តើ​អណ្តាត​អាច​ប្រាប់​អ្វី​ខ្លះ​អំពី​រាងកាយ​អ្នក​?

តើ​អណ្តាត​អាច​ប្រាប់​អ្វី​ខ្លះ​អំពី​រាងកាយ​អ្នក​?

​អ្នក​នឹង​អាច​ដឹង​នូវ​រឿង​ជាច្រើន​ទាក់ទង​នឹង​សុខភាព​រាងកាយ​អ្នក ប្រសិនបើ​អ្នក​ចំណាយពេល​ពិនិត្យមើល​ស្ថានភាព​របស់​អណ្តាត​អ្នក​។ ជា​ការពិត វា​គឺ​សិរីរៈ​ម្យ៉ាង ដែល​អាច​ជួយ​ឲ្យ​អ្នក​និយាយ​, លេប​អាហារ​, និង​ភក្សរ​សជាតិអា​ហារ​ផ្សេងៗ​។  មិន​ត្រឹមតែ​ប៉ុណ្ណោះ អណ្តាត​របស់​អ្នក​ក៏​អាច​ប្រាប់​អ្នក​បាន​ផងដែរ ប្រសិនបើ​អ្នក​មាន​ជំងឺ​, អ្នកត្រូវការ​ផឹកទឹក​បន្ថែម ឬ ត្រូវការ​វីតាមីន​បន្ថែម​នោះ ។ ខាងក្រោម​នេះ គឺជា​ស្ថានភាព​ផ្សេងៗ​នៃ​អណ្តាត និង​បញ្ហា​ដែល​អាច​កើតមាន​៖

•​    ​ពណ៌​ផ្កាឈូក និង​រលោង​៖ ប្រសិនបើ​នៅ​លើ​អណ្តាត​របស់​អ្នក គ្មាន​ស្នាម និង​ពណ៌ ឌិ​តជាប់  នោះ​ស្ថានភាព​អ្នក​អាច​ចាត់ទុក​ថា​ល្អ​បាន​។ ជាធម្មតា អណ្តាត​របស់​អ្នក​គូរ​តែ មាន​គ្រលាក់​បន្តិច ប៉ុន្តែ​ប្រសិនបើ​វា​មាន​សភាព​រលោង​ពេក នោះ​អ្នក​អាច​នឹង​កំពុង​មាន​បញ្ហា​កង្វះ​ជាតិ​វីតាមីន​។​

•​    ​ពណ៌​ក្រហម និង រឹង ៖  វា​អាច​ជា​សញ្ញា​នៃ​កង្វះ​សារជាតិ​វីតាមីន​ផ្សេងៗ​ដូចជា B- 12  ឬ​ហ្វូ​លិក​អាស៊ី​ត ។ អ្នក​ត្រូវ​គិត​ដល់​ប្រភេទ​វីតាមីន​ថែទាំ​សុខភាព​មុន​សម្រាល ឬ ពពួក​បន្លែ​ដែលមាន​ស្លឹក​ពណ៌​បៃតង ដើម្បី​ទទួលបាន​នូវ​សារជាតិ​ចិញ្ចឹម​សំខាន់ៗ​បន្ថែម​ទៀត​ទៅ​ក្នុង​រប​ប​អាហារ​ប្រចាំ​ថ្ងៃ របស់​អ្នក​។​

•​    ​មាន​រាង​ដូច​អក្សរ V​នៅ​ខាងចុង​៖  ប្រសិនបើ​នៅ​លើ​អណ្តាត​អ្នក មាន​សណ្ឋាន​ដូច​ទឹករលក នៅ​ចុងៗ​នៃ​គែម​អណ្តាត នោះ​វា​អាច​ជា​សញ្ញា​នៃ​បញ្ហា​ក្រ​ពេញទី​រ៉ូ​អ៊ីត​, ការ​ឆាប់​មាន​ស្នាម​ជាំ​ញឹកញាប់​, អស់កម្លាំង​, ជ្រុះ​សក់ និង​សម្ពាធ​ឈាម​ចុះ​ទាប​។ ហើយ​ស្ថានភាព​នៃ​អណ្តាត​ដែល​ហើម គឺ​អាច​ជា​សញ្ញា​នៃ​កង្វះ​ជាតិ​ទឹក ដូច្នេះ​អ្នក​គួរ​ផឹកទឹក​ឲ្យបាន​ច្រើន​ក្នុង​មួយ​ថ្ងៃៗ​។​

•​    ​ប្រេះ និង​ដាច់ : វា​គឺជា​សញ្ញា​នៃ​ភាព​មិន​ប្រក្រតី​របស់​ប្រព័ន្ធ​ភាព​សុំ​ាំ ដោយ​វា​បង្កើត​សារធាតុ​ប្រឆាំងនឹង​ខ្លួនឯង ប៉ុន្តែ​នេះ​គឺជា​ដំណាក់កាល​នៃ​ការចាប់ផ្តើម​។ វា​អាច​នឹង​លេច​ចេញ​មក នៅ​ពេល​អ្នក​នៅ​ក្មេង ហើយ​អាច​នឹង​រីក​ធំ​ជាង​នេះ ទៅតាម​អាយុ​របស់​អ្នក​។ អ្នក​ត្រូវ​រក្សា​ការ​ណាត់​ជួប​ជាមួយ​នឹង គ្រូពេទ្យ​ធ្មេញ​ឲ្យធ្វើ​ការពិនិត្យ និង​សាកសួរ​ពី​បញ្ហា​នេះ​ប្រសិនបើ​អ្នក​មាន​ការបារម្ភ ។​

•​    ​មាន​ពណ៌​ត្នោត ឬ​ស្នាម​ខ្មៅ​៖ វា​ជា​សញ្ញា​នៃ​កង្វះ​អនាម័យ​សុខភាព​មាត់​ធ្មេញ ប៉ុន្តែ​អាច​នឹង​កើតមាន​ចំពោះ​អ្នកជំងឺ​ទឹកនោមផ្អែម ឬ​ក្រុម​មនុស្ស​ដែល​ញាំ​ថ្នាំ​អង់​ទី​ប៊ីយ៉ូ​ទិក​ច្រើន​។ មាន​អ្នកជំងឺ​ដែល​ព្យាបាល​ដោយ​ថ្នាំ​គីមី​ខ្លះ អាច​នឹង​កើតមាន​នូវ​បញ្ហា​នេះ​ផងដែរ ។ ដើម្បី​បង្ការ​នូវ​ការរីកលូតលាស់​របស់​បាក់តេរី អ្នក​ត្រូវ​ធ្វើការ​ដុស​ធ្មេញ និង​ប្រើ​ខ្សែ​រូស​សម្អាត​ធ្មេញ​ឲ្យបាន​ទៀងទាត់​។​

•​    ​អណ្តាត​ស្រោប​ពណ៌​ស​៖ ជំងឺផ្សិត​ក្នុង​មាត់ នឹង​លេច​ចេញ​មក​ដូចនេះ ហើយ​អាច​កើតមាន​ចំពោះ​កុមារ និង​មនុស្ស​ដែល​មាន​ប្រព័ន្ធ​ភាព​សុំ​ាំ​ចុះខ្សោយ​។ ប្រសិនបើ​អ្នក​ជក់បារី នោះ​វា​អាច​ជា​សញ្ញា​នៃ បញ្ហា​មិន​ប្រក្រតី​នៃ​ភ្នាស​ស្តើង (leukoplatia ) ដំណាក់កាល​ត្រៀម​នៃ​ជំងឺមហារីក​។​. ធ្វើការ​ពិនិត្យ​ជាមួយនឹង​គ្រូពេទ្យ​ធ្មេញ និង​គ្រូពេទ្យ​ជំនាញ ដើម្បី​សុវត្ថិភាព​នា​ថ្ងៃ​ក្រោយ​។​

•​    ​រលាក ឬ​ឈឺ​៖ វា​អាច​ជា​សញ្ញា​នៃ​ស្ត្រេ​ស ឬ​ជំងឺ​មហារីក​។ ជាធម្មតា​អាកា​រៈពង​បែក​មាត់ អាច​បាត់​បាន​ក្នុង​រយៈពេល​មួយ​សប្តាហ៍ ប៉ុន្តែ​វា​អាច​នឹង​ឈឺចាប់​ក្នុង​រយៈពេល ពីរ​បី​ថ្ងៃ​។ ប្រសិនបើ​អ្នក​មាន​ស្នាម​បន្ទះ​ក្រហម និង​ឈឺចាប់​ដែល​អាច​មាន​រយៈពេល​ច្រើនជាង ២​សប្តាហ៍​នោះ​អ្នក​ត្រូវ​ពិភាក្សា​ជាមួយ​នឹង​គ្រូពេទ្យ​។ នេះ​អាច​ជា​សញ្ញា​នៃ​ជំងឺមហារីក​មាត់​។​

​ការរក្សា​ទម្លាប់​នៃ​ការពិនិត្យ សុខភាព​មាត់​ធ្មេញ គឺជា​វិធី​បង្ការ​ដ៏​ល្អ​មួយ​ចំពោះ​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ណាមួយ​៕

​ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី26 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។