ឈុត​ឆាក​ដែល​រៀបចំ​ដោយ​លោក ស៊ុន ចាន់ថុល និង​ប្រពន្ធ ធ្វើ​ឲ្យ​មនុស្ស​ច្រើន​នាក់​ត្រូវ​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​

សំណុំរឿង​ប៉ុនប៉ង​រំលោភ​សម្លាប់​ភរិយា​និង​កូនស្រី លោក ស៊ុន ចាន់ថុល ត្រូវបាន​មជ្ឈដ្ឋាន​នានា​តាមដាន​ដោយ​យកចិត្តទុកដាក់ បន្ទាប់ពី​គេ​ដឹងថា​អ្វីៗ​ជា​ឈុត​ឆាក​រៀបចំ​ដោយ​លោក ស៊ុន ចាន់ថុល និង​ប្រពន្ធ ឈ្មោះ សូ​ត្ថា ក្នុងការ​ធ្វើបាប​អ្នកស្រី សេង ច័ន្ទ​ដា ភរិយា​ក្មេង​ឧកញ៉ា ខូវ ជឺ​លី​។ អ្នកច្បាប់​និង​មជ្ឈដ្ឋាន​នានា​បាន​អំពាវនាវ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពិនិត្យ​ទៅលើ​ទង្វើ​មិន​ប្រក្រតី​របស់លោក ស៊ុន ចាន់ថុល និង​មន្ត្រី​តុលាការ​ខ្លះ​ផង ព្រោះ​ជនជាប់ចោទ​បាន​ឆ្លើយ​នៅមុខ​តុលាការ​បដិសេធ​ទាំងស្រុង​ចំពោះ​ការចោទប្រកាន់​របស់លោក ស៊ុន ចាន់ថុល​។ ដោយសារតែ​អាង​ខ្លួន​ជា​មន្ត្រីជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល ទើប​លោក ស៊ុន ចាន់ថុល អាចធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន ធ្វើ​ឲ្យ​អ្នកដទៃ​ត្រូវ​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​យ៉ាង​អយុត្តិធម៌​។

កាលពី​រសៀល​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៦ សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ផ្ដន្ទាទោស​អ្នកស្រី ឡាយ ហួង និង​ឧកញ៉ា ខូវ ផល្លា​បុត្រ ជាប់ពន្ធនាគារ​ក្នុង​ម្នាក់ៗ​២០​ឆ្នាំ ដោយ​ផ្អែកទៅលើ​ពាក្យបណ្ដឹង​ចោទប្រកាន់​របស់លោក ស៊ុន ចាន់ថុល និង​ប្រពន្ធ​។ ទាក់ទង​នឹង​បញ្ហា​នេះ លោកស្រី ឡាយ ហួង ធ្លាប់បាន​បដិសេធ​ការចោទប្រកាន់​របស់លោក ស៊ុន ចាន់ថុល ហើយ​ថា​អ្វីៗ​ជា​ឈុត​ឆាក​ដែល​រៀបចំឡើង​ដោយ​លោក ស៊ុន ចាន់ថុល និង​ប្រពន្ធ ទាំងស្រុង​តែម្តង​។ ជាមួយគ្នានេះ​លោកស្រី ឡាយ ហួង ក៏បាន​ស្នើ​ឲ្យ​តុលា​ការរក​យុត្តិធម៌​ដល់​លោកស្រី​ផងដែរ ក៏ប៉ុន្តែ​នៅពេល​ប្រកាស​សាលក្រម​គឺ​តុលាការ​សម្រេច​ឲ្យ​លោកស្រី​ជាប់ពន្ធនាគារ​២០​ឆ្នាំ​ពីបទ​ផ្ដើមគំនិត​។

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក ស៊ុន ចាន់ថុល ដែល​ត្រូវ​ទៅធ្វើជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​នាពេល​ឆាប់ៗ​ខាងមុខ បាន​ឲ្យ​ដឹងថា សំណុំរឿង​ខាងលើ​ជា​ឈុត​ឆាក​ដែល​កើតចេញពី​ល្បិចកល​អាក្រក់​របស់លោក ស៊ុន ចាន់ថុល និង​ប្រពន្ធ​ឈ្មោះ សូ​ត្ថា ក្នុងការ​ធ្វើបាប​ភរិយា​ក្មេង​លោក​ឧកញ៉ា ខូវ ជឺ​លី ឈ្មោះ សេង ច័ន្ទ​ដា​។ ដូច្នេះ​ក្រសួងយុត្តិធម៌​ដែលមាន​លោក អង្គ វង្សវឌ្ឍានា ជា​រដ្ឋមន្ត្រី មិនគួរ​មើលរំលង​សំណុំរឿង​មួយ​នេះ​ទេ ព្រោះ​តុលា​ការធ្វើ​អ្វីៗ​តែ​តាម​ពាក្យបណ្ដឹង​របស់លោក ស៊ុន ចាន់ថុល និង​ប្រពន្ធ តែប៉ុណ្ណោះ​។ ចំណែក​ចម្លើយ​បញ្ជាក់​ការពិត​របស់​ជនជាប់ចោទ​ជាច្រើន​នាក់​មិន​ត្រូវបាន​មន្ត្រី​តុលាការ​យកទៅ​ពិចារណា ដើម្បី​ផ្ដល់​យុត្តិធម៌​ឲ្យ​ជនជាប់ចោទ​នោះទេ​។

យោងតាម​ប្រភព​ដែល​ស្និទ្ធ​នឹង​ក្រុមគ្រួសារ​លោក ស៊ុន ចាន់ថុល ហើយ​តាមដាន​សំណុំ​រឿងនេះ​តាំងពី​ដំបូង​បាន​ឲ្យ​ដឹងថា អ្វីៗ​ជា​ឈុត​ឆាក​ដែល​រៀបចំឡើង​ដោយ​លោក ស៊ុន ចាន់ថុល និង​ប្រពន្ធ​ឈ្មោះ សូ​ត្ថា ទាំងស្រុង​ព្រោះ​ពុំមាន​ភស្តុតាង​ជាក់លាក់​ឬ​អង្គ​ហេតុដែល​ត្រូវ​ចោទប្រកាន់​ផ្ដន្ទាទោស​ជនជាប់ចោទ​ដូចជា លោកស្រី សេង ច័ន្ទ​ដា លោកស្រី ឡាយ ហួង ឧកញ៉ា ខូវ ផល្លា​បុត្រ និង​ជនជាប់ចោទ​ផ្សេងទៀត​នោះទេ​។ ហេតុនេះហើយ​ទើប​មជ្ឈដ្ឋាន​ជាច្រើន​ជាពិសេស​អ្នកច្បាប់​មួយចំនួន​តាមដាន​សំណុំ​រឿងនេះ​ដោយ​យកចិត្តទុកដាក់ ហើយ​ជំរុញ​ឲ្យ​ក្រសួងយុត្តិធម៌ និង​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ពិនិត្យមើល​ចំណាត់​ការមិន​ប្រក្រតី​របស់​តុលាការ​ផងដែរ​៕

s1លោក ស៊ុន ចាន់ថុល  12049656_960178517371336_1133147467766814365_n 12378092_1576131146034584_9050441925702192939_o