Q&A : ស្រឡាញ់​មនុស្ស​ពីរ​នាក់​ក្នុងពេល​តែមួយ​មិនដឹងថា​ត្រូវ​ដោះស្រាយ​យ៉ាងណា ?

6 Videos


សំណួរ ៖ នាង​ខ្ញុំ​អាយុ ១៩ ឆ្នាំ រៀន​នៅ​មហាវិទ្យាល័យ​ឆ្នាំ​ទី ១ ។ កាលពីមុន​មិន​ធ្លាប់មានសង្សារ​ទាល់តែសោះ ប៉ុន្តែ​ពេល​រៀន​នៅ​មហាវិទ្យាល័យ​ស្រាប់​តែមាន​បុរស​ជាច្រើន​តាម​ចោមរោម​ស្រឡាញ់ ។ មុនដំបូង​នាង​ខ្ញុំ​បាន​ស្រឡាញ់​បុរស​ម្នាក់​ដែល​រៀន​ជាមួយគ្នា​តែ​មិនបានប៉ុន្មាន​ក៏មាន​បុរស​នៅក្បែរ​ផ្ទះ​តាម​ស្រឡាញ់​ប្តូរផ្តាច់​ម្នាក់ទៀត ទីបំផុត​នាង​ខ្ញុំ​ក៏​ព្រម​បើក​បេះដូង​ស្រឡាញ់​គាត់ ។ នាង​ខ្ញុំ​និយាយ​ដោយ​ត្រង់​បុរស​ទាំងពីរ​ដែល​នាង​ខ្ញុំ​បាន​ស្រឡាញ់​ស្មើៗ​គ្នា​មិនអាច​អត់​ម្នាក់​ណា​ឡើយ ។​

​ពេលនេះ​នាង​ខ្ញុំ​មានទុក្ខ​ព្រួយ​ណាស់​មិនដឹងថាសម្រេចចិត្ត​ដូចម្តេច​ឡើយ​ព្រោះថា​ពួកគាត់ម្នាក់ៗ​សុទ្ធតែ​ល្អ ហើយ​បើ​ពួកគាត់​ទាំងពីរ​ដឹង​ពី​រឿងនេះ​ពិតជា​អាសន្ន​ធំ​ហើយ តើ​នាង​ខ្ញុំ​ត្រូវធ្វើ​ដូចម្តេច ?

M88


​ចម្លើយ ៖ រឿងរ៉ាវ​ស្នេហា​របស់​អ្នក​ពិតជា​ស្មុគស្មាញ​ហើយ​មិន​គួរឱ្យ​កើតមាន​ទាល់តែសោះ ។ ល្បែង​ស្នេហា​អាច​លេង​បានតែ​ពីរ​នាក់​ប៉ុណ្ណោះ​ហើយ​បើ​មាន​អ្នក​ទី​បី​ពិតជា​មាន​មួយ​រងគ្រោះពុំខាន ។ អ្នក​ពិតជា​ហ៊ាន​ហក់លោត​ក្នុង​ល្បែង​ស្នេហា​ដោយ​មិន​គិត​វែងឆ្ងាយ ពិសេស​មិនដឹងថា​អ្នករងគ្រោះ​ចុងក្រោយ​ជា​រូបអ្នក​ទៅវិញ​ទេ ។ អ្នក​ហ៊ាន​ទទួល​សេចក្តីស្នេហា​ពី​បុរស​ពីរ​នាក់​ក្នុងពេល​តែមួយហើយ​ពិសេស​សុទ្ធតែ​ស្រឡាញ់​មិនអាច​អត់​បាន​មួយណា​ថែមទៀត ។

​អ្នកមាន​សួរ​ខ្លួនឯង​ទេ​ថា តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែលមាន​បេះដូង​បរិសុទ្ធ​ហើយ​អាចធ្វើបាន​បែបនេះ ។ បើសិន​ខ្លួន​អ្នក​ស្រឡាញ់​បុរស​ម្នាក់​ហើយ​គេ​មាន​អ្នកថ្មី​ណា​ម្នាក់ទៀត តើ​អ្នកអាច​ទទួលយក​បានទេ ? មកដល់ពេលនេះ​អ្នក​ល្មម​សម្រេចចិត្ត​ជ្រើសរើស​បុរស​ណា​ម្នាក់ក្នុងចំណោម​អ្នក​ទាំងពីរ​នេះ​បាន​ហើយ​កុំ​សោកស្តាយ ហើយ​ត្រូវ​ចងចាំ​ថា​ល្បែង​ស្នេហា​ដូច​ពាក្យចាស់​ថា​«​ខ្លួន​មួយ​មិនអាច​ជិះទូក​ពីរ​បានឡើយ​»​បើ​ពុំនោះ​អ្នកនឹង​ធ្លាក់ទឹក​កណ្តាលជលសា​ពុំខាន ៕