វីដេអូ​សកម្មភាព​ទាត់​បាល់​របស់​លោក ប៉ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​​រូប​លោក​ចាប់​ផ្ដើម​អាឡោះ​អាល័យ​ជា​ថ្មី

ក្រោយ​ការ​លាចាក​លោក​របស់​តារា​សម្ដែង​ថៃ​លោក ទ្រីដ​សាឌី សាហាវង្ស​​​( Tridsadee  Sahawong) ឬ លោក ប៉រ បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មាន​ការ​អាឡោះ​អាល័យ​ និង​សោក​ស្ដាយ​យ៉ាង​ខ្លាំង​ក្នុង​ការ​បាត់​បង​រូប​លោក។

ពេល​វេលា​ចេះ​តែ​រំកិល​ទៅ​មុខ​ម្ដង​បន្តិចៗ​ ភាព​អាឡោះ​អាល័យ​ក៏​បាន​សាប​រលាប​​បន្តិច​ម្ដងៗ ដែល​ស្ទើរ​តែ​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​ភ្លេច​គិត​ថា​ លោក​ ប៉​ បាន​ចាក​ចេញ​ពី​ពួកគេ។ ប៉ុន្តែ​ក្ដី​អាឡោះ​អាល័យ​នេះ​ក៏​បាន​​ចូល​មក​កាន់​អារម្មណ៍​របស់​អ្នក​គាំទ្រ​លោក ប៉ ជា​ថ្មី​ក្រោយ​ពី​ មាន​មនុស្ស​ម្នាក់​បាន​បង្ហោះ​វីដេអូ​ សកម្មភាព​នៃ​ការ​ទាត់​បាល់​របស់​លោក កាល​ពី​នៅ​រស់។

ជាមួយ​នឹង​វីដេអូ​ដែល​ផ្សា​ភ្ជាប់​នូវ​អនុស្សាវរីយ​នៃ​ការ​ស្រលាញ់​ គាំ​ទ្រ​ បាន​ធ្វើ​ Fan របស់​គាត់​ជា​ច្រើន​បាន​ចូល​ទៅ​ធ្វើ​ការ​បញ្ចេញ​មតិ​ដើម្បី​បន្ធូរ​អារម្មណ៍​នៃ​ការ​នឹក​រលឹក​ទៅ​ដល់​ តារា​សម្ដែង​​ ដែល​ពោរពេញ​ទៅ​ដោយ​ទឹក​ចិត្ត​មនុស្ស​ធម៌​ និង​​ធ្លាប់​តែ​កំដរ​អារម្មណ៍​របស់​​ពួក​គេ​ មាន​ទាំង​ សើច​ និង​យំ តាម​រយៈ​ការ​សម្ដែង​ភាពយន្ត របស់​ពួក​៕​​​​​

ដោយ ៖ ជលស័យ
ឯកសារយោង ៖

  • វីដេអូ​សកម្មភាព​ទាត់​បាល់​របស់​លោក ប៉ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​​រូប​លោក​ចាប់​ផ្ដើម​អាឡោះ​អាល័យ​ជា​ថ្មី已关闭评论
  • 54 views
  • Hide Sidebar
    A+
Publish on:2016/03/26  Category:កីឡា
Tags: