ ក្នុងខ្លួនបានយ៉ាងមានប្រសិទ្ធភាព។ អាហារមានពណ៌ស្វាយមានដូចជា ទំពាំងបាយជូ ស្ពៃក្តោបពណ៌ស្វាយ ឬត្រប់វែង។

ត្រីសម្បូរខ្លាញ់
ដើម្បីទទួលបានជាតិខ្លាញ់ ឬកូឡេស្តេរ៉ុលល្អ ក្នុងខ្លួនច្រើនយ៉ាង មានប្រសិទ្ធភាព ទាល់តែញ៉ាំត្រី ដែលសម្បូរជាតិខ្លាញ់។ ត្រីទាំងនោះមានដូចជា ត្រីធូណា សាលម៉ុង ឬសាឌីនជាដើម។

ញ៉ាំស្រាក្រហម
មធ្យោបាយដ៏មានប្រសិទ្ធភាពមួយផ្សេងទៀត ក្នុងការបង្កើនចំនួន កូឡេស្តេរ៉ុលល្អក្នុងខ្លួន គឺការញ៉ាំស្រាក្រហម។ ភេសជ្ជៈមួយនេះ ផ្ទុកទៅដោយអង់ទីអុកស៊ីដង់ច្រើន ដែលអាចបង្ការជំងឺបេះដូងបាន។ ចំពោះបុរស គួរតែអាចញ៉ាំរហូតដល់ ២ កែវក្នុងមួយថ្ងៃ ជារៀងរាល់ថ្ងៃ ចំណែក ស្ត្រីត្រឹមតែមួយកែវបានហើយ៕

គន្លឹះខ្លីៗ ដើម្បីទទួលបាន កូឡេស្តេរ៉ុលល្អ ច្រើនក្នុងឈាម

ប្រភពពី៖http://www.health.com.kh/