​ប្រព័ន្ធ​រំលាយ​អាហារ​មាន​បញ្ហា​? សូម​សាកល្បង​វិធី​ទាំង​៥​ខាងក្រោម​នេះ​!

​ប្រព័ន្ធ​រំលាយ​អាហារ​មាន​បញ្ហា​? សូម​សាកល្បង​វិធី​ទាំង​៥​ខាងក្រោម​នេះ​!

​តើ​អ្នក​មាន​អារម្មណ៍​ថា ក្រហាយ​ដើមទ្រូង​, ឈឺចាប់​នៅក្នុង​តំបន់​រំលាយ​អាហារ ឬ មាន​ស្ថានភាព​ទល់លាមក ឬ រាគ​ដែរ ឬទេ​? លំ​ហាត់ប្រាណ​បែប​យូ​ហ្គា ក្នុង​កម្រិត​ស្រាលៗ ខាងក្រោម​នេះ គឺ​អាច​នឹង​ជួយ​រក្សា​តុល្យភាព​នៃ ការ រំលាយ​អាហារ របស់​អ្នក​។ ក្បាច់​បង្វិលខ្លួន​របស់​យូ​ហ្គា គឺ​បាន​ជួយ​បង្កើន​ដល់ ដំណើរ​ឈាម​រត់ ទៅកាន់​សិរី​រៈខាង ក្នុង​ពោះ ហើយ ការអនុវត្តន៍​វា​ដោយ​មាន​ការ​សម្រាក គឺ​អាច​ជួយ​ដល់​ចលនា​របស់​ពោះវៀន​បាន​ផង​ដែរ​។ ការ បង្វិលខ្លួន​នេះ ក៏​ត្រូវបាន​គេ​បង្ហាញ​ផង​ដែរ​ថា វា​អាច​ជួយ​កាត់បន្ថយ​ដល់​ការ​រលាក​ក្រពះ និង ពង្រឹង​សុខភាព​របស់ ពោះវៀន​។ រាល់​លំ​ហាត់ប្រាណ​បង្វិលខ្លួន​បែប​យូ​ហ្គា គឺ​សុទ្ធតែ​ផ្តល់​អត្ថប្រយោជន៍ ដល់​ការរំលាយ​អាហារ នៅពេល​ដែល​អ្នក​បាន​បង្វិល​ខ្លួន​ពី ឆ្វេង មក ស្តាំ ដើម្បី​ទ្រទ្រង់​ដល់​គោលដៅ​ធម្មតា នៃ​ការធ្វើ​ចលនា​។​

១. ការបត់​ខ្លួន​ទៅមុខ​
វិធីសាស្ត្រ​ក្នុង​ការអនុវត្តន៍​៖

  • ​ឈរ​អោយ​ត្រង់​។​
  • ​ធ្វើការ​អោន​បត់​ខ្លួន​មក​មុខ និង រក្សា​ជើង​អោយ​ត្រង់ តាម​ដែល​អ្នក​អាច​មាន​ផាសុក និង ព្យាយាម​រក្សា ស្ថានភាព នេះ អោយ​បាន​រយៈពេល ១៥​វិនាទី ។​
  • ​បន្ទាប់មក ធ្វើការ​សម្រាក​បន្តិច និង អនុវត្ត​វា​ម្តងទៀត អោយបាន​ពីរដង​។​

​អត្ថប្រយោជន៍​ចំពោះ​សុខភាព​៖ វា​ជួយ​ម៉ាស្សា​ដល់​សិរីរៈ​នៃ​ប្រព័ន្ធ​រំលាយ​អាហារ ហើយ នាំយក​ខ្យល់​អុកស៊ីសែន បរិសុទ្ធ និង ធ្វើអោយ​ឈាមរ​ត់​ទៅ​កាន់ តំបន់​នោះ​បាន​ល្អ​។​

២. ធ្វើការ​ដេក ហើយ​បង្វិលខ្លួន​
វា​ជា​ជម្រើស ដ៏​សាក​សម សម្រាប់​អ្នក​ទាំងឡាយ​ណា ដែល​មាន​ការរង​របួស​នៅត្រង់​ខ្នង តាម​ដែល​វា​នឹងមិន ផ្តល់​សម្ពាធ​ដល់ ថាស​ទម្រ​ឆ្អឹងខ្នង​។​

វិធីសាស្ត្រ​ក្នុង​ការអនុវត្តន៍​៖

  • ​ដាក់​ដៃ​ទាំងសងខាង​របស់​អ្នក ចេញមកក្រៅ នៅ​ចំហៀង​ខ្លួន​។​
  • ​ធ្វើ​ការដកដង្ហើម​អោយបាន​គ្រប់គ្រាន់ ហើយ​បន្ទាប់មក យក​ជង្គង់​របស់​អ្នក មក​ដាក់​នៅ​លើ​ដើមទ្រូង​។​
  • ​រក្សា​ផ្នែក​ខាងលើ​នៃ​រាងកាយ​របស់​អ្នក អោយ​មាន​លំនឹង ដោយ​រក្សា​វា​អោយ​ស្ងប់ស្ងាត់ រួចមក ធ្វើការ​បង្វិល ឆ្អឹងខ្នង​ផ្នែក​ខាងក្រោម និង ជង្គង់​ទៅរក​ផ្នែក​ខាងឆ្វេង​។​
  • ​រក្សា​ស្ថានភាព​នេះ អោយ​បាន​រយៈពេល ១៥​វិនាទី រួច​ធ្វើការ​សម្រាក​បន្តិច​។​
  • ​ធ្វើ​វា​ឡើងវិញ អោយបាន​ពីរដង​។​
  • ​បន្ទាប់មក អនុវត្ត​នូវ​វិធី​ដូចគ្នា ដោយ​ដាក់​ស្ថានភាព​បញ្ច្រាស​ពីនេះ​។​

​អត្ថប្រយោជន៍​ចំពោះ​សុខភាព​៖ គ្រប់​ស្ថានភាព​នៃ​ការ​បង្វិលខ្លួន នឹង​ធ្វើអោយ​ដំណើរ​ឈាម​រត់ ទៅកាន់​ប្រព័ន្ធ រំលាយ​អាហារ​មាន​ភាពប្រសើរឡើង ជម្រុញ​ដល់​ការ​ធ្វើ​ចលនា​,​កាត់បន្ថយ​ការ​រោល​រលាក​, បន្ថយ​ជាតិ​ឧស្ម័ន​, ការឈឺចាប់ និង រក្សា​តុល្យភាព​នៃ​ការរំលាយ​អាហារ​។​

៣. ធ្វើការ​អង្គុយ ហើយ​បង្វិលខ្លួន​

វិធីសាស្ត្រ​ក្នុង​ការអនុវត្តន៍​៖

វគ្គ​ទី​មួយ​

  • ​ធ្វើការ​អង្គុយ​ចុះ ដោយ​ដាក់​ខ្នង​អ្នក​អោយ​ត្រង់ និង ខ្ពស់ ហើយ​ដាក់​ជើង អោយ​ត្រង់​ទៅមុខ​។​
  • ​ដាក់​ប្រអប់ជើង​ខាងឆ្វេង នៅលើ​ជង្គង់​នៃ​ជើង​ខាងស្តាំ​ដែល​ដាក់​លើ​ឥដ្ឋ​។​
  • ​ធ្វើការ​បង្វិល​ឆ្អឹងខ្នង​ផ្នែក​ខាង​លើ​របស់​អ្នក ទៅរក​ផ្នែក​ខាងឆ្វេង​។​

វគ្គ​ទី​ពីរ​

  • ​ធ្វើការ​អង្គុយ​ចុះ ដោយ​ដាក់​ខ្នង​អ្នក​អោយ​ត្រង់ និង ខ្ពស់ ហើយ​ដាក់​ជើង អោយ​ត្រង់​ទៅមុខ​។​
  • ​បត់​ជង្គង់​នៃ​ជើង​ខាងស្តាំ ដូច្នេះ​ប្រអប់ជើង​របស់​អ្នកនឹង​ចូល​ទៅ​រក​ភ្លៅ​ខាងឆ្វេង អោយបាន​ខ្ពស់​តាម ដែល​អាច​ធ្វើបាន​។ ស្ថានភាព​នេះ​គឺ សាក​សម​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ដែល​មាន​ការរង​របួស​នៅ នឹង​ឆ្អឹងខ្នង និង ស្ត្រី​ដែល​ធាត់​ខ្លាំង​។​
  • ​ដាក់​ប្រអប់ជើង​ខាងឆ្វេង មកលើ​ជង្គង់​ខាងស្តាំ ដែល​ដាក់​នៅ​លើ​ឥដ្ឋ​។​
  • ​រួច​បង្វិល​ដងខ្លួន​ផ្នែក​ខាងលើ ទៅ​ចំហៀង​ខាងឆ្វេង​។​

៤. ការ​ឈរ ហើយ​បង្វិលខ្លួន​
 ក្នុងចំណោម​នៃ​ចលនា​បង្វិលខ្លួន​ទាំង​បី​ប្រភេទ​ផ្សេងៗ​គ្នា ការ​បង្វិលខ្លួន​ដោយ​ស្ថិត ក្នុងស្ថានភាព​ពាក់ កណ្តាល ឈរ និង ពាក់កណ្តាល​អង្គុយ​នេះ គឺ​បាន​អនុញ្ញាត​អោយ​ឆ្អឹង ខ្នង​អ្នក​បាន​ធ្វើ​ចលនា​បាន ច្រើន​បំផុត​។ ឆ្អឹង​អាង​ត្រគាក និង ស្មា​គឺ​បាន​បង្វិល នៅក្នុង​គោលដៅ​ផ្ទុយគ្នា​។ ប្រសិនបើ​ដៃ របស់​អ្នក មិន​ត្រូវបាន​បង្ខំ អោយ​មាន​សម្ពាធ​ផ្ទុយគ្នា​ខ្លាំង​នោះ​ទេ នោះ​ឆ្អឹងខ្នង​អ្នកនឹង​មានការ​ប្រឈម​នឹង​គ្រោះថ្នាក់ តិចតួច​។ បន្ត​បង្វឹក ខ្លួន​អ្នក អោយ​ធ្វើការ​បង្វិលខ្លួន ក្នុងអំឡុងពេល នៃ​ការ​ឈប់សម្រាក បន្ទាប់​ពី​អ្នក​បាន​ដក ដង្ហើម​ហើយ ដូច្នេះ សាច់ដុំ​ពោះ​របស់​អ្នក នឹង​ត្រូវ​បាន​ស្ថិតក្នុង​ភាព​សកម្ម​។​

អត្ថប្រយោជន៍​ចំពោះ​សុខភាព​៖ ចលនា​បែបនេះ គឺ​បាន​ដាស់​ដល់​ប្រព័ន្ធ​រំលាយ​អាហារ និង ជួយ​ដល់​ការ​បន្ទោ​របង់ អោយបាន​ទៀងទាត់ និង ជៀសផុត​ពី​បញ្ហា​ទល់​លាមក​។​

​វិធីសាស្ត្រ​ក្នុង​ការអនុវត្តន៍​៖

វគ្គ​ទី​មួយ​៖

  • ឈរ​ដាក់​ជើង​កន្ធែក​ចេញ​ពី​គ្នា ដោយ​ដាក់​ជើង​ខាងឆ្វេង​មក​មុខ​។​
  • ​ធ្វើការ​ងាកខ្លួន​ថ្នមៗ ទៅរក​ចំហៀង​ខ្លួន​ផ្នែក​ខាងឆ្វេង និង ដាក់​ដៃ​ទាំង​ពីរ​របស់​អ្នក នៅក្នុង​ស្ថាន ភាព​សំពះ ដោយ​អោន​ដាក់​កែងដៃ​ខាងស្តាំ អោយ​ប៉ះ​នឹង​ជង្គង់​ខាងឆ្វេង​របស់​អ្នក​។​
  • ​រក្សា​ស្ថានភាព​នេះ អោយបាន​១៥​វិនាទី និង ធ្វើ​វា​ម្តងទៀត​នៅ​ផ្នែក​ខាងស្តាំ​។​
  • ​អនុវត្ត​នូវ​វិធី​បែបនេះ​ដដែល ដោយ​ដាក់​ស្ថានភាព​បញ្ច្រាស​ពីមុន​។​
  • ​ធ្វើ​នូវ​ស្ថានភាព​ទាំងពីរ​នេះ អោយបាន​ពីរដង​។​

វគ្គ​ទី​ពីរ​៖

  • ​ឈរ​ក្នុង​ស្ថានភាព​កន្ធែកជើង ដោយ​ដាក់​ជើង​ខាងឆ្វេង​របស់​អ្នក​ទៅមុខ និង អោយ​ត្រង់​។​
  • ​ដាក់​ដៃ​ខាងស្តាំ​របស់​អ្នក​ចុះ​ក្រោម​ទៅលើ កំរាល​ឥដ្ឋ នៅ​ចំហៀង​ប្រអប់ជើង​ខាងឆ្វេង ផ្នែក ខាងក្រៅ​។​
  • ​ធ្វើការ​បង្វិល​ឆ្អឹងខ្នង​ផ្នែក​ខាងលើ រហូតដល់​អ្នក​មាន​អារម្មណ៍​ថា តឹង​ណែន និង រក្សា​ស្ថានភាព​នេះ អោយ​បាន​រយៈពេល ១៥​វិនាទី​។​
  • ​ធ្វើ​នូវ​វិធី​ដដែល ក្នុងស្ថានភាព​បញ្ច្រាស​ពីនេះ​។​
  • ​ធ្វើ​វា​អោយបាន ពីរដង​។​

៥. ជា​ចុងក្រោយ​នេះ គឺ​ធ្វើការ​សម្រាក​បន្ធូ​រអារ​ម្មណ៍​
ការរំលាយ​អាហារ ក្នុង​កម្រិត​សកម្ម​នឹង​កើតមាន បន្ទាប់​ពី​អ្នក​បាន​បង្វិលខ្លួន​ចប់សព្វគ្រប់​ហើយ​។ នៅពេល ដែល​អ្នក​ធ្វើការ​សម្រាក នៅក្នុង​ដំណាក់កាល​ចុងក្រោយ​នៃ​ការធ្វើ​លំ​ហាត់ប្រាណ​នេះ ឬ ការ​អង្គុយ​នៅក្នុង​ស្ថាន ភាព​តាំង​សា​មា​ធិ នោះ​សសៃប្រសាទ​ដែល​មាន​នៅក្នុង​អណ្តាត​, បំពង់​អាហារ និង ពោះវៀន​ក៏​ត្រូវ​បាន​សម្រាក ផងដែរ​។ នេះ​គឺជា​វិធី​នៃ ការតាំង​សា​មា​ធិ នៅក្នុង​លំ​ហាត់ប្រាណ​បែប​យូ​ហ្គា ដែល​បាន​ជួយ​ដល់​ការកាត់បន្ថយ ស្ត្រេ​ស និង ជម្រុញ​ដល់​ការដកដង្ហើម ដើម្បី​ទ្រទ្រង់​ដល់​ការរំលាយ​អាហារ​។​

គន្លឹះ​ជា​បន្ថែម​នោះ​គឺ អ្នក​ត្រូវ​មាន​ភាព​ស្ងប់​សុខ នៅពេល​កំពុង​ទទួល​ទាន​អាហារ ក៏ដូចជា​នៅ​ពេល​មាន​ស្ត្រេ​ស ផងដែរ ។ ការពិភាក្សា​វែកញែក​ពី​បញ្ហា​នយោបាយ នៅ​តុ​អាហារ​ជាមួយ​នឹង​ក្រុម​គ្រួសារ​នោះ គឺ​នាំ​អោយ​តែ ដំណើរ ឈាម​រត់​មិន​បាន​ល្អ​។ ប្រសិនបើ​អ្នក​បាន​ទទួលទាន​អាហារ នៅក្នុង​មជ្ឈដ្ឋាន​នៃ​ភាព​សម្រាក​ស្ងប់​សុខ មានដូចជា ការសន្ទនា​កំសាន្ត​,  ស្តាប់​តន្ត្រី , ដកដង្ហើម​ចេញចូល​អោយបាន​គ្រប់គ្រាន់ នោះ​ការរំលាយ​អាហារ​របស់​អ្នក នឹង ប្រព្រឹត្តទៅ​បាន​យ៉ាង​ល្អ មិនខានឡើយ ៕

ប្រែសម្រួល៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី26 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។