បុរី ប៉េង ហួត​ ប្រារព្ធ​ពិធី​បញ្ចុះ​បឋម​សិលា ​សាងសង់​ខុន​ដូ ដឹ​ស្តា​ប៉ូ​ឡា​រី​ស​២៣ និង​កីឡាដ្ឋាន

បុរី ប៉េង ហួត​ ប្រារព្ធ​ពិធី​បញ្ចុះ​បឋម​សិលា ​សាងសង់​ខុន​ដូ ដឹ​ស្តា​ប៉ូ​ឡា​រី​ស​២៣ និង​កីឡាដ្ឋាន



កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​២០១៦​នេះ បុរី ប៉េង ហួត បានរៀបចំ​ពិធី​បញ្ចុះ​បឋមសិលា សាងសង់ ខុន​ដូ ដឹ​ស្តា​ប៉ូ​ឡា​រី​ស​២៣ និង​កីឡាដ្ឋាន ដែល​ស្ថិត​នៅក្នុង គម្រោង​បុរី ប៉េង ហួត ហ្គ្រេ​ន​ស្តា​ផ្លា​ទី​នី​ម តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។

លោក​ឧកញ៉ា ថៃ ម៉េង​លី អគ្គនាយករង​ប្រតិបត្តិ បាន​មានប្រសាសន៍ថា នៅថ្ងៃនេះ​ផងដែរ បុរី ប៉េង ហួត បានធ្វើ​ពិធី​បញ្ចុះបឋមសិលា សាងសង់ ខុន​ដូ ផ្សារ​ប៉ូ​ឡា​រី​ស និង​កីឡាដ្ឋាន ដែលមាន ការចូលរួម​ពី​ថ្នាក់ដឹកនាំ និង​បុគ្គលិក​របស់​បុរី ប៉េង ហួត​។ សម្រាប់​ខុន​ដូ ដែល​យើង​បង្កើតឡើង​មាន​កម្ពស់ ២៦ ជាន់ និង​ប្រមាណ​ជិត ១០០០ យូ​នី​ត ដែលមាន ផ្សារ​ប៉ូ​ឡា​រី​ស ស្ថិតនៅ​ជាន់​ទី​១ និង​ជាន់​ទី​២​។ រីឯ​កីឡាដ្ឋាន​យើង ជា​កន្លែង​ហាត់ប្រាណ​កន្លែង​ហាត់​វាយ​កូន​ហ្គោល ដែល យើង​បង្កើតឡើង ដើម្បី​បន្ថែម​ភាព​ងាយស្រួល​ដល់​អ្នក​ស្នាក់នៅ​ក្នុង​បុរី​ទាំងអស់។

គួរ​បញ្ជាក់​ផង​ដែរ​ថា ខុន​ដូ ដឹ​ស្តា​ប៉ូ​ឡា​រី​ស ២៣ បាន​សាងសង់​លើ​ផ្ទៃដី​ទំហំ ​៧,១៥៥ ម៉ែត្រ​ការ៉េ​ ជាមួយ​ផ្ទៃ​ក្រលា​អគារ​សរុប​៨២,៥៥២ ម៉ែត្រ​ការ៉េ​ ដែល​គ្រោង​នឹង​បញ្ចប់​ការ​សាងសង់​ក្នុង​កំឡុង​ឆ្នាំ​២០១៨ ខាងមុខនេះ។ ខុន​ដូ ដឹ​ស្តា​ប៉ូ​ឡា​រី​ស​២៣ បានរៀបចំ​ឲ្យ​មាន ​បន្ទប់​គេង​១ និង​បន្ទប់​គេង ២ ដែល​មាន​តម្លៃ​ចាប់ពី​ជាង​៣​ម៉ឺន​ដុល្លារ ឡើង​ទៅ តែប៉ុណ្ណោះ ដោយ​អម​ជាមួយ សម្ភារៈ​ដែលមាន​ដូចជា ទូ​តាំង​ទូរទស្សន៍ ទូ​ចង្ក្រាន​លើ​ក្រោម ទូ​តាំង​សម្ភារៈ សម្ភារៈ​បន្ទប់ទឹក​មួយ​ឈុត សា​ឡុង​ទទួល​ភ្ញៀវ​មួយ​ឈុត ម៉ាស៊ីនត្រជាក់ សម្ភារៈ​បន្ទប់​គេង និង ទូ​សម្លៀក​បំពាក់ ស្របតាម​តម្រូវការ​របស់​អតិថិជន​។ ក្រៅពី​លំនៅឋាន​ស្នាក់នៅ​ជា​លក្ខណៈ​ខុន​ដូ ក្នុង​នោះ​ក្រុមហ៊ុន​បាន​សាងសង់​ជា ចំណតរថយន្ត​ដ៏​ធំ​ទូលាយ មាននៅ​ជាន់​ទី​៣ និង​ជាន់​ទី​៤​។ លើស​ពី​នេះ​ទៅ​ទៀត ក្រុមហ៊ុន​រៀបចំ​ឲ្យ​មាន​ជា ក្លឹប​ហាត់ប្រាណ សួនច្បារ​លំហែ​កាយ​លើ​អាកាស នៅ​ជាន់​ទី​២៦​លើ​គេ​បង្អស់ នៃ​អគារ​ខុន​ដូ ផង​ដែរ។

ខុន​ដូ ដឹ​ស្តា​ប៉ូ​ឡា​រី​ស​២៣ ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី បំពេញ​តម្រូវការ​ដល់​មនុស្ស​សម័យថ្មី ដែល​កំពុងតែ​ស្វែងរក​នូវ​គេហដ្ឋាន​មួយ​ដែល​ប្រកបដោយ​ផាសុកភាព គួបផ្សំ​ជាមួយ​ការរស់នៅ​បែប​ទំនើប​ទាន់សម័យ និង​បរិស្ថាន​រស់នៅ​ដ៏​សម្បូរ​បែប ព្រម​ជាមួយ​តម្លៃ​ដ៏​ទាក់ទាញ​ ដែល​ហួស​ពី​ការ​រំពឹង​ទុក​ផង​ដែរ។

ព័ត៌មាន​លម្អិត សូម​ធ្វើការ​ទំនាក់ទំនង​ ដោយ​ផ្ទាល់​មកកាន់​ការិយាល័យ បុរី ប៉េង ហូត យើងខ្ញុំ​ឥឡូវនេះ​ តាម រយៈ​ទូរ​ស័ព្ទ​លេខ​៖ 016/017/098 59 6789, Email: [email protected], Facebook: www.facebook.com/boreypenghuoth៕

បុរី ប៉េង ហួត​ ប្រារព្ធ​ពិធី​បញ្ចុះ​បឋម​សិលា ​សាងសង់​ខុន​ដូ ដឹ​ស្តា​ប៉ូ​ឡា​រី​ស​២៣ និង​កីឡាដ្ឋាន

បុរី ប៉េង ហួត​ ប្រារព្ធ​ពិធី​បញ្ចុះ​បឋម​សិលា ​សាងសង់​ខុន​ដូ ដឹ​ស្តា​ប៉ូ​ឡា​រី​ស​២៣ និង​កីឡាដ្ឋាន