ស្ងាត់ៗ ហ៊ុយ ច័ន្ទ​រាជ​នី ក្លាយជា​ថៅកែ​ផលិតកម្ម​!

6 Videos


​ក្រោយ​ស្ងប់ស្ងាត់​ពី​ការងារ​សិល្បៈ​មួយរយៈ​មក អតីត​ហ្វ្រេស​ស៊ី ហ៊ុយ ច័ន្ទ​រាជ​នី បានបង្ហាញ​មុខ នៅក្នុង​កម្មវិធី​ប្រឡង Freshie boy and Girl នៅ​ស្ថានីយទូរទស្សន៍ MyTV ។ អ្វីដែល​គួរឱ្យ​ចាប់ អារម្មណ៍​នោះ គេ​បាន​កត់សម្គាល់ឃើញ ហ៊ុយ ច័ន្ទ​រាជ​នី មាន​រូបរាង​ធាត់​ទ្រលុកទ្រលន់​ប្លែក​ជាង​ពី​ពេលមុន ។ ក្នុងនោះ​មានការ​បង្ហើប​ថា មូលហេតុ​ដែល​អតីត​ហ្វ្រេស​ស៊ី​រូបនេះ​មិនសូវ​ខ្វាយខ្វល់​នឹង​ការងារ​សិល្បៈ​ដូច​កាលពីមុន​នោះ ដោយសារ​ពេលនេះ​នាង​បាន​ក្លាយជា​ថៅកែ​ផលិតកម្ម​មួយ ។​

ស្ងាត់ៗ ហ៊ុយ ច័ន្ទ​រាជ​នី ក្លាយជា​ថៅកែ​ផលិតកម្ម​!

M88


ស្ងាត់ៗ ហ៊ុយ ច័ន្ទ​រាជ​នី ក្លាយជា​ថៅកែ​ផលិតកម្ម​!
​ ​
មួយរយៈ​ចុងក្រោយ​នេះ គេ​បាន​សង្កេតឃើញ​ការងារ​សិល្បៈ​របស់​ស្រី​ស្អាត ហ៊ុយ ច័ន្ទ​រាជ​នី មានការ​ធ្លាក់ចុះ​ច្រើន មិន​ថា​ការសម្តែង​រឿង ថត​ស្ប៉ត​ពាណិជ្ជកម្ម ឬ ចម្រៀង​ខារ៉ាអូខេ​នោះទេ ។ យូរៗ​ម្តង​ស្រី​ស្អាត​រូបនេះ​បានបង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​សិល្បៈ​ជាមួយ​ការតុបតែង​ខ្លួន​សិច​សី​ុ​គួរឱ្យ​ក្នក់ក្នាញ់​។ ពេញ​មួយឆ្នាំ ២០១៥ កន្លងមកនេះ គេ​មិន​បានឃើញ​សកម្មភាព​សិល្បៈ​របស់​ហ្វ្រេស​ស៊ី​ម្នាក់នេះ​នោះទេ ។ ក្នុងនោះ​ក៏មាន​ការ​បង្ហើប​ថា ហ៊ុយ ច័ន្ទ​រាជ​នី មិន​ខ្វល់ខ្វាយ​នឹង​ការងារ​សិល្បៈ​ដូច​មុន​នោះឡើយ ដោយសារ​ពេលនេះ​នាង​បាន​ក្លាយជា​ថៅកែ​ផលិតកម្ម​មួយ ។ ដូចនេះ​រឿង​អី​ដែល​នាង​ទៅ​ថត​ហាល​ក្តៅ​ហាលខ្យល់​យកប្រាក់​កាក់ល្អិត​ដូច​មុន​ទៀត​នោះ ។ យ៉ាងណា​ផលិតកម្ម​នោះ​មិនមែនជា​របស់​នាង​ផ្តាច់មុខ​នោះទេ គឺមាន​ការចូល​ហ៊ុន​ជាមួយ​បងប្រុស​របស់​នាង ។​

ស្ងាត់ៗ ហ៊ុយ ច័ន្ទ​រាជ​នី ក្លាយជា​ថៅកែ​ផលិតកម្ម​!

ស្ងាត់ៗ ហ៊ុយ ច័ន្ទ​រាជ​នី ក្លាយជា​ថៅកែ​ផលិតកម្ម​!

​កាលពី​មួយរយៈ​ពេលមុន ហ៊ុយ ច័ន្ទ​រាជ​នី បាន​ប្រាប់ថា មាន​គេ​ទំនាក់ទំនង​នាង​ច្រើន តែ​នាង​បាន​បដិសេធ ដោយសារ​ជាប់រវល់​មើលថែទាំ​ម្តាយ​ដែលមាន​ជំងឺ ។ ក្នុងនោះ​អតីត​ហ្វ្រេស​ស៊ី​ម្នាក់នេះ​ធ្លាប់បាន​ប្រាប់ថា នាង​ឈប់ ទទួល​សម្តែង​រឿង​ដែលមាន​ឈុត​សិច​ស៊ី​ដូច​មុន​ទៀតហើយ ដោយសារ​ខ្លាច​គូស្នេហ៍​ប្រចណ្ឌ ។ បង្ហាញមុខ​ក្នុងនាម​ជា​គណៈកម្មការ​នៅក្នុង​កម្មវិធី​ប្រឡង Freshie boy and Girl កន្លងមក ហ៊ុយ ច័ន្ទ​រាជ​នី នៅតែមាន​រូប​សម្រស់ ស្រស់ស្អាត គ្រាន់​តែមាន​រូបរាង​ធាត់​ទ្រលុកទ្រលន់​បែក​សាច់ឈាម​ជាង​មុន​បន្តិច ៕ ចេ​នី​

ស្ងាត់ៗ ហ៊ុយ ច័ន្ទ​រាជ​នី ក្លាយជា​ថៅកែ​ផលិតកម្ម​!

ស្ងាត់ៗ ហ៊ុយ ច័ន្ទ​រាជ​នី ក្លាយជា​ថៅកែ​ផលិតកម្ម​!

ស្ងាត់ៗ ហ៊ុយ ច័ន្ទ​រាជ​នី ក្លាយជា​ថៅកែ​ផលិតកម្ម​!

ស្ងាត់ៗ ហ៊ុយ ច័ន្ទ​រាជ​នី ក្លាយជា​ថៅកែ​ផលិតកម្ម​!