ពៅ លីដា សង្ស័យ​លួចលាក់​មាន​ស្នេហា​ជាមួយ​បុរស​វ័យ​ប្រហែល​គ្នា​

ពៅ លីដា សង្ស័យ​លួចលាក់​មាន​ស្នេហា​ជាមួយ​បុរស​វ័យ​ប្រហែល​គ្នា​



ភ្នំពេញ ​៖ ក្រោយពី​ជោគជ័យ​ក្នុង​អាជីព​ជា​តារា​សិល្បៈ​ក្នុង​រយៈពេល​ជាង​១​ឆ្នាំ​ចុងក្រោយ​នេះ តារា​សម្ដែង​ស្រី​តែង​ទទួល​បាន​ដំណែង​ជា​តួឯក​ក្នុង​ខ្សែភាពយន្ត​ភាគ​ខ្មែរ​ កញ្ញា ពៅ លីដា ត្រូវ​បាន​មហា​ជន​ទូទៅ​មើល​ឃើញ​ថា​ នា​ក្នុងអំឡុងពេល​ដំណាល​គ្នា​នេះ​ នាង​គឺ​តែងតែ​ជួបប្រទះ​នូវ​ព័ត៌មាន​អាស្រូវ​ស្នេហា​ឯកជន​ខាងក្រៅ​ជា​បន្តបន្ទាប់។

មិនតែប៉ុណ្ណោះ​កាលពីពេល​ថ្មីៗ​កន្លងមកនេះ ​ក៏​មាន​ព័ត៌មាន​ធ្លាយ​ចេញ​មក​ថា​ នាង​បាន​បង្ហាញ​ពី​ភាព​ស្និទ្ធស្នាល​ជាមួយ​បុរស​វ័យក្មេង​ម្នាក់​ដែល​មាន​អាយុ​ប្រហែល​នឹង​នាង​។

​ទន្ទឹម​នឹង​នេះ​ គេ​ក៏បាន​ឃើញ​តារា​ស្រី​កញ្ញា ពៅ លីដា ឧស្សាហ៍​បណ្ដើរ​បុរស​វ័យក្មេង​សក់​បះ​ឫកពា​ជា​កូន​អ្នក​សម្បូរ​ទ្រព្យ​ចូល​ទៅ​ផ្សារ​ទំនើប​ទិញ​របស់របរ​ប្រើប្រាស់​ជា​ញឹកញាប់​ទៀត​ផង​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ​ កាលនោះ​ពុំ​មាន​ប្រភព​ណាមួយ​បញ្ជាក់​ឲ្យ​ដឹង​ច្បាស់​នៅឡើយ​ទេ​ ថា​តើ​អ្នក​ទាំងពីរ​នេះ​ត្រូវជា​អ្វី​នឹង​គ្នា​នោះ​ឡើយ គឺ​គ្រាន់តែ​ដាក់​សង្ស័យ​ទៅលើ​ការ​ផ្ដើម​សម្ពន្ធភាព​ស្នេហា​ដំបូង​រវាង​អ្នក​ទាំងពីរ​តែប៉ុណ្ណោះ។

ស្រប​ពេលដែល​ដំណឹង​នេះ​មិនទាន់​ទាំង​រសាត់​ឃ្លាតឆ្ងាយ​ផង​ ពេលនេះ​ក៏​ស្រាប់​តែ​មាន​ប្រភព​បង្ហើប​ឲ្យ​ដឹង​ស្រដៀង​គ្នា​នេះ​ថា អំឡុង​ពេលនេះ​ថ្មីៗ​នេះ​ តារា​សម្តែង​ក្មេងខ្ចី​ល្បីឈ្មោះ​តាមរយៈ សម្ដែង​ជា​តួឯក កញ្ញា ពៅ លីដា ហាក់​កំពុង​តែ​មាន​ភាព​ល្អូកល្អិន​ជាមួយ​បុរស​វ័យក្មេង​​ច្រមុះ​ស្រួច​ម្នាក់​ដែល​មាន​វ័យ​ប្រហែល​នាង​។​ ម្យ៉ាងទៀត​បើ​តាម​គេ​ដឹង​បុរស​ម្នាក់​នេះ​គឺជា​កូនប្រុស​របស់​លោកធំ​ក្នុងស្រុក។

តាម​ប្រភព​ពី​មជ្ឈដ្ឋាន​មហាជន​ក្រៅ​សិល្បៈ​បាន​និយាយ​ថា ​មួយ​រយៈ​ពេល​ជាង​៣-៤​ខែ​នេះ តារា​សម្ដែង​កញ្ញា ពៅ លីដា ហាក់​មាន​ភាព​ខុស​ប្លែក​ជាង​មុន ​ទាំង​ការ​ស្លៀកពាក់​ និង​ការ​ដើរ​ចេញ​ទៅ​កម្សាន្ត​ខាង​ក្រៅ​ ខណៈ​ដែល​បច្ចុប្បន្ន​នេះ​កំពុង​តែ​មាន​បុរស​ម្នាក់​តាម​យ៉ាង​ស្និត​ដូច​តុ​កែ​ប្រៀប​ដូចជា​គូស្នេហ៍​ថ្មោងថ្មី​ដែល​ទើប​ចាប់ផ្ដើម​សាង​ភាព​ផ្អែមល្ហែម​នឹង​គ្នា។

ប្រភព​ខាង​លើ​នេះ​បាន​និយាយ​ទៀត​ថា បើ​និយាយ​ទៅ​ទំនងជា​ពេលនេះ​ កញ្ញា ពៅ លីដា កំពុងតែ​រៀបចំ​ឫកពា​ដើម្បី​តម្រូវ​តាម​ចិត្ត​បុរស​កូន​លោកធំ​ម្នាក់​នោះ​ហើយ​មើល​ទៅ ​ព្រោះ​អី​ពេល​នេះ​អ្នក​ទាំងពីរ​អាច​និង​កំពុងតែ​បង្កើត​ភ្លើង​ស្នេហា​ក្រៅ​ឆាក​ដ៏​ផ្អែម​ត្រជាក់​ហាក់​ដូច​ជា​ទឹកឃ្មុំ​ដែល​ទើប​ឡើង​ក្បាលទឹក។​

គួរ​កត់​សម្គាល់​ថា មុននេះ​បន្តិច​ក៏​មាន​មជ្ឈដ្ឋាន​មហាជន​ខាងក្រៅ​បាន​និយាយ​ខ្សឹបខ្សៀវ​គ្នា​ថា មួយ​រយៈ​នេះ​ គឺ​មាន​បុរស​វ័យក្មេង​ប្លែក​មុខ​ម្នាក់​តែង​យក​ឡាន​ស៊េរី​ទំនើប​មក​ចាំ​ទទួលយក​នាង​ចេញទៅ​ក្រៅ ​ហើយ​រាល់​សកម្មភាព​ដែល​បង្ហាញ​ពី​ភាព​ស្និទ្ធស្នាល​រវាង​កញ្ញា ពៅ លីដា ជាមួយនឹង​បុរស​វ័យក្មេង​ម្នាក់​នោះ​ហាក់ដូច​ជាមាន​ការខុស​ប្លែក​រវាង​មិត្តភាព​ត្រឹមតែ​ជា​អ្នក​ដែល​ស្គាល់​គ្នា ​ឬ មួយ​ជា​មិត្តភ័ក្ដិ​។​

នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៦​នេះ​ កម្ពុ​ជាថ្មី​មិនទាន់​ស្វែងរក​សុំ​ការ​បំភ្លឺ​ពី​កញ្ញា ពៅ លីដា បាន​នៅឡើយ​ទេ​ ទាក់ទង​នឹង​ព័ត៌មាន​ដែល​លេចឮ​ខាងលើនេះ​។ ​ដូច្នេះ​កម្ពុជា​ថ្មី​រង់ចាំ​ស្វាគមន៍​ជានិច្ច​រាល់​ការ​ចេញមុខ​បកស្រាយ​ការពិត​ពី​សំណាក់​កញ្ញា ពៅ លីដា នៅ​ពេល​ក្រោយ​ដើម្បី​ឲ្យ​មហាជន​បាន​ដឹង​ច្បាស់​ពី​រឿងនេះ​៕
ពៅ លីដា សង្ស័យ​លួចលាក់​មាន​ស្នេហា​ជាមួយ​បុរស​វ័យ​ប្រហែល​គ្នា​
ពៅ លីដា សង្ស័យ​លួចលាក់​មាន​ស្នេហា​ជាមួយ​បុរស​វ័យ​ប្រហែល​គ្នា​

ពៅ លីដា សង្ស័យ​លួចលាក់​មាន​ស្នេហា​ជាមួយ​បុរស​វ័យ​ប្រហែល​គ្នា​