មុន​ចូលនិវត្តន៍ លោក Henry ចំណាយ​ប្រាក់​១០​លាន​ដុល្លារ​ដើម្បី​ជា​កាដូ​ដល់​បុគ្គលិក​ទាំងអស់​

​លោក Henry Engeldhardt ស្ថាបនិក និង​ជា​អគ្គនាយក​ក្រុមហ៊ុន​ធានារ៉ាប់រង​យានយន្ត Admiral Group ដែលមាន​ទីស្នាក់ការ​ក​ណ្តា​ល​នៅ​ទីក្រុង Cardiff ប្រទេស​វេ​លស៍ ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ប្រមាណ​៧​លាន​ផោន (​ជិត​១០​លាន​ដុល្លារ​អាមេរិក​) ដើម្បី​លើកទឹកចិត្ត និង​អរគុណ​ដល់​បុគ្គលិក​របស់ខ្លួន​ជាង​៨០០០​នាក់​លើ​ពិភពលោក មុនពេល​ដែល​លោក​ចូលនិវត្តន៍​។​

​លោក Henry Engelhardt ជនជាតិ​អាមេរិក នឹងត្រូវ​ចូលនិវត្តន៍​ពី​ការងារ​ដឹកនាំ​ក្រុមហ៊ុន​ធានារ៉ាប់រង​យានយន្ត Admiral Group នា​ខែឧសភា ខាងមុខនេះ បន្ទាប់ពី​លោក​គ្រប់គ្រង​អស់​រយៈពេល​២៥​ឆ្នាំ​។ ដើម្បី​ជាការ​លើកទឹកចិត្ត និង​ជា​កាដូ​អនុស្សាវរីយ៍ លោក និង​ភរិយា សម្រេចចិត្ត​ចំណាយ​ថវិកា​ជិត​១០​លាន​ដុល្លារ​អាមេរិក សម្រាប់​ជូន​ដល់​រាល់​បុគ្គលិក​ទាំងអស់​នៅ​ក្រុមហ៊ុន Admiral Group​។​

​បុគ្គលិក​សរុប​ប្រមាណ​៨០០០​នាក់ ដែលមាន​ជិត​២០០០​នាក់​នៅ​ចក្រភព​អង់គ្លេស ជាពិសេស​នៅ​ក្រុង Swansea និង Cardiff ប្រទេស​វេ​លស៍ និង​ផ្សេងទៀត​នៅក្នុង​ប្រទេស​អ៊ីតាលី អេ​ស្ប៉ា​ញ បារាំង កាណ​ដា ឥណ្ឌា និង​អាមេរិក នឹង​ទទួលបាន​ប្រាក់រង្វាន់​លើកទឹកចិត្ត​ពី​លោក Henry Engeldhardt និង​លោកស្រី Diane Briere de l'Isle ជា​ភរិយា​។​

​បើតាម​ការ​គណនា បុគ្គលិក​គ្រប់រូប​ទទួលបាន​ប្រាក់រង្វាន់​លើក​ទឹក​ពី​លោក Henry និង​លោកស្រី Diane ក្នុង​ម្នាក់​ពី​៧០០​ដុល្លារ​អាមេរិក ទៅ​១៥០០​ដុល្លារ​អាមេរិក ទៅតាម​អតីតភាព​នៃ​ការងារ​របស់​ពួកគេ​នៅក្នុង​ក្រុមហ៊ុន Admiral Group​។​

​តាមរយៈ​កាយវិការ​សប្បុរសធម៌​របស់ខ្លួន លោក Henry បាន​អះអាងថា​៖ «​កាដូ​នេះ គឺជា​ការដឹងគុណ​ដល់​ស្មារតី​ការងារ​ជា​ក្រុម ដែលជា​មូលដ្ឋានគ្រឹះ​នៃ​ភាពជោគជ័យ​របស់​ក្រុម Admiral បើ​គិត​ចាប់តាំងពី​កកើត​លើកដំបូង រហូតដល់​ឈានទៅ​កាន់​ទីផ្សារ​ភាគហ៊ុន​ក្នុង​ទីក្រុង​ឡុង​ដ៍​»​។​

​ទោះបីជា​យ៉ាងណាក៏ដោយ គូ​ស្វាមី​-​ភរិយា មួយ​នេះ មាន​ភាគហ៊ុន​ប្រមាណ​១១​ភាគរយ​នៅក្នុង​ក្រុមហ៊ុន Admiral ដោយ​គិត​ជា​ទឹកប្រាក់​មាន​ប្រមាណ​៥០០​លាន​ផោន (​ជាង​៧០០​លាន​ដុល្លារ​អាមេរិក​)៕

បុរស​ពិការ​ដៃ សារី សុខចិត្ត រើស​សំរាមតែ​មិន​សុំទាន​សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​