ប្រធាន​សហព័ន្ធ ​ស្រូវ​អង្ករ​កម្ពុជា​ទទួល​ស្គាល់​ថា​ ការផលិត​ស្រូវ​អង្ករ​របស់​ក្រុមហ៊ុន​កសិកម្ម​អេង ឌី​ប៉ូ​អនុវត្ត​បាន​តាម​ស្តង់ដារ

ប្រធាន​សហព័ន្ធ ​ស្រូវ​អង្ករ​កម្ពុជា​ទទួល​ស្គាល់​ថា​ ការផលិត​ស្រូវ​អង្ករ​របស់​ក្រុមហ៊ុន​កសិកម្ម​អេង ឌី​ប៉ូ​អនុវត្ត​បាន​តាម​ស្តង់ដារ

ភ្នំពេញ ​៖​ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​មានប្រសាសន៍​ថា​ នៅ​ថ្ងៃ​អនាគត ​ការផលិត​ស្រូវ​នៅ​កម្ពុជា​តាម​បែប​ទំនើបកម្ម​ នឹង​ជំរុញ​ដល់​ការប្រកួតប្រជែង​ជាមួយ​ប្រទេសជិតខាង​ ក្នុង​ការ​នាំចេញ ទៅ​ក្រៅ​ប្រទេស​ ក្នុង​នោះ​ប្រជាកសិករ ​ដែល​ជា​អ្នកប្រាជ្ញ​ទទួលស្គាល់​ច្បាស់​ពី​ការរៀបចំ​ស្ថានភាព​ដី និង​សម្រាំង​ពូជ​សុទ្ធ ​ការរៀបចំ​ប្រព័ន្ធ​ទឹក សម្រាំង​ពូជ​ល្អៗ​ថ្មីៗ​ ដែលមាន​គុណភាព​ខ្ពស់ ។

លោក សុខ ពុ​ទ្ធី​វុ​ធ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា មានប្រសាសន៍​លើកឡើង​ខាង​លើ​នេះ​ក្នុង​ឱកាស​ចុះ​ទៅ​ពិនិត្យ​មើល​ការ​ច្រូតកាត់​ប្រមូល​ផល​ស្រូវ​រដូវប្រាំង​បន្ត​ជំហាន​ទី​១ ​ដែល​ជា​ប្រភេទ​ស្រូវ​ក្រអូប​ធម្មជាតិ​គ្មាន​ជាតិគីមី​សម្រាប់​នាំចេញ​ទៅ​ទីផ្សារ​ក្រៅ​ប្រទេស​ប្រមាណ​មួយ​ពាន់​ហិកតា​មាន​ទីតាំង​ស្ថិតនៅ​ឃុំ​កំពង់​អុស ស្រុក​ពញាឮ ខេត្តកណ្តាល កាលពី​ថ្ងៃទី​២៦​ ខែ​មីនា ​ឆ្នាំ​២០១៦ ដែល​ផលិត​ ដោយ​ក្រុមហ៊ុន​កសិកម្ម​អេង ឌី​ប៉ូ​អភិវឌ្ឍន៍ ផ្ទាល់។

លោក​សុខ ពុ​ទ្ធី​វុ​ធ មានប្រសាសន៍​បន្ត​ថា លោក​បាន​កោតសរសើរ​ដល់​ក្រុមហ៊ុន​អេង ឌី​ប៉ូ​អភិវឌ្ឍន៍ ​ដែល​បាន​រៀបចំ​ដីស្រែ​បាន​ល្អ មាន​របៀប​បច្ចេកទេស​ទំនើប​ ហើយ​មាន​ផ្ទៃដី​ធំធេង ​ដោយ​ពិនិត្យ​ឃើញ​ថា មានការ​រៀបចំ​ដី​មាន​ជីជាតិ​ល្អ សម្រាំង​ពូជ​ល្អៗ​ថ្មីៗ​គួរឲ្យ​កត់សម្គាល់​។ លោក​ប្រធាន​សហព័ន្ធ​យល់​ឃើញ​ថា ទៅ​ថ្ងៃ​អនាគត​ការ​ធ្វើ​ស្រែ​តាម​ប្រព័ន្ធ​ទំនើប ​ដោយមាន​យន្តហោះ តាមរយៈ​អាយ​ធី ធ្វើឲ្យ​ដី​រក្សា​បាន​នូវ​សក្ដានុពល​កាន់តែ​ល្អ ដោយ​ប្រើ​ជីគីមី​តិចតួច។

លោក សុខ ពុ​ទ្ធី​វុ​ធ បន្តថា ការ​នាំយក​រូបមន្ត​ល្អៗ​មក​ប្រើ យើង​អាច​ដាំ​ដំណាំ​ផ្សេងទៀត​នៅ​ទីនេះ ហើយ​ការ​នាំ​ផលិតផល​ចេញទៅ​ក្រៅ​ប្រទេស​មានការ​ទទួល​ស្គាល់​ជា​លក្ខណៈ​អន្តរជាតិ។ ការងារ​ខាង​លើនេះ​ក៏ត្រូវ​មានការ​រែក​ពន់​ទាំង​អស់​គ្នា គឺ​ទាំង​កសិករ​ ទាំង​អ្នកបច្ចេកទេស​ពូជ រោង​ម៉ាស៊ីនកិនស្រូវ ផលិត​ស្រូវពូជ​ល្អៗ​ដើម្បី​វាយលុក​លើ​ទីផ្សារ​ជាតិ ​និង​អន្តរជាតិ​។ ប្រសិន​មានការ​ខ្វះខាត​បច្ចេកទេស ​ឬ​បញ្ហា​អ្វីមួយ​សូម​សមាជិក​សហព័ន្ធ​ទាំងអស់​ផ្តល់ដំណឹង​មក​ក្រុមប្រឹក្សាភិបាល​រក​ដំណោះស្រាយ​ជាបន្ទាន់។

លោក​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​អំពាវនាវ​ឲ្យ​សមាជិក​ទាំងអស់​ចេះ​រួបរួមសាមគ្គី​គ្នា​ជា​ធ្លុង​មួយ​ជួយ​គ្នា ដោយ​អាច​ទុក​ចិត្ត​គ្នា​បាន ហើយ​មានការ​សហការ​ពី​អន្តរជាតិ យើង​ត្រូវ​ដើរ​តាម​ផ្លូវត្រូវ មាន​ភាពកក់ក្តៅ ធ្វើយ៉ាងណា​ទៅ​ថ្ងៃ​អនាគត​ឲ្យ​ការផលិត​ស្រូវ​បែប​ធម្មជាតិ​ក្លាយជា​ប្រទេស​គំរូ​ក្នុង​តំបន់។

ជាមួយគ្នានេះដែរ​លោក​តាំង សុខ​ឃី​ ក្នុងនាម​ជា​អ្នកតំណាង​ក្រុមហ៊ុន​កសិកម្ម​អេង ឌី​ប៉ូ​អភិវឌ្ឍន៍ ​និង​ជា​សមាជិក​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​សម្ដែង​នូវ​ការ​អរគុណ​ចំពោះ​គណៈប្រតិភូ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ ដែល​បាន​គាំទ្រ​ និង​ផ្ដល់​នូវ​ការ​លើកទឹកចិត្ត​ដល់​ដំណើរ​ការផលិត​ស្រូវ​អង្ករ​របស់​ក្រុមហ៊ុន​កសិកម្ម​ អេង ឌី​ប៉ូ​អភិវឌ្ឍន៍ ​នៅ​ឃុំ​កំពង់​អុស​ ដែល​បាន​ដំណើរ​ការផលិត​ស្រូវ​ក្រអូប​បែប​ធម្មជាតិ​រយៈពេល​១០​មកនេះ​ហើយ​ក្រុមហ៊ុន​នឹង​ខិតខំ​ប្រឹងប្រែង​អនុវត្តន៍​លើ​ការងារ​កសិកម្ម​ដំណាំ​ ស្រូវ​គ្មាន​ជាតិគីមី​ឲ្យ​កាន់តែ​ប្រសើរ​ថែមទៀត ​ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ចូលរួម​ជំរុញ​ការ​នាំ​អង្ករ​ ចេញទៅ​ទីផ្សារ​អន្តរជាតិ​មួយ​ឆ្នាំ​១​លាន​តោន​នោះ​តែម្ដង៕