សុគន្ធកញ្ញា បានធ្វើឲ្យមាន​ការភ្ញាក់​ផ្អើល​ដល់​អ្នក​គាំទ្រ​ដោយ​កាន់ Galaxy S7 edge ងូតទឹក

ភ្នំពេញ:
តារាចម្រៀង ឱក សុគន្ធកញ្ញា បានធ្វើឲ្យមានការភ្ញាក់​ផ្អើលចំពេាះអ្នកគាំទ្រ​របស់គាត់​នៅក្នុង​ទីក្រុង​ភ្នំពេញ កាលពីថ្ងៃទី 26 ខែមីនា កន្លងទៅនេះ ដោយបានយក​ទូរសព្ទ័​សេរីថ្មី​ដែលមាន​តម្លៃថ្លៃ​មកងូតទឹក ដោយ​មិនព្រួយ បារម្ភថា ទូរស័ព្ទនេះ​ខូច ឬជ្រាបទឹក​ឡើយ ។

ទូរស័ព្ទ​ដែល សុគន្ធកញ្ញា យកប្រើ​ពេលនេះ ត្រូវបាន​គេស្គាល់​ថា​ជាទូរស័ព្ទ Galaxy S7 edge ដែលទើបចេញលក់ នៅលើទីផ្សារថ្មីៗនេះ។

សុគន្ធកញ្ញា បានឲ្យដឹងថា៖ «បើមានទូរស័ព្ទ Galaxy S7 edge ដូចជាខ្ញុំនេាះ ពិតជាមិន​បាច់បារម្ភ​ទូរស័ព្ទ​ជ្រាបទឹក ពេលដើរលេង​បុណ្យចូលឆ្នាំនេាះឡើយ។ »
មានអ្នកប្រើប្រាស់​ស្មាតហ្វូន​ជាច្រើន​ក៏បានយកទូរស័ព្ទមកងូត​ទឹកដូចកំពូល​តារាចម្រៀង នេះផងដែរ ដើម្បីធ្វើឲ្យ ប្រាកដថា​ទូរស័ព្ទ​របស់ពួក​គាត់ពិត​ជារឹងមាំ មិនជ្រាប​ទឹកដូចជា​ទូរស័ព្ទរបស់ សុគន្ធកញ្ញា ផងដែរ។

អ្នកខ្លះមកតែម្នាក់ឯង ហើយអ្នកខ្លះទៀត​មកជា​គូរដើម្បីធ្វើ​តេសទូរស័ព្ទ​របស់ពួកគាត់​ព្រមទាំង​បានថតរូប ជាអនុស្សាវរីយ៍​ទៀតផង។ អ្នកខ្លះកាន់​ទូរស័ព្ទសាមសុង Galaxy S7 edge ហើយអ្នកខ្លះទៀត​កាន់ទូរស័ព្ទ Galaxy S7 ដែលទើបនឹង​ទិញពីកម្មវិធី​សម្ពេាធកាលពីចុងសប្តាហ៍​មុន។

Galaxy S7 edge និង Galaxy S7 បានបង្កើន​នូវសមត្ថភាព​ជាច្រើន​ដូចជា IP68 ដែលការពារការជ្រាប​ទឹកនិង​ធូលី សាកថ្មបានលឿន ទោះជាមិន​ប្រើខ្សែក៏ដោយ ហើយ​កាមេរ៉ាមាន dual pixel ដែលអាចថតរូប​មានច្បាស់​និង មានគុណភាពបំផុត។ លើសពី​នេះទៀត សម្រាប់នៅ ប្រទេស​កម្ពុជា ទូរស័ព្ទ​ទាំងពីរ​នេះមានកន្លែង​ដាក់ស៊ីមពីរ  ហើយអ្នកអាច​បន្ថែមអង្គចងចាំមួយទៀត​រហូតដល់ទៅ 200GB ពេលដែលលោកអ្នកប្រើស៊ីមតែមួយ។

ការធ្វើតេស្ត​ដោយយក​ទូរស័ព្ទមកងូតទឹកនេះ បានក្លាយជារឿងដ៏គួរចា​ប់អារម្មណ៍មួយ​នៅក្នុងទីក្រុងភ្នំពេញ ដោយ ប្រជាជនច្រើនបាន​ចូលសាកល្បងតាម​ទីកន្លែង​ជាច្រើនដូចជានៅផ្សារធំថ្មី  ផ្លូវកម្ពុជាក្រោម កេាះពេជ្រ ជាដើម។ អ្នកលេងហ្វេសបុ​ក​ជាច្រើននាក់ ក៏បានកំពុងបង្ហេាះរូបរបស់ពួកគាត់ងូត ទឹកកាន់ទូរស័ព្ទ ហើយរូបខ្លះក៏ ទទួលបាន​ចំនួន​អ្នកគាំទ្រ​ច្រើនហួសការស្មាន។

អំពីក្រុមហ៊ុន Samsung Electronics co., Ltd
គឺជាក្រុមហ៊ុននាំមុខគេ​លើពិភពលោក​ផ្នែកបច្ចេកវិទ្យា​ដោយផ្តល់លទ្ធភាព​ថ្មីៗជូនមនុស្សគ្រប់រូប គ្រប់ ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញ​ឥតឈប់ឈរ យើងកំពុងតែ​ផ្លាស់ប្តូរ​ឲ្យកាន់តែប្រសើរ​ឡើងនូ​វពិភពទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗ​ដែលប្រើប្រព័ន្ធ​អគ្គិសនី និងដំណោះស្រាយ​ផ្សេងៗប្រើ​ប្រព័ន្ធ LED។ យើងកំពុងតែនាំមុខ​គេផ្នែក​អុីនធឺណែត(Internet of Things) ដែលមានឧបករណ៍វៃឆ្លាត​ជាច្រើន និងមានការសហការ យ៉ាងល្អនិងសកម្ម​នៅក្នុងឧស្សាហកម្ម​ផ្សេងៗ។   យើងមានបុគ្គលិក​ចំនួន 319.000 នាក់ នៅទូទំាង 84 ប្រទេស ដោយមាន​បរិមាណលក់​ប្រចាំឆ្នាំ ចំនួន 196 ពាន់លានដុល្លារ​អាមេរិក។

ដើម្បីស្វែងរកព័ត៌មាន​បន្ថែមនិងទទួល​បានព័ត៌មានថ្មីៗ អត្ថបទ និងឯកសារផ្សេងៗ សូមមើលគេ​ហទំព័រ news.samsung.com

សុគន្ធកញ្ញា បានធ្វើឲ្យមាន​ការភ្ញាក់​ផ្អើល​ដល់​អ្នក​គាំទ្រ​ដោយ​កាន់ Galaxy S7 edge ងូតទឹក

សុគន្ធកញ្ញា បានធ្វើឲ្យមាន​ការភ្ញាក់​ផ្អើល​ដល់​អ្នក​គាំទ្រ​ដោយ​កាន់ Galaxy S7 edge ងូតទឹក

សុគន្ធកញ្ញា បានធ្វើឲ្យមាន​ការភ្ញាក់​ផ្អើល​ដល់​អ្នក​គាំទ្រ​ដោយ​កាន់ Galaxy S7 edge ងូតទឹក

សុគន្ធកញ្ញា បានធ្វើឲ្យមាន​ការភ្ញាក់​ផ្អើល​ដល់​អ្នក​គាំទ្រ​ដោយ​កាន់ Galaxy S7 edge ងូតទឹក