លោក​ហ៊ុន ម៉ា​ណែ​ត​ ៖​ ការ​អភិវឌ្ឍ​ គឺ​មានន័យថា ធ្វើឲ្យ​ប្រជាជន​មានបាន

លោក​ហ៊ុន ម៉ា​ណែ​ត​ ៖​ ការ​អភិវឌ្ឍ​ គឺ​មានន័យថា ធ្វើឲ្យ​ប្រជាជន​មានបាន



តាកែវ​ ៖ ​ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើងថា ការអភិវឌ្ឍ​ គឺ​មានន័យ​ធ្វើឲ្យ​ប្រជាជន​មានបាន ហើយ​ជាក់ស្តែង​តាំងពី​ឆ្នាំ​១៩៧៩ មកដល់​ពេលបច្ចុបន្ន ជីវភាព​ប្រជាជន​មាន​ភាព​ធូរធា កូនចៅ​ប្រជាពលរដ្ឋ​មានឱកាស​រៀនសូត្រ មានការ​ងារ​ធ្វើ មាន​អនាគត​ច្បាស់លាស់ ថ្ងៃក្រោយ​អាច​ជួយ​គ្រួសារ ភូមិ ឃុំ ឲ្យ​មានការ​រីកចម្រើន​ថែមទៀត។

លោក​បន្ត​ថា នេះ​ជា​អ្វី​ដែល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​ធ្វើឲ្យ​ប្រជាជន​មានបាន​។​សកម្មភាព​ទាំងឡាយ ដែល​ថ្នាក់ដឹកនាំ​ខេត្ត ស្រុក ឃុំ អាជ្ញាធរ​មូលដ្ឋាន បានធ្វើ បាន​បម្រើ​លោកតា លោកយាយ មិន​ខុសពី​អ្វី​សមិទ្ធផល​របស់​សម្តេច​តេ​ជោ ប្រមុខ​រាជរដ្ឋាភិបាល​ដែល​បានធ្វើ​កន្លងមក ដើម្បី​បម្រើប្រជាជន​នោះទេ។

លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​មានប្រសាសន៍​បែបនេះ ក្នុង​ឱកាស​ដែល​លោក ធ្វើជា តំណាង​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន​បាន​អញ្ជើញ​ជា​អធិបតី​នៅ​ក្នុង​ពិធី​សម្ពោធ​សាលា​ធម្មសា​ភា និង​សមិទ្ធផល​នានា​នៅ​វត្ត​ជ្រោយ​សំរោង​ស្ថិត​នៅក្នុង​សង្កាត់​សំរោង ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៦។

លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើងថា ការអភិវឌ្ឍ​ គឺ​មានន័យ​ធ្វើឲ្យ​ប្រជាជន​មានបាន ហើយ​ជាក់ស្តែង​តាំងពី​ឆ្នាំ​១៩៧៩ មកដល់​ពេលបច្ចុបន្ន ជីវភាព​ប្រជាជនមាន​ភាព​ធូរធា កូនចៅ​ប្រជាពលរដ្ឋ​មានឱកាស​រៀនសូត្រ មានការ​ងារ​ធ្វើ មាន​អនាគត​ច្បាស់លាស់ ថ្ងៃក្រោយ​អាចជួយ​គ្រួសារ ភូមិ ឃុំ ឲ្យ​មានការ​រីកចម្រើន​ថែមទៀត​។ លោក​បន្តថា នេះ​ជា​អ្វីដែល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​ធ្វើឲ្យ​ប្រជាជន​មានបាន។ សកម្មភាព​ទាំងឡាយ ដែល​ថ្នាក់ដឹកនាំ​ខេត្ត ស្រុក ឃុំ អាជ្ញាធរ​មូលដ្ឋាន បានធ្វើ បាន​បម្រើ​លោកតា លោកយាយ មិន​ខុសពី​អ្វី​សមិទ្ធផល​របស់​សម្តេច​តេ​ជោ ប្រមុខ​រាជរដ្ឋាភិបាល​ដែល​បានធ្វើ​កន្លងមក ដើម្បី​បម្រើប្រជាជន​នោះទេ។

លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បានលើកឡើង​ទៀតថា រាជរដ្ឋាភិបាល ក៏​ដូចជា​ថ្នាក់ដឹកនាំ​ទាំងអស់ បាន​ខិតខំ​ច្រើន​ណាស់​ជួយ​ដល់​ប្រជាជន ដែល​ពេលខ្លះ​យើង​មិន​និយាយ​ច្រើន​ទេ គឺ​យើង​អនុវត្ត​ផ្ទាល់​តែម្តង ដើម្បី​ដោះស្រាយ​ការងារ​ជាក់ស្ដែង​ជូន​ប្រជាជន នេះ​គឺជា​អ្វីដែល​រាជរដ្ឋាភិបាល​យកចិត្ត​ទុកដាក់​ណាស់ ជាក់ស្ដែង​តាមរយៈ​ក្រុមការងារ និង​អាជ្ញាធរ​មិនដែល​ពេលណា​ ដែល​សម្ដេច​បញ្ជា​ឲ្យ​ធ្វើ​បាប​ប្រជាពលរដ្ឋ​ទេ មានតែ​ឲ្យ​ដោះស្រាយ​ជូន​ប្រជាជន​ដោយ​ផ្ទាល់​ និង​តាម​យន្តការ​ផ្សេងៗ​។ ដូច្នេះ​សូមឲ្យ​ប្រជាពលរដ្ឋ​ជឿ​ទុកចិត្ត​រាជរដ្ឋាភិបាល ជាពិសេស​សម្តេច​តេ​ជោ លោក​មិន​ទៅ​ណា​ទេ ហើយ​នៅតែ​បន្ត​ធ្វើ​ការងារ​ជូន​បម្រើ​ជូន​ប្រជាពលរដ្ឋ​នៅថ្ងៃនេះ និង​ថ្ងៃ​អនាគត ហើយ​នេះ​គឺជា​ការពិត ដូច​បងប្អូន​ប្រជាពលរដ្ឋ​បានឃើញ​ជាក់ស្តែង​។​

លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត​ បាន​មានប្រសាសន៍​ទៀតថា នៅក្នុង​ព្រះពុទ្ធសាសនា​បាន​អប់រំ មនុស្ស​ធ្វើអំពើរ​ល្អ ធ្វើ​ល្អ​បានល្អ ធ្វើ​គុណ​បាន​គុណ អំពើ​ល្អ​នឹង​ឈ្នះ​អំពើ​​អាក្រក់​សូមឲ្យ​ស្មារតី​ជួយ​គ្នា​នេះហើយ ការ​ស្រឡាញ់គ្នា​នេះ គឺជា​អ្វី​ដែល​ចាំបាច់​ក្នុងនាម​ជា​ខ្មែរ។

នៅក្នុង​ពិធី​សម្ពោធ​នោះដែរ លោក ឡាយ វណ្ណៈ អភិបាលខេត្ត​តាកែវ​បាន​ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​សាលា​ធម្មសា​ភា និង​សមិទ្ធផល​នានា នា​វត្ត​ជ្រោយ​សំរោង​នោះ​ថា ក្រោយ​ឆ្នាំ​១៩៧៩ ក្រោម​ការដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ប្រទេសជាតិ​មាន​សុខ​សន្តិភាព មានការ​អភិវឌ្ឍ​ឥតឈប់ឈរ​គួរ​ជាទី​មោទនៈ និង​បានធ្វើឲ្យ​ព្រះពុទ្ធសាសនា​បាន​រស់រាន​មានជីវិត​ឡើងវិញ ធ្វើឲ្យ​ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ​មានឱកាស​គោរព​ប្រតិបត្តិ​ព្រះពុទ្ធសាសនា ទី​អារាម​ត្រូវ​បាន​កសាង​ឡើងវិញ​ជាក់ស្តែង​វត្ត​ជ្រោយ​សំរោង ​និង​សមិទ្ធផល​ជាច្រើន​ទៀត​។​

លោក ឡាយ វណ្ណៈ បាន​បញ្ជាក់ថា នេះ​គឺជា​ការខិតខំ​ប្រឹងប្រែង​ចូលរួម​កសាង​ពី​សំណាក់​ព្រះ​តេជគុណ​ព្រះសង្ឃ​គ្រប់​ព្រះអង្គ ថ្នាក់ដឹកនាំ ក្រុមការងារ​ចុះជួយ​សង្កាត់​បារាយ សប្បុរសជន និង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​។ សមិទ្ធផល​ដែល​យើង​ទទួលបាន និង​ត្រូវដាក់​សម្ពោធ​នៅ​ខណៈ​ពេលនេះ គឺ​នៅមាន​សមិទ្ធផល​ជាច្រើន​ទៀត​ដែល​រាជរដ្ឋាភិបាល និង​សប្បុរសជន​បានដាក់​សម្ពោធ​នៅ​ទូទាំងប្រទេស​។ នេះ​សរ​បញ្ជាក់​ឲ្យឃើញថា ប្រទេស​យើង​មានការ​រីកចម្រើន​លឿន​ណាស់៕

លោក​ហ៊ុន ម៉ា​ណែ​ត​ ៖​ ការ​អភិវឌ្ឍ​ គឺ​មានន័យថា ធ្វើឲ្យ​ប្រជាជន​មានបាន
លោក​ហ៊ុន ម៉ា​ណែ​ត​ ៖​ ការ​អភិវឌ្ឍ​ គឺ​មានន័យថា ធ្វើឲ្យ​ប្រជាជន​មានបាន

លោក​ហ៊ុន ម៉ា​ណែ​ត​ ៖​ ការ​អភិវឌ្ឍ​ គឺ​មានន័យថា ធ្វើឲ្យ​ប្រជាជន​មានបាន
លោក​ហ៊ុន ម៉ា​ណែ​ត​ ៖​ ការ​អភិវឌ្ឍ​ គឺ​មានន័យថា ធ្វើឲ្យ​ប្រជាជន​មានបាន