Fans កម្ពុជា​មួយ​ក្រុម​បាន​មក​ជួប Lee Min Ho នៅ​ម៉ាឡេស៊ី

អ្នក​គាំទ្រ​មួយ​ក្រុម​បាន​ធ្វើ​ដំណើរ​ស្កាត់​ពី​ប្រទេស​កម្ពុជា​មក​ជួប កំពូល​តារា​កូរ៉េ Lee Min Ho នៅ​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​ល្ងាច​មិញ​នេះ។

 

Fans កម្ពុជា​មួយ​ក្រុម​បាន​មក​ជួប Lee Min Ho នៅ​ម៉ាឡេស៊ី

 

លោក ដួង តារា អ្នក​សម្របសម្រួល​ដំណើរ​នេះ​បាន​និយាយ​ថា ការ​ពិត​ទៅ Fans កម្ពុជា​មួយ​ក្រុម​នេះ បាន​ទៅ​ដល់​ប្រទេស​ម៉ាឡេស៊ី​តាំង​ពី​ម្សិល​មិញ ដើម្បី​ទៅ​ជួប​តារា​ក្នុង​ដួង​ចិត្ត​របស់​ពួក​គេ​ក្នុង​ឱកាស​គម្រប់​ខួប ២៥ ឆ្នាំ​ហាង​សាច់​មាន់​បំពង Kyochon ។ ហើយ​ក្នុង​នាម​លោក​ជា​នាយក​ប្រតិបត្តិ Kyochon នៅ​ប្រទេស​កម្ពុជា បាន​បង្កើត​ឱ្យ​មាន​ការ​ផ្សង​សំណាង​សម្រាប់​អតិថិជន​ ដើម្បី​បាន​នាំ​ពួក​គេ​មក​ជួប Lee Min Ho លើក​នេះ ព្រោះ​កំពូល​តារា​កូរ៉េ ក៏​ជា​ទូត​សុឆន្ទៈ​ផង​ដែរ។

 

លោក​អះអាង​បន្ត​ថា មិន​មែន​មាន​តែ​អ្នក​គាំទ្រ​ពី​ប្រទេស​កម្ពុជា​ទេ ប៉ុន្តែ​ក៏​មាន​អ្នក​គាំទ្រ​មក​ពី​ប្រទេស​ផ្សេង​ទៀត​ផង​ដែរ​ដូច​ជា ថៃ សិង្ហបុរី ហ្វីលីពីន ជា​ដើម ដែល​សុទ្ធសឹងតែ​ជា​ដៃគូ​ពាណិជ្ជកម្ម។ ក្រៅ​ពី​ពី​អ្នក​គាំទ្រ​ទៅ​ពី​បណ្ដា​ប្រទេស​នានា លោក​អះអាង​ថា  អ្នក​គាំទ្រ​នៅ​ប្រទេស​ម៉ាឡេស៊ី​ផ្ទាល់​មាន​ចំនួន​ប្រហែល​ជិត ១០ ០០០ នាក់​ឯណោះ ក្នុង​ការ​ស្វាគមន៍​តារា​កូរ៉េ​ខាង​លើ ទោះ​បី​ជា​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ណា​ក្ដី។

 

Fans កម្ពុជា​មួយ​ក្រុម​បាន​មក​ជួប Lee Min Ho នៅ​ម៉ាឡេស៊ី

 

នាយក​ប្រតិបត្តិ​រូប​នេះ​បន្ត​ថា លោក​ក៏​មាន​ផែនការ​រៀប​ចំ​ការ​ផ្សង​សំណាង​បន្ថែម​ទៀត ដើម្បី​ដឹក​នាំ​អតិថិជន​ដែល​ឈ្នះ​រង្វាន់​មួយ​ក្រុម​ទៀត ទៅ​កាន់​ប្រទេស​កូរ៉េ​វិញ​ម្ដង។ ពួក​គេ​អាច​ទៅ​លេង Kyochon នៅ​ប្រទេស​កូរ៉េ ដើរ​កម្សាន្ត​ដោយ​មិន​បាច់​ខ្វល់​ពី​ចម្ងាយ៕

 

Fans កម្ពុជា​មួយ​ក្រុម​បាន​មក​ជួប Lee Min Ho នៅ​ម៉ាឡេស៊ី

 

Fans កម្ពុជា​មួយ​ក្រុម​បាន​មក​ជួប Lee Min Ho នៅ​ម៉ាឡេស៊ី

 

Fans កម្ពុជា​មួយ​ក្រុម​បាន​មក​ជួប Lee Min Ho នៅ​ម៉ាឡេស៊ី

 

Fans កម្ពុជា​មួយ​ក្រុម​បាន​មក​ជួប Lee Min Ho នៅ​ម៉ាឡេស៊ី

 

Fans កម្ពុជា​មួយ​ក្រុម​បាន​មក​ជួប Lee Min Ho នៅ​ម៉ាឡេស៊ី

អត្ថបទ៖ សំ ជំនាញ