រាជធានី​ភ្នំពេញ​ និង​ទីក្រុង​គី​តា​គ្យូ​ស្ស៊ូ នឹង​ត្រូវ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ចង​សម្ព័ន្ធ​មេត្រីភាព​រវាង​ទីក្រុង​ទាំងពីរ​នៅ​ថ្ងៃ​២៩​មីនា​

រាជធានី​ភ្នំពេញ​ និង​ទីក្រុង​គី​តា​គ្យូ​ស្ស៊ូ នឹង​ត្រូវ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ចង​សម្ព័ន្ធ​មេត្រីភាព​រវាង​ទីក្រុង​ទាំងពីរ​នៅ​ថ្ងៃ​២៩​មីនា​

រដ្ឋធានី​តូ​ក្យូ​ ៖ រាជធានី​ភ្នំពេញ​ និង​ទីក្រុង​គី​តា​គ្យូ​ស្ស៊ូ គ្រោង​នឹង​ត្រូវ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ចង​សម្ព័ន្ធ​មេត្រីភាព​រវាង​ទីក្រុង​ទាំងពីរ​ នៅ​ថ្ងៃ​២៩​មីនា​ខាងមុខ ហើយ​គម្រោង​ដែល​នឹង​ត្រូវ​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​ចង​សម្ព័ន្ធ​មេត្រីភាព​នេះ មានការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​រដ្ឋាភិបាល​ជប៉ុន។

នេះ​បើ​តាម​ការ​បង្ហាញ​ឲ្យ​ឃើញ​លើ​ប្រព័ន្ធ​សង្គម Facebook Page ជា​ផ្លូវការ​របស់​លោក​ ប៉ា សុជាតិ​វង្ស​ អភិបាល​រាជធានី​ភ្នំពេញ ដែល​ក្នុង​គេហទំព័រ​នេះ​បាន​សរសេរ​ថា “​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០១៦” គណៈប្រតិភូ​សាលា​រាជធានី​ភ្នំពេញ មាន​កិត្តិយស​ដែល​បាន​ឯកឧត្ដម Masakazu HAMACHI អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​ជប៉ុន ទទួល​ជួប​ពិភាក្សា​ការងារ និង​ពិសា​អាហារ ដែល​ក្នុង​ជំនួប​នេះ សាលា​រាជធានី​ភ្នំពេញ​ទទួល​បាន​នូវ​លទ្ធផល​ជា​ផ្លែផ្កា​ល្អ​ជាច្រើន​។

ហើយ​នេះ​ជា​មោទនភាព​របស់​យើង ដែល​ចំណង​សម្ព័ន្ធ​មេត្រីភាព​រវាង​ទីក្រុង​គី​តា​គ្យូ​ស្ស៊ូ និង​រាជធានី​ភ្នំពេញ ដែល​នឹង​ត្រូវ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ចង​សម្ព័ន្ធ​មេត្រីភាព​រវាង​ទីក្រុង​ទាំងពីរ នៅ​ថ្ងៃ​២៩ ខែ​មីនា ឆ្នាំ​២០១៦ សប្ដាហ៍​ក្រោយនេះ មានការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​រដ្ឋាភិបាល​ជប៉ុន ដែល​ក្នុង​នោះ​ឯកឧត្ដម Masakazu HAMACHI អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​ជប៉ុន នឹង​ទៅ​ចូលរួម​ជា​សាក្សី​ក្នុង​ពិធី​នេះ ហើយ​ឯកឧត្ដម​បាន​សន្យា នឹង​បន្ត​ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ​រវាង​រាជធានី​ភ្នំពេញ និង​រដ្ឋធានី​តូ​ក្យូ ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ឡើង៕