ឧត្ដមសេនីយ៍ឯក​រ័ត្ន​ ស្រ៊ាង ​ចុះ​សួរសុខទុក្ខ​ និង​នាំ​អំណោយ​ចែក​ជូន​ចាស់ជរា​គ្មាន​ទីពឹង​៣​គ្រួសារ

ឧត្ដមសេនីយ៍ឯក​រ័ត្ន​ ស្រ៊ាង ​ចុះ​សួរសុខទុក្ខ​ និង​នាំ​អំណោយ​ចែក​ជូន​ចាស់ជរា​គ្មាន​ទីពឹង​៣​គ្រួសារ

បន្ទាយមានជ័យ ​៖ ​ក្នុង​ឱកាស​មុន​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ ក៏ដូចជា​ការ​បំពេញ​បេសកកម្ម​លើ​ទឹកដី​ខេត្ត​បន្ទាយមានជ័យ​ ដែល​ជា​ខេត្ត​ធ្លាប់​រស់នៅ, លោក​ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​សួរសុខទុក្ខ និង​នាំ​អំណោយ​ចែក​ជូន​គ្រួសារ​ពលរដ្ឋ​ជន​ចាស់ជរា​គ្មាន​ទីពឹង ៣​គ្រួសារ ក្នុង​ក្រុង​សិរីសោភ័ណ និង​ស្រុក​មង្គល​បូរី ​ខេត្ត​បន្ទាយមានជ័យ​មានជ័យ។

ការ​ចុះ​សំណេះសំណាល និង​នាំ​អំណោយ​សួរសុខទុក្ខ​នេះ​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៦ ដោយមាន​ការចូលរួម​ពី​សំណាក់ លោក​ឧកញ៉ា អ៊ឹម ភាន់​សុផល និង​អស់លោក​ជា​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ។

លោក​ឧត្ដមសេនីយ៍ឯក​ រ័ត្ន ស្រ៊ាង បាន​ឲ្យ​ដឹង​ថា គ្រួសារ​ចាស់ជរា​ជួប​ការ​លំបាក​គ្មាន​ទីពឹង ដែល​លោក​បាន​នាំ​អំណោយ​ចែក​ជូន គឺ​គ្រួសារ​លោកតា អ៊ី​ម ផ្លែ​ក អាយុ​៨៧​ឆ្នាំ ពិការ​ភ្នែក​ទាំងពីរ​ប្រពន្ធ​ស្លាប់​ចោល​រស់នៅ​ជាមួយ​កូនស្រី​ពិការ​ភ្នែក​ដូចគ្នា ក្នុង​ភូមិ​អង្គា​បុស្ស ក្រុង​សិរីសោភ័ណ។ លោកយាយ ហុក តោ​ត អាយុ​៧៩​ឆ្នាំ និង លោកតា គង់ រស់ អាយុ ៨៧​ឆ្នាំ ទីទ័លក្រ​គ្មាន​ទីពឹង គ្រួសារ​ លោកយាយ​លោកតា​ទាំង​២​នាក់ នៅក្នុង​ភូមិ​ហ្លួង ឃុំ​ឫស្សីក្រោក ស្រុក​មង្គល​បូរី ។

លោក​បន្តថា អំណោយ​ដែល​ត្រូវ​ចែកជូន​រួម​មាន អង្ករ​២​ការុង​ ទឹកត្រី​២​យួរ ទឹកស៊ីអ៊ីវ​២​យួរ ប្រេង​សណ្ដែក​១​ដប​ ត្រីខ​២​យួរ ទឹក​ផ្លែឈើ​ចម្រុះ​២​កេស​ និង​ថវិកា​១​លាន​១​សែន​រៀល។ ក្រៅពី​ការ​នាំ​អំណោយ​ចុះ​សួរ​សុខទុក្ខ​នេះ​ដែល ​លោក​ឧ​ត្ត​ម​សេនីយ៍ រ័ត្ន ស្រ៊ាង បាន​ទទួល​រ៉ាប់រង​ចិញ្ចឹម​ពួកគាត់​អស់​មួយ​ជីវិត ដោយ​ឧបត្ថម្ភ​ប្រចាំខែ​ក្នុង​មួយ​គ្រួសារ ទទួល​បាន​ថវិកា​​២០​ម៉ឺន​រៀល និង​អង្ករ​មួយ​ការុង​ ដែល​ការ​ឧបត្ថម្ភ​នេះ​មាន​រយៈពេល​៥​ឆ្នាំ​ហើយ។

លោក​បាន​បន្ត​ឲ្យ​ដឹងទៀតថា ​កាលពី​លោក​នៅ​ជា​មេ​បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​ លោក​តែង​ចុះ​ជួប​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​ និង​តែង​ឧបត្ថម្ភ​ដល់​ចាស់ជរា។ ជាក់ស្ដែង​ចាស់ជរា​ទាំង​បី​ខាងលើ​ លោក​បាន​ជួយ​ចិញ្ចឹម​គាត់​ជា​ប្រចាំខែ​ច្រើន​ឆ្នាំ​មក​ហើយ ​លុះ​រហូតដល់​រូបលោក​ផ្លាស់​ទៅ​រាជធានី​ភ្នំពេញ ​ពុំ​ដែល​បាន​ជួប​ផ្ទាល់​ជាមួយ​ពួកគាត់​គ្រាន់តែ​បាន​ឧបត្ថម្ភ​ជាប្រចាំ​ ទើប​ពេលនេះ​ឆ្លៀត​ទៅ​សួរ​សុខ​ទុក​ពួកគាត់​ទាំង​អស់​គ្នា៕