បើក​រថយន្ត​បុក​ម៉ូតូ​បន្ត​គ្នា​ពេញទំហឹង រង​របួស​ធ្ងន់​ស្រាល​៣​នាក់​

បើក​រថយន្ត​បុក​ម៉ូតូ​បន្ត​គ្នា​ពេញទំហឹង រង​របួស​ធ្ងន់​ស្រាល​៣​នាក់​



បន្ទាយមានជ័យ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើត​ឡើង​រវាង​រថយន្ត​១​គ្រឿង ​បើក​ទៅ​បុក​នឹង​ម៉ូតូ​បន្ត​គ្នា​ពេញទំហឹង​ បណ្ដាល​ឲ្យ​អ្នក​ជិះ​ និង​អ្នករួមដំណើរ​របួសធ្ងន់​ស្រាល​៣​នាក់​ នៅ​វេលា​ម៉ោង​៤​ល្ងាច​ ថ្ងៃ​ទី​២៥​ ខែ​មីនា ​ឆ្នាំ​២០១៦​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ ត្រង់​ចំណុច​ភូមិ ភ្នំ​ធំ​ថ្មី ឃុំ អូរ​ប្រាសាទ ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ។

លោក​វរសេនីយ៍​ត្រី​ ស៊ី ឌី ​អធិការ​នគរបាល​ស្រុក​មង្គល​បូរី​បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​នោះ ​មាន​រថយន្ត​១​គ្រឿង​ម៉ាក​កាមរី​កាលីហ្វ័រ​ញ៉ា ពណ៌​ត្រេវអី​ ពាក់​ស្លាក​លេខ ឃ ភ្នំពេញ​0142​ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង​ លុះ​បើក​មកដល់​កន្លែង​កើតហេតុ ​ក៏បាន​ឡើង​ជែង​ម៉ូតូ​បើក​ពី​ខាងមុខ​ពី​ជើង​ទៅ​ត្បូង​ រួច​រថយន្ត​នោះ​បាន​បើក​ទៅ​បុក​នឹង​ម៉ូតូ​១​គ្រឿង​ពេញទំហឹង​ម៉ាក​ហុងដា C125​ស៊េរី​015 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​បន្ទាយមានជ័យ 1M 6370 បើក​ដោយ​ឈ្មោះ ឡាញ់ សុខ​រ៉ា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ នៅ​ភូមិ​ភ្នំ​ធំ​ជើង ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ​ ទិសដៅ​ស្របគ្នា​កៀក​ពី​ចំហៀង​ រថយន្ត​ក៏បាន​ជាន់​ហ្វ្រាំង​រថយន្ត​បាន​រេ​ចង្កូត​ទៅ​ឆ្វេង​កាត់​ទទឹង​ផ្លូវ​បោក​ប៉ះ​នឹង​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក​ហុងដា C125​ស៊េរី​012 ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ បន្ទាយមានជ័យ​1M 2301 បើកបរ​ដោយ​ឈ្មោះ ឌី ឈួ​យ ភេទ​ស្រី អាយុ​២៩​ឆ្នាំ​ នៅ​ភូមិ​ដូន​ឡឹ​ក ឃុំ​សំបួ ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយ​មាន​ជ័យ ធ្វើដំណើរ​ពី​ត្បូង​ទៅ​ជើង ​បណ្ដាល​ឲ្យ ១-​ឈ្មោះ ហៃ នី របួសស្រាល។ ២-ឈ្មោះ ឡាញ់ សុខ​រ៉ា របួសស្រាល ​និង​៣-ឈ្មោះ ឌី ឈួ​យ របួស​បាក់ឆ្អឹង​ស្មងជើង​ខាងឆ្វេង​របួសធ្ងន់ ទាំង​៣​នាក់​នាក់​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ដឹក​យក​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក មិត្តភាព កម្ពុជា -ជប៉ុន មង្គល​បូរី។​ ចំណែក​រថយន្ត និង​ម៉ូតូ ​សមត្ថកិច្ច​យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មង្គល​បូរី​ ដើម្បី​ចាត់ការ​តាម​នីតិវិធី៕

បើក​រថយន្ត​បុក​ម៉ូតូ​បន្ត​គ្នា​ពេញទំហឹង រង​របួស​ធ្ងន់​ស្រាល​៣​នាក់​

បើក​រថយន្ត​បុក​ម៉ូតូ​បន្ត​គ្នា​ពេញទំហឹង រង​របួស​ធ្ងន់​ស្រាល​៣​នាក់​