រវាង ផេ​ន​ខេ​ក និង គីម​ប៊ឺ​លី តើន​រណា​លេចធ្លោ​ជាង​?

6 Videos


​អតីត​តារា​ស្រី​ប៉ុស្តិ៍​លេខ ៧ អ្នកនាង ផេ​ន​ខេ​ក ខេ​ម៉ា​នី​ត (Pancake Khemanit) បាន​សាង​ស្នាដៃ​ថត​ខ្សែភាពយន្ត​ជាច្រើន ជាពិសេស​រឿង «​ហង្ស​បាក់​ស្លាប​» (Buang Hong) ដែល​សម្តែង​ជា​គូ​ជាមួយ​តួឯក​ប្រុស​លោក វី វឺ​រ៉ា​ប៉ាប (Vee Veraparb) នា​ឆ្នាំ ២០០៩​។

រវាង ផេ​ន​ខេ​ក និង គីម​ប៊ឺ​លី តើន​រណា​លេចធ្លោ​ជាង​?

M88


រវាង ផេ​ន​ខេ​ក និង គីម​ប៊ឺ​លី តើន​រណា​លេចធ្លោ​ជាង​?

សម្រាប់​រឿងនេះ អ្នកនាង ផេ​ន​ខេ​ក សម្តែង​ជា​ស៊ុប​ភឺ​ស្តា​ដែលមាន​ឪពុក​ជា​មហាសេដ្ឋី ដែលជា​មូលហេតុ​ធ្វើឱ្យ​ចរិត​របស់​នាង​ក្លាយជា​មនុស្ស​ឆ្នាស វាយឫក និង ឆ្មើងឆ្មៃ មិនតែប៉ុណ្ណោះ​ចាយវាយ​ហ៊ឺហា​មិនចេះ​សន្សំសំចៃ ធ្វើឱ្យ​នាង​មិន​ជាទី​ចូលចិត្ត​ជាមួយ​គេឯង​សោះឡើយ ជាពិសេស ម្តាយចុង​ដែលមាន​មាត់​ជា​ទេវតា​តែ​ចិត្តជា​ទេវទត្ត​។​

រវាង ផេ​ន​ខេ​ក និង គីម​ប៊ឺ​លី តើន​រណា​លេចធ្លោ​ជាង​?

​បន្ទាប់ពី​ឪពុក​របស់​នាង​សម្លាប់ខ្លួន ហើយ​ទ្រព្យសម្បត្តិ​ទាំងអស់​ត្រូវ​ម្តាយចុង​កេងប្រវ័ញ្ច​អស់ ជីវិត​ជា​ហង្ស​សួគ៌​របស់​នាង​បាន​ប្រែប្រួល​ក្រឡាប់ចាក់ រហូត​ធ្វើឱ្យ​ខ្សែជីវិត​របស់​នាង​ត្រូវ​ប្តូ​អាជីព​ពី​កំពូល​តារា​មកជា​អ្នកបម្រើ​ក្នុង​សណ្ឋាគារ​របស់លោក វី វឺ​រ៉ា​ប៉ាប​។​

រវាង ផេ​ន​ខេ​ក និង គីម​ប៊ឺ​លី តើន​រណា​លេចធ្លោ​ជាង​?រវាង ផេ​ន​ខេ​ក និង គីម​ប៊ឺ​លី តើន​រណា​លេចធ្លោ​ជាង​?

​រឿង «​ហង្ស​បាក់​ស្លាប​» ដែល​សម្តែង​ដោយ​អ្នកនាង ផេ​ន​ខេ​ក ត្រូវបាន​ទស្សនិកជន​ទទួលស្គាល់ថា​ពិតជា​សម្តែង​បាន​ស័ក្តិសម រីឯ​ភាពស៊ីចង្វាក់​ជាមួយ​តួឯក​ប្រុស​ក៏​រឹតតែ​ទាក់ទាញ​អារម្មណ៍​ទស្សនិកជន​ខ្លាំង​ណាស់ដែរ​។ ក្នុង​ឆ្នាំ ២០១៦ នេះ ប៉ុស្តិ៍​លេខ ៣ កំពុងតែ​ថត​រឿង «​ហង្ស​បាក់​ស្លាប​» ឡើងវិញ ដោយ​តួឯក​ស្រី​គឺ​សម្តែង​ដោយ​អ្នកនាង គីម​ប៊ឺ​លី អាន វូ​ល​តេ​ម៉ាស​ ​(Kimberly Ann Voltemas) រីឯ​តួឯក​ប្រុស​គឺ​សម្តែង​ដោយ​លោក ជេ​ម ជី​រ៉ា​យ៉ុ (Jame Jirayu)​។​

រវាង ផេ​ន​ខេ​ក និង គីម​ប៊ឺ​លី តើន​រណា​លេចធ្លោ​ជាង​?រវាង ផេ​ន​ខេ​ក និង គីម​ប៊ឺ​លី តើន​រណា​លេចធ្លោ​ជាង​?

​កន្លងមកនេះ រឿង​ដែល​លោក ជេ​ម បាន​សម្តែង​គឺមាន​អត្រា​ទស្សនា​ខ្ពស់​ខ្លាំងណាស់ មានដូចជា​រឿង »​ស្នេហ៍​ជ្រែក​វណ្ណៈ​» (Khun Chai Puttipat) រឿង «​ក្លិន​ស្នេហ៍​ជាប់​ទ្រូង​« (Neung Nai Suang) និង រឿង «​ឧ​ត្ត​ម​ភរិយា​» (Padiwarada) ហើយ​ឥឡូវនេះ​ថែមទាំង​មក​ចាប់​គូ​សម្តែង​ជាមួយ​អ្នកនាង គីម​ប៊ឺ​លី ទៀត កាន់តែ​ធ្វើ​ទស្សនិកជន​ចង់​ទស្សនា​ពី​ស៊ីចង្វាក់​រវាង​អ្នក​ទាំងពីរ ហើយក៏​មានមតិ​មួយចំនួន​វាយតម្លៃថា តើ​រឿង​ដែល​ថត​ថ្មី​នេះ​អាច​ផ្តួល​រឿង​ចាស់​ដែល​សម្តែង​ដោយ​អ្នកនាង ផេ​ន​ខេ​ក បានដែរ​ឬទេ​?

រវាង ផេ​ន​ខេ​ក និង គីម​ប៊ឺ​លី តើន​រណា​លេចធ្លោ​ជាង​?

​ទោះជា​យ៉ាងនេះ​ក្តី កន្លងមក​ប៉ុស្តិ៍​លេខ ៣ តែងតែមាន​ឈុត​ឆាក​ដែល​ធ្វើឱ្យ​ទស្សនិកជន​ចង់​តាមដាន​ជា​បន្តបន្ទាប់ ដូចនេះ​មានតែ​រង់ចាំ​ទស្សនា​ថា តើ​រឿង «​ហង្ស​បាក់​ស្លាប​» ឆ្នាំ ២០០៩ និង ឆ្នាំ ២០១៦ មួយណា​អាច​ដណ្តើម​ការចាប់អារម្មណ៍​ពី​ទស្សនិកជន​បាន​ច្រើនជាង​៕ ខេ​រី​

រវាង ផេ​ន​ខេ​ក និង គីម​ប៊ឺ​លី តើន​រណា​លេចធ្លោ​ជាង​?រវាង ផេ​ន​ខេ​ក និង គីម​ប៊ឺ​លី តើន​រណា​លេចធ្លោ​ជាង​?